ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ
![ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_02_20/img_6168.jpg) |
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ (Image: baodientu.chinhphu.vn) |
(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ ក្នុងជំនួបធ្វើការនៅខេត្ត Yen Bai ភាគខាងជើង
វៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យ
គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យត្រូវបង្កើនការត្រួតពិនិត្យក្រើនរំលឹក
អនុវត្តការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់។ ទន្ទឹមនឹងនោះ បណ្ដាខេត្តនៅ
ទីនេះត្រូវកសាងគំរោងការណ៍វិទ្យាសាស្ត្រជាក់ស្តែងប្រមូលផ្តុំទៅលើការបើក
ទូលាយរូបសណ្ឋានល្អក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរៀនសូត្របទពិសោធន៍
ក្នុងការកាត់បន្ថយភាពក្រីក្រជាដើម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន
សង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៤ ត្រូវបាន កំណត់ជាឆ្នាំស្នូលដែលមានឱកាសងាយស្រួល
ផងនិងការលំបាកសាកល្បងជាច្រើនផង។ ដោយហេតុនេះ គណៈកម្មាធិការទទួល
បន្ទុកតំបន់ពាយ័ព្យត្រូវខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីអនុវត្តភារកិច្ចដែល
បានប្រគល់ឲ្យ៕