ឥណ្ឌា និងចិនបញ្ចប់ការដកទ័ពនៅតំបន់ព្រំដែន
(VOVWORLD) - មន្ត្រីការពារជាតិឥណ្ឌាម្នាក់កាលពីថ្ងៃទី ៣០ ខែតុលា បាននិយាយថា ប្រទេសនេះ និងប្រទេសចិនបានបញ្ចប់ដំណើរការដកទ័ពចេញពីចំណុចជម្លោះចំនួនពីរ រួមមានតំបន់វាលទំនាប Depsang និង Demchok ភាគខាងកើតនៃតំបន់ Ladakh (ភាគីចិនហៅថា Aksai Chin) ក្នុងតំបន់ព្រំដែនហិម៉ាឡៃយ៉ាន ដែលជាតំបន់វិវាទរវាងប្រទេសទាំងពីរ។
មុននោះ ប្រទេសជិតខាងទាំងពីរ គឺឥណ្ឌា និងចិនទទួលបានកិច្ចព្រមព្រៀងស្តីពីការល្បាតតាមព្រំដែន ដោយបញ្ឈប់ស្ថានភាពប្រឈមមុខដាក់គ្នាផ្នែកយោធារយៈពេល ៤ ឆ្នាំកន្លងមក បើកផ្លូវឱ្យការកែលម្អទំនាក់ទំនងនយោបាយ និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ យោងតាមការព្រមព្រៀង ប្រទេសទាំងពីរបានចាប់ផ្តើមដកទ័ពចេញពីចំណុចជម្លោះទាំងពីរនៅ Demchok និង Depsang ប៉ុន្តែការព្រមព្រៀងនេះបច្ចុប្បន្នត្រូវបានអនុវត្តនៅតំបន់ទាំងពីរនេះ តែប៉ុណ្ណោះ ហើយការចរចានៅតែដំណើរការសម្រាប់តំបន់ផ្សេងទៀត។
ទាហានឥណ្ឌាផ្លាស់ទីនៅលើផ្លូវ Manali-Leh ទៅកាន់ Ladakh ដែលជាតំបន់ជម្លោះរវាងឥណ្ឌា និងចិន។ រូបថត៖ ANI/TTXVN |
នៅថ្ងៃទី ២៧ ខែតុលា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បានប្រកាសថា ប្រទេសនេះ និងចិននឹងបន្តការល្បាតតាមផ្លូវគ្រប់គ្រងជាក់ស្តែង (LAC) ក្នុងពេល ឆាប់ៗនេះ នៅភាគខាងកើត Ladakh (Aksai Chin) ដោយស្ដារឡើងវិញនូវការព្រមព្រៀង ដូចនៅក្នុងខែមេសា ឆ្នាំ ២០២០ មុនពេលវេលាដែលជម្លោះ នៅតំបន់ព្រំដែនបានកើត ឡើង៕