អាស៊ានអនុម័តលើគំនិតផ្ដួចផ្ដើមនិងអាទិភាពចំនួន១០ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
(VOVWORLD) - គំនិតផ្ដួចផ្ដើមនិងអាទិភាពទាំងនេះត្រូវបានកសាងឡើង តាមទិសដៅស្នូលចំនួន៣៖ ការស្ដារឡើងវិញ ការផ្លាស់ប្ដូរឌីជិថល និងលក្ខណៈ ចីរភាព ដោយផ្ដោតសំខាន់ទៅលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល បច្ចេកវិទ្យាព័ត៌មាន រ៉ែ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ល។
កិច្ចប្រជុំ AEM 27 Retreat បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ |
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចបណ្ដាប្រទេសសមាជិកអាស៊ានលើកទី២៧ (AEM 27 Retreat) ទើបតែបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ មីនា នៅប្រ៊ុយណេ។ អង្គប្រជុំបានអនុម័ត លើគំនិតផ្ដួចផ្ដើមនិងអាទិភាពចំនួន១០ស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលបានលើកឡើងដោយប្រទេសប្រ៊ុយណេក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១។ គំនិតផ្ដួចផ្ដើមនិងអាទិ ភាពទាំងនេះត្រូវបានកសាងឡើង តាមទិសដៅស្នូលចំនួន៣៖ ការស្ដារឡើងវិញ ការផ្លាស់ប្ដូរឌីជិថល និងលក្ខណៈ ចីរភាព ដោយផ្ដោតសំខាន់ទៅលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល បច្ចេកវិទ្យាព័ត៌មាន រ៉ែ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ល។ អង្គប្រជុំ ក៏បានឯកភាពលើខ្លឹមសារពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងប្លុកក្នុងឆ្នាំ២០២១ ចំណុះវិស័យជាច្រើនដូចជា ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម វិនិយោគ ការជួយសម្រួលដល់ការធ្វើដំណើររបស់ពលករមានជំនាញ ការការពារអតិថិជន កម្ម សិទ្ធិបញ្ញា ពាណិជ្ជកម្មអេឡិចត្រូនិក សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ជាដើម។
ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្លុកវិញ បណ្ដារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានឲ្យដឹងថា នឹងខិតខំប្រឹងប្រែងជំរុញដំណើរការផ្ដល់សច្ចាប័នសម្រាប់កិច្ចព្រម ព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) យ៉ាងឆាប់បំផុត ដើម្បីចូលរួម ចំណែកដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពី វិបត្តិ កូវីដ ១៩។
ថ្លែងនៅកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានអះអាងថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាង ស្អិតរមួតជាមួយប្រទេសអាស៊ានផ្សេងៗ ដើម្បីអនុវត្តគោលដៅរួមនៃសហគមន៍សេដ្ឋ កិច្ចអាស៊ាន។ ក្រៅពីនោះ វៀតណាមក៏បានចែករំលែកអំពីបទពិសោធន៍និងការខិតខំ ប្រឹងប្រែងគ្រប់គ្រងជម្ងឺ កូវីដ ១៩ សំដៅធានាគោលដៅសេដ្ឋកិច្ចខណៈដែលនៅតែ អនុវត្តយ៉ាងត្រឹមត្រូវនូវការសន្យានានាក្នុងក្របខ័ណ្ឌអាស៊ាននិងអាស៊ាន+ ផងដែរ៕