ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅនូវែលហ្សេឡង់
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅនូវែលហ្សេឡង់ |
(VOV)_ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ ចាប់
ពីថ្ងៃទី១ដល់ថ្ងៃទី៣ ធ្នូ តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស នូវែលហ្សេឡង់
លោក Murray Mc Cully។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នារសៀលថ្ងៃទីមួយ
ធ្នូ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ ប្រធាន
រដ្ឋសភានូវែលហ្សេឡង់ លោក David Carter និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ
សួងហិរញ្ញវត្ថុនូវែលហ្សេឡង់ លោក Bill English។
នៅក្នុងជំនួបសន្ទនា ប្រធានរដ្ឋសភានូវែលហ្សេឡង់ លោក David Carter បាន
អោយដឹងថា៖វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូអាទិភាពជួរមុខ ដែលបាននូវែលហ្សេឡង់ បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យពីយូរណាស់មកហើយ បង្ហាញ
នូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងការជួបប្រាស្រ័យប្រជា
ជន រវាងប្រទែសទាំងពីរ ត្រូវបានបង្កើនជាបន្តបន្ទាប់។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវែលហ្សេឡង់ លោក Bill
English បានអះអាងថា៖ នូវែលហ្សេឡង់យកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិ
ការជាមួយវៀតណាម ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ធនាគារ រៀបចំរចនាសម្ព័ន្ធ
អង្គភាពអាជីវកម្មវៀតណាមឡើងវិញ និងស្វែងរក ជំរុញឱកាសវិនិយោគនាពេលខាងមុខនេះ។
រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh
បានស្នើអោយ៖ភាគីទាំងពីរត្រូវជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្ម ខំប្រឹងប្រែងនាំតំលៃទំហំពាណិជ្ជកម្មឡើងដល់មួយពាន់៧រយលានដុ
ល្លារអាមេរិក នាឆ្នាំ ២០២០។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ក៏បាន
ស្នើអោយភាគីទាំងពីរត្រូវបង្កើនការតភ្ជាប់ សហប្រតិបត្តិការវិនិយោគ រវាងអង្គ
ភាពអាជីវកម្មនៃប្រទេសទាំងពីរផងដែរ៕