ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មកចូលរួមពិធីរំលឹកខួបលើកទី៣៥នៃទិវាបង្កើតមហាវិទ្យាល័យច្បាប់ហាណូយ
![ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មកចូលរួមពិធីរំលឹកខួបលើកទី៣៥នៃទិវាបង្កើតមហាវិទ្យាល័យច្បាប់ហាណូយ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_11_09/dh_luat_2_azqi.jpg) |
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មកចូលរួមពិធីរំលឹកខួបលើកទី៣៥នៃទិវាបង្កើតមហាវិទ្យាល័យច្បាប់ហាណូយ (VOV) |
Vovworld-នាព្រឹកថ្ងៃទី៩វិច្ឆកានៅទីក្រុងហាណូយ មហាវិទ្យាល័យច្បាប់បាន
រៀបចំរំលឹកខួបលើកទី៣៥នៃទិវាបង្កើតនិងទទួលគ្រឿងឥស្សារិយយសឯករាជ្យ
ថ្នាក់ទី២។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan
Phuc បានលើកសសើរនិងវាយតំលៃរាល់ស្នាដៃលេចធ្លោដែលមហាវិទ្យាល័យច្បាប់
ហាណូយដែលទទួលបាន។ ស្ដីពីភារកិច្ចនាពេលខាងមុខ លោក Nguyen Xuan Phuc
បានសង្កត់ធ្ងន់ថា៖
“ត្រូវបង្កើនថែមទៀតការងារស្រាវជ្រាវវិទ្យាសាស្ត្រ ប្រមូលផ្ដុំស្រាវជ្រាវស៊ីជម្រៅ
បញ្ហាកត្តិយុតបំរើសកម្មដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិដូចជា
រៀបចំអនុវត្តរដ្ឋធម្មនុញ្ញកសាងនីតិរដ្ឋ កំណែទម្រង់យុត្តិធម៍សុក្រិដ្ឋសេដ្ឋកិច្ចទីផ្សារ
តាមទិសសង្គមនិយម។ សាលាត្រូវពង្រីកឧត្តមភាពជាមូលដ្ឋានបណ្ដុះបណ្ដាល
ច្បាប់ដ៏ធំធេងដើម្បីស្នើរការផ្ដើមគំនិតដំណោះស្រាយថ្មីក្នុងវិស័យច្បាប់យុត្តិធម៍
សកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្ររបស់សាលាត្រូវផ្សាភ្ជាប់នឹងស្ថានភាពជីវភាពខាង
នយោបាយសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ ពិសេសគឺក្នុងដំណាក់កាលសមាហរណ
កម្មអន្តរជាតិស៊ីជម្រៅនាបច្ចុប្បន្ន៕”