ឧបនាយករដ្ឋមន្ត្រីឡាវទទួលជួបសន្ទនាជាមួយគណះប្រតិភូអធិការរដ្ឋាភិបាលវៀតណាម
|
លោក Nguyen Chien Binh និងឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ Asang Laoly (VOV) |
(VOV)_នារសៀលថ្ងៃទី ២១ តុលា នៅទីក្រុងវៀងច័ន្ទ (ឡាវ) ឧបនាយករដ្ឋម
ន្ត្រីរដ្ឋាភិបាលឡាវ Asang Laoly បានទទួលជួបសន្ទនាជាមួយគណះប្រតិភូអធិការ កិច្ចរដ្ឋាភិបាលវៀតណាម ដឹកនាំដោយលោក Nguyen Chien Binh អគ្គរងអធិការ
កិច្ចវៀតណាម បានទៅបំពេញទស្សនកិច្ចនិងបំពេញការងារនៅឡាវ ចាប់ពីថ្ងៃទី
២០ដល់ថ្ងទី ២៤ តុលា ឆ្នាំ ២០១៣។នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Asang Laoly បាន សម្ដែងគោលបំណងថា៖ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបាន លទ្ធផលខ្បស់ជាង រួមចំណែកពូនជ្រុំអោយទំនាក់ទំនងពិសេសវៀតណាម-ឡាវ កាន់តែអភិវឌ្ឍន៍ចីរភាពពី១ថ្ងៃទៅ១ថ្ងៃ។ រីឯ លោក Nguyen Chien Binh បានចាត់
ទុកថា៖ ក្នុងរយះពេលខាងមុខនេះ ភាគីទាំងពីរត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកអោយទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីពិសេស និងកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ៕