ADB និង WB ព្យាករណ៍ថា កំណើន GDP របស់វៀតណាមនឹងស្ថិតក្នុងចន្លោះពី៥,៣% ទៅ៦,៥%

(VOVWORLD) - យោងតាមការព្យាករណ៍របស់ ADB កម្មវិធីស្ដារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់រដ្ឋា ភិបាលវៀតណាមនឹងជំរុញកំណើនឧស្សាហកម្មដល់ ៩,៥% ក្នុងឆ្នាំ ២០២២ តាមការ គ្រោងទុក។ ទិន្នផលកសិកម្មត្រូវបានគេរំពឹងថា នឹងកើនឡើង ៣.៥% ក្នុងឆ្នាំនេះ ដោយ សារតម្រូវការក្នុងស្រុកងើបឡើងវិញ ហើយតម្លៃទំនិញសកលកើនឡើង។ 

នៅក្នុងរបាយការណ៍យថាទស្សន៍អភិវឌ្ឍអាស៊ីឆ្នាំ ២០២២ ចេញផ្សាយនៅថ្ងៃទី ៦ ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ វៀតណាមនឹងឈានដល់ ៦,៥% នៅឆ្នាំ ២០២២ និង ៦,៧% នៅឆ្នាំ ២០២៣។ យោងតាមការព្យាករណ៍របស់ ADB កម្មវិធីស្ដារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់រដ្ឋា ភិបាលវៀតណាមនឹងជំរុញកំណើនឧស្សាហកម្មដល់ ៩,៥% ក្នុងឆ្នាំ ២០២២ តាមការ គ្រោងទុក។ ទិន្នផលកសិកម្មត្រូវបានគេរំពឹងថា នឹងកើនឡើង ៣.៥% ក្នុងឆ្នាំនេះ ដោយសារតម្រូវការក្នុងស្រុកងើបឡើងវិញ ហើយតម្លៃទំនិញសកលកើនឡើង។
ការដែល កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានចូល ជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ក៏នឹងជួយជំរុញប្រតិបត្តិការពាណិជ្ជកម្ម នៅពេលដែលជំងឺរាតត្បាតត្រូវបានរុញថយ។ WB ក៏បានវាយតម្លៃថា យថាទស្សន៍ខាងលើអាស្រ័យលើការកើនឡើងនៃ ហានិភ័យអវិជ្ជមាន ដូចជា ការថយចុះល្បឿនកំណើនរបស់បណ្ដាដៃគូពាណិជ្ជកម្ម ស្នូលរួមជាមួយនឹងការតក់ស្លុតនៃអត្រាប្តូរប្រាក់ដោយសារផលប៉ះពាល់នៃស្ថានភាព ជម្លោះនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មជាប់ពាក់ព័ន្ធ ដែលអាចប៉ះពាល់ដល់ដំណើរការ ស្តារឡើងវិញ។ កត្តាទាំងនេះអាចកាន់តែធ្ងន់ធ្ងរឡើង ក្នុងករណីកើតឡើងវ៉ារ្យ៉ង់ថ្មី មេរោគ SARS-CoV-2៕

ប្រតិកម្មទៅវិញ

ផ្សេងៗ