ឧទ្ទេសនាមអំពីសោភ័ណ្ឌភាពល្អស្អាតរបស់កោះសមុទ្រវៀតណាមតាមរយៈបណ្តាវណ្ណៈកម្មសិល្បៈ
|
រូបគនូរកងទ័ពជើងទឹកដែលបានបង្ហាញក្នុងការតាំងពិព័រណ៌
(រូបថតៈ vov.vn) |
(VOVworld)- “ការពារកោះសមុទ្រមាតុប្រទេស”ជាប្រធានបទរបស់ ការតាំងពិព័រណ៍
វិចិត្រសិល្បៈ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី២២កក្កដា នៅសារៈមន្ទី វិចិត្រសិល្បៈ
វៀតណាម។ ក្នុងការតាំងពិព័ណ៌នេះ បានតាំងបង្ហាញវណ្ណៈកម្មគំនូ ចំនួន៥៥ផ្ទាំង
របស់វិចិត្រករ វិចិត្រការិនីគ្រប់ជំនាន់ ដែល ស្តីអំពី សោភ័ណ្ឌភាពល្អស្អាតរបស់កោះ
សមុទ្រវៀតណាម ជីវភាពរស់នៅរបស់អ្នកនេសាទជាដើម។ លោកស្រីNguyen Anh
Nguyet នាយិការរងនៃសារៈមន្ទីវិចិត្រសិល្បៈ វៀតណាមឲ្យដឹងថា៖
“តាមរយៈវិចិត្រករច្រើនជំនាន់ ពីជំនាន់វិចិត្រករសាលាវិចិត្រករឥណ្ឌចិន រហូត
មកដល់ពេលនេះ តាមដំណាក់កាលនីមួយៗ វិចិត្រករម្នាក់ៗសុទ្ធតែមាន រចនាបទ
បង្ហាញដោយឡែក។ តាមរយៈការតាំងពិព័ណ៌នេះ យើងបានឃើញប្រពៃណី
ស្នេហារជាតិរបស់ជនជាតិវៀតណាមតាំងពីមុនមក”
ការតាំងពិព័ណ៌ “ការពារកោះសមុទ្រមាតុប្រទេស” នឹងបើកទ្វាពីថ្ងៃទី២២ដល់
ថ្ងៃទី២៩កក្កដាឆ្នាំ២០១៤៕