ឥណ្ឌាក្លាយទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោក
(VOVWORLD) - នាបច្ចុប្បន្ន ចំនួនប្រជាជនសរុបនៃប្រទេសទាំងពីរនេះ ស្រូបយកជាង១/៣នៃចំនួនប្រជាជនពិភពលោក។
កាលពីថ្ងៃទី២៤ ខែមេសា អង្គការសហប្រជាជាតិបានប្រកាសថា ឥណ្ឌាបានវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយទៅជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។ រូបថត៖ AP |
នាថ្ងៃទី ២៤ មេសា អង្គការសហប្រជាជាតិបានប្រកាសថា ឥណ្ឌាបានវ៉ាដាច់ចិនជាផ្លូវការ ដើម្បីក្លាយទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោក។
ជាក់ស្ដែង នាថ្ងៃទី ២៤ មេសា ទីភ្នាក់ងារចំនួនប្រជាជននៃអង្គការសហប្រជាជាតិ(UNPD) បានប្រកាសរបាយការណ៍ថា គិតត្រឹមចុងខែមេសា ឆ្នាំ ២០២៣ ឥណ្ឌានឹងមានប្រជាជនជាង ១,៤២៥ ពាន់លាននាក់ ក្រោយរយៈពេលជាច្រើនទសវត្សរ៍ដែលអត្រាកំណើនចំនួនប្រជាជនត្រូវបានរក្សាជាបន្តបន្ទាប់នៅប្រទេសអាស៊ីខាងត្បូងនេះ។ ដូច្នេះ ឥណ្ឌានឹងក្លាយទៅជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក វ៉ាដាច់ចិន (១,៤ពាន់លាននាក់គិតត្រឹមដើមឆ្នាំ ២០២៣)។
អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែល នាយក UNPD លោក John Wilmoth បានឲ្យដឹងថា នារយៈពេលខាងមុខ អត្រាកំណើតនៅចិន និងឥណ្ឌាសុទ្ធតែបានកើនឡើង ប៉ុន្តែចំនួនប្រជាជនចិនហាក់ដូចជាបានឡើងដល់កំពូលនៅចុងឆ្នាំ ២០២២ ហើយចាប់ផ្ដើមមាននិន្នាការថយចុះ។ នាបច្ចុប្បន្ន ចំនួនប្រជាជនសរុបនៃប្រទេសទាំងពីរនេះ ស្រូបយកជាង១/៣នៃចំនួនប្រជាជនពិភពលោក៕