អេហ្សីពមុនការបោះឆ្នោតប្រធានាធិបតី

អេហ្សីពមុនការបោះឆ្នោតប្រធានាធិបតី - ảnh 1
ភ្នាក់ងារសន្តិសុខយាមនៅខាងមុខរដ្ឋសភាអេហ្សីព
 (រូបថតៈ Internet)

(VOVworld)-នាថ្ងៃទី ១៦មិថុនា​ប្រជាជនអេហ្សីពចាប់ផ្តើមទៅបោះឆ្នោតវង់ទី២​នៃ
ការបោះឆ្នោតប្រធានាធិបតី។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃ
ទី ១៦ និង១៧មិថុនា និងមានអ្នកបោះឆ្នោតជាង៥០លាននាក់ទៅបោះ ឆ្នោតនៅ មណ្ឌលបោះឆ្នោតចំនួន ១៣ពាន់កន្លែងលើទូទាំងខេត្តចំនួន២៧។ បេក្ខជនពីររូប របស់វង់បោះឆ្នោតផ្ទាល់នេះ គឺបេក្ខជនរបស់អង្គការបងប្អូនឥស្លាម Mohamed
Mursi និងអតីតនាយករដ្ឋមន្ត្រីជំនាន់ប្រធានាធិបតី Mubarak គឺ Ahmed Shafiq។
តាមផែនការ ដំណែងប្រធានាធិបតីថ្មី​នឹងបានប្រកាសនាថ្ងៃ ទី ២១មិថុនា និង យោធានឹងដំណើការផ្ទេអំណាចក្នុងថ្ងៃទី ៣០មិថុនាខាងមុខ​។​ជាមួយព្រឹត្តការ មានចរិតលក្ខណៈប្រវត្តិសាស្រ្តនេះ ប្រជាជនអេហ្សីពបាន​ដាក់ក្តីសង្ឃឹម ទៅលើ ការបោះឆ្នោះដោយសេរី ជាមួយនឹងសន្លឹកឆ្នោត សម្រេច ជោគវេសនារបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ