ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ទទួលជួបឯកអគ្គរដ្ឋទូតចិន លោក He Wei

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei ។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Le Thanh Long បានស្នើឲ្យឯកអគ្គរដ្ឋទូត He Wei និងស្ថានទូតចិនប្រចាំនៅវៀតណាម ជំរុញស្ថាប័នពាក់ព័ន្ធរបស់ចិន សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសវៀតណាម អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការយល់ឃើញរួម រក្សានិងលើកកម្ពស់ប្រពៃណីល្អប្រសើរ កិច្ចប្រជុំជាប្រចាំ និងការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ; ជំរុញវិស័យសហប្រតិបត្តិការជាក់ស្តែងដើម្បីសម្រេចបានសមិទ្ធិផលកាន់តែច្រើន។

ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ទទួលជួបឯកអគ្គរដ្ឋទូតចិន លោក He Wei - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Thanh Long បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម លោក He Wei។ រូបថត៖ VOV

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត He Wei បានអះអាងពីការត្រៀមខ្លួនជាស្រេចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ផ្នែក និងស្ថាប័ននានារបស់វៀតណាម ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការយល់ឃើញរួម ដោយផ្តោតសំខាន់លើការសម្របសម្រួលរៀបចំឆ្នាំផ្លាស់ប្តូរប្រជាជនវៀតណាម - ចិនឆ្នាំ ២០២៥ ក្នុងឱកាសខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត និងការពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ ជំរុញការតភ្ជាប់ការដឹកជញ្ជូន សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការអប់រំ កិច្ចសហប្រតិបត្តិការវប្បធម៌-អប់រំ និងការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននិងប្រជាជន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ