អ៊ីស្រាអែលបំផ្លាញទីស្នាក់ការមួយកន្លែងរបស់ UNRWA ខណៈដែលក្រុមហេសបូឡាបានវាយបកយ៉ាងខ្លាំងក្លា
(VOVWORLD) - ស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងនៅពេលដែលកាលពីថ្ងៃទី ៣១ ខែតុលា កងទ័ពអ៊ីស្រាអែលបានបំផ្លាញការិយាល័យរបស់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅជំរុំ Nur Shams ជាយក្រុង Tulkarm នៅតំបន់ West bank។
យោងតាមលោក Nihad al-Shawish ប្រធានផ្នែកសេវាកម្មនៃជំរុំ Nur Shams កងកម្លាំងអ៊ីស្រាអែលបានប្រើប្រាស់គ្រឿងចក្រឈូសឆាយ ដើម្បីបំផ្លាញការិយាល័យ UNRWA ដែលមានទីតាំងនៅកណ្តាលជំរុំ។ ជំរុំ Nur Shams គឺជាទីតាំងសម្រាប់សាលារៀនចំនួនពីររបស់ UNRWA សម្រាប់កុមារានិងកុមារី ដែលមានសិស្សជាង ១.៥០០នាក់កំពុងសិក្សា។ លើសពីនេះ ជំរុំក៏មានមណ្ឌលវេជ្ជសាស្ត្រមួយ ដែលផ្តល់សេវាថែទាំសុខភាពជាមូលដ្ឋាន ដែលគ្រប់គ្រងដោយ UNRWA ដើម្បីបំពេញតម្រូវការថែទាំសុខភាពបន្តពូជ ទារកទើបកើតមក កុមារ និងការពិនិត្យព្យាបាលជាទូទៅ។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើសកម្មភាពនេះទេ។
ទាហានអ៊ីស្រាអែលដើរល្បាត នៅទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នៅក្នុងតំបន់ហ្គាហ្សា។ រូបថត៖ AFP/TTXVN |
នៅថ្ងៃទី ៣១ ខែតុលា កងកម្លាំង Hezbollah ពីប្រទេសលីបង់ បានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ចូលទៅក្នុងតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហារដោយក្រុម Hezbollah បានសម្លាប់ជនស៊ីវិល ៧នាក់ក្នុងប្រទេសនេះ ដែលកួសសញ្ញាថ្ងៃដែលមានការស្លាប់និងរងរបួសធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយឆ្នាំកន្លងទៅ៕