អ.ស.ប. អំពាវនាវឲ្យរៀបចំការជួបសន្ទនាជាតិនៅអ៊ុយក្រែន


អ.ស.ប. អំពាវនាវឲ្យរៀបចំការជួបសន្ទនាជាតិនៅអ៊ុយក្រែន - ảnh 1
អ.ស.ប. អំពាវនាវឲ្យរៀបចំការជួបសន្ទនាជាតិនៅអ៊ុយក្រែន (Image: VNA)

(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា ឧបការីរបស់អគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុក បណ្ដាបញ្ហានយោបាយ លោក Jens Anders Toyberg-Frandzen បានអំពាវនាវឲ្យ
រៀបចំការជួបសន្ទនាជនជាតិសំដៅស្តារប្រទេសអ៊ុយក្រែនឡើងវិញបន្ទាប់ពី
ការបោះឆ្នោតរដ្ឋសភាកន្លងមក។ លោក  Frandzen បានសង្ឃឹមថា៖ រដ្ឋាភិបាល
ថ្មីរបស់អ៊ុយក្រែននឹងអនវុត្តការសន្យាកែទម្រង់នយោបាយច្បាប់និងសេដ្ឋកិច្ច
លើគ្រប់វិស័យយ៉ាងឆាប់ៗ ហើយធ្វើការជាមួយបណ្ដាគណៈបក្សប្រឆាំងដោយ
ឈរលើស្មារតីសហប្រតិបត្តិការ សំដៅស្ថិរភាពនិងឯកភាពប្រទេសជាតិ។ ក្រៅ
ពីនោះ លោក Frandzen ក៏បានព្រមានអំពីការរំលោភលើកិច្ចព្រមព្រៀងសន្តិភាព
នានាទីក្រុង Minsk ហើយសម្តែងការព្រួយបារម្មដ៏ជ្រាលជ្រៅចំពោះការផ្ទុះ
សង្គ្រាននៅតំបន់ខាងកើតអ៊ុយក្រែនឡើងវិញ។ ការព្រួយបារម្មនេះត្រូវបាននាំ
ចេញក្នុងកាលៈទេសៈរដ្ឋាភិបាលអ៊ុយក្រែនកំពុងប្រមូលកំលាំងយោធាដើម្បី
ដំណើការប្រយុទ្ធនៅតំបន់ខាងកើយប្រទេសនេះឡើងវិញ។ រដ្ឋមន្ត្រីក្រសួងការ
ពារប្រទេស អ៊ុយក្រែន លោក Stefan Poltorak បានទទួលស្គាល់ព័ត៌មានពោល
ខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ