ឧបទ្ទវហេតុនាវានៅឈូងសមុទ្រអូម៉ង់ - អាមេរិកបានបើកចំហរនៃការជ្រើសរើសយោធាជាមួយអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី ១៦ ខែមិថុនា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានមានប្រសាសន៍ថាប្រទេសនេះកំពុងពិចារណាលើគ្រប់ជម្រើសនៅក្នុងបរិបទដែលទំនាក់ទំនងជាមួយអ៊ីរ៉ង់កាន់តែមានភាពតានតឹងក្នុងនោះមានជម្រើសផ្នែកយោធាផងដែរ។
ទិដ្ឋភាពនៃឧបទ្ទវហេតុនាវានៅឈូងសមុទ្រអូម៉ង់ |
ឆ្លើយបទសម្ភាសនៅក្នុងកម្មវិធី Face the Nation របស់បុស្តិ៍ CBS លោក Mike Pompeo បានឲ្យដឹងថា អាមេរិកកំពុងពិចារណាលើជម្រើសទាំងអស់។ លោក បានរាយការណ៍ទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយ នឹងបន្តធ្វើបច្ចុប្បន្នភាពស្ថានភាពជូនដល់លោកប្រធានាធិបតី។ លោក Mike Pompeo ក៏បានប្រកាសថាអាមេរិកអាចធ្វើសកម្មភាពជាបន្តបន្ទាប់ សំដៅស្តារឡើងវិញនូវការគំរាមកំហែងរបស់ខ្លួន ក្នុងនោះរួមមានការឆ្លើយតបដោយប្រើកម្លាំងផ្នែកយោធាទៀតផង៕