អាស៊ាន និងដៃគូ៖ កិច្ចសហប្រតិបត្តិការ គឺជាកូនសោ ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម

(VOVWORLD) - ប្រទេសនានាសុទ្ធតែអះអាងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានពង្រីក (ADMM+) នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវយន្តការដ៏មានផលប្រយោជន៍ និងមានប្រសិទ្ធភាព ដែលជាឱកាសសម្រាប់ប្រទេសនានាជួបជុំគ្នានិងការយោគយល់គ្នារវាងអាស៊ាន និងដៃគូនានាផងដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ពង្រីក លើកទី១០ (រួមមានអាស៊ាន និងដៃគូអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក) បានបើកនាព្រឹកថ្ងៃទី១៦ វិច្ឆិកា។ នៅរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី។

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីលោក Prabowo Subianto បានសង្កត់ធ្ងន់ថា៖ "ដោយប្រធានបទសន្តិភាព វិបុលភាព និងសន្តិសុខនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីឆ្នាំ ២០២៣ កិច្ចប្រជុំនេះមានគោលបំណងចែករំលែកការប្តេជ្ញាចិត្តរួម ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងអាស៊ាន និងដៃគូ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខដ៏ស្មុគស្មាញប្រកបដោយប្រសិទ្ធភាព និងកាន់តែកើនឡើង"។

ប្រទេសនានាសុទ្ធតែអះអាងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានពង្រីក (ADMM+) នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវយន្តការដ៏មានផលប្រយោជន៍ និងមានប្រសិទ្ធភាព ដែលជាឱកាសសម្រាប់ប្រទេសនានាជួបជុំគ្នានិងការយោគយល់គ្នារវាងអាស៊ាន និងដៃគូនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ