ឧបនាយរដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញបំពេញការងារនៅខេត្ត Quang Tri
(VOVWORLD) -នាថ្ងៃទី២៦ខែកុម្ភៈ ឧបនា យករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញដឹក នាំគណៈ ប្រតិភូរដ្ឋាភិបាលទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Tri ស្តីពីស្ថានភាព អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri |
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើរឲ្យក្រសួងស្ថាប័ន គប្បីណែនាំឲ្យតំបន់នានា បំពេញបែបបទ ដើម្បី ដាក់បញ្ចូនមណ្ឌលទេសចរណ៍សមុទ្រ Cua Tung-Cua Viet និងកោះ Con Co ទៅក្នុងគម្រោងការមេសម្រាប់ការអភិវឌ្ឍ។ ក្នុងថ្ងៃដដែល ឧបនា យករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញទៅអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីជាតិផ្លូវលេខ៩ ឈាបន ដ្ឋានយុទ្ធជនពលីជាតិ Truong Son និងទស្សនាមូលដ្ឋានសុខាភិបាលនិងអប់រំនៅខេត្ត Quang Tri ផង ដែរ៕