អាស៊ាននិងចិនជម្រុញទំនាក់ទំណងដៃគូរយុទ្ធសាស្ត្រ
|
អាស៊ាននិងចិនជម្រុញទំនាក់ទំណងដៃគូរយុទ្ធសាស្ត្រ
(រូបថតៈ Internet) |
នាថ្ងៃទី ៦សីហានៅទីស្នាក់ការនៃលេខាធិការដ្ឋានសមាគមបណ្តាប្រជាជាតិអាស៊ី
អាគ្លេយ៌(អាស៊ាន)នៅទីក្រុង Jakarta របស់ឥណ្ឌូនេស៊ី ឯកអគ្គ រដ្ឋទូតចិនប្រចំានៅ
អាស៊ាន Yang Xiu Ping បានជូនសារតាំងទៅកាន់អគ្គលេខា ធិការអាស៊ាន Surin
Pitsuwan ចាប់ផ្តើមបេសកកម្មក្នុងតួនាទីជាឯកអគ្គរដ្ឋទូត អចិន្តៃ្រយ៌ ដំបូងរបស់ចិន
នៅអាស៊ាន។ ក្នុងពិធីនេះ អគ្គលេខាធិការ Surin Pitsuwan និងឯកអគ្គរដ្ឋទូត Yang
Xiu Ping បានពិភាគ្សាអំពីទំនាក់ទំនងអាស៊ាន ចិននិងសន្យាថា នឹងសហការយ៉ាង
ជិតស្និទសំដៅបង្កើនទំនាក់ទំនង ដៃគូរយុទ្ធសាស្រ្តរវាងភាគីទាំងពីរ។ លោកស្រី
Yang Xiu Ping បានសង្កត់ធ្ងន់ថា៖ក្រុមបេសកកម្មចិន “នឹងអភិវឌ្ឍន៌ភារកិច្ចក្លាយ
ទៅជាស្ពានតភ្ជាប់ទំនាក់ទំនងនិងជាបេសកជន របស់ចំណងមិត្តភាព សំដៅជម្រុញ
ទំនាក់ទំនងដៃគូ យុទ្ធសាស្រ្តអាស៊ាន ចិនឡើងកំពស់ថ្មី”។ អគ្គលេខាធិការ Surin
Pitsuwan ឲ្យដឹងថា អាស៊ានមានគោលបំណងលើកទឹកចិត្តចិនបង្កើនការវិនិយោគចូលអាស៊ានផងដែរ៕