ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ទទួលជួបសន្ទនាអ្នកបោះឆ្នោត Nam Dinh
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh (VOV) |
Vovworld-អនុវត្តកម្មវិធីទទួលជួបអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី៧
រដ្ឋសភានីតិកាលទី១៣ នាថ្ងៃទី២១និង២២មេសាឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Vu Van Ninh បានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Nam Dinh។ ថ្លែង
មតិនៅការជួបសន្ទនា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានឲ្យដឹងថា រដ្ឋសភាបានសំរេចចិត្តបង្កើនប្រភពទុនវិនិយោគសំរាប់កម្មវិធីគោលដៅជាតិកសាងជនបទថ្មីនិងរដ្ឋាភិបាលនឹងណែនាំបែងចែកប្រភពទុននេះ។ ឧបនាយករដ្ឋមន្ត្រី
Vu Van Ninh បានចាត់ទុកថា រដ្ឋអំណាចដំបន់និងផ្នែកកសិកម្មត្រូវបន្តស្រាវជ្រាវបង្កើតផែនការផលិតកម្មកសិកម្មផ្សាភ្ជាប់នឹងតម្រូវការទីផ្សារក្នុងប្រទេស ពិសេស
គឺតម្រូវការរបស់ពិភពលោកដើម្បីប្រជាកសិករធ្វើបានយ៉ាងណាចំណាយបាន
យ៉ាងនោះ៕
-VOVWORLD