ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បំពេញការងារនៅខេត្ត Bac Ninh
|
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បំពេញការងារនៅខេត្ត Bac Ninh |
(VOV)_នាថ្ងៃទី១៣សីហា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទៅ
ស្រាវជ្រាវរូបសណ្ឋានផលិតកម្មកសិផល នៅស្រុក Tien Du និងជួបធ្វើការជាមួយគណៈ
កម្មាធិការប្រជាជនខេត្ត Bac Ninh ស្ដីអំពីបញ្ហាសុវត្ថិភាពម្ហូបអាហារ។ ថ្លែងមតិនៅទី
នេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Damបានសង្កត់ធ្ងន់ថា៖ ខេត្ត Bac Ninh ត្រូវ
អនុវត្តយ៉ាងសកម្ម និងចលនាប្រជាជនអនុវត្តរូបសណ្ឋានកសិផលស្អាត។ ឧបនាយក
រដ្ឋមន្ត្រី ក៏បានស្នើក្រសួងសុខាភិបាល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ត្រូវត្រួត
ពិនិត្យ ឃ្លាំមើល និងណែនាំប្រជាជនអនុវត្តតាមបទដ្ឋានអំពីកសិផលស្អាត៕