AMM-56៖ អាស៊ាន-នូវែលសេឡង់ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនាវាចរណ៍ភាគីទាំងពីរបានឯកភាពគ្នាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ រួមានកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍; គោរពច្បាប់អន្តរជាតិ រួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន (AMM) លើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី ១៣ ខែកក្កដាបានប្រព្រឹត្តិទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសជាសមាជិកអាស៊ាន និងនូវែលសេឡង់ ដឹកនាំដោយ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងនូវែលសេឡង់។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមមានការជួយឧបត្ថម្ភផែនការសកម្មភាពអនុវត្តន៍ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់ (២០២១-២០២៥) និង អនុវត្តន៍សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីការដាក់បញ្ជូលវិស័យអាទិភាពទាំង ៤ ក្នុងចក្ខុវិស័យអាស៊ានស្ដីពីមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក (AOIP) ក្នុងយន្តការដឹកនាំដោយអាស៊ាន។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនាវាចរណ៍ភាគីទាំងពីរបានឯកភាពគ្នាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ រួមានកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍; គោរពច្បាប់អន្តរជាតិ រួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ទាក់ទងនឹងការតភ្ជាប់ អាស៊ាន និងនូវែលសេឡង់បានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងរបៀបវារៈនៃការតភ្ជាប់អាស៊ានតាមរយៈការចូលរួមអនុវត្តន៍ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥;ពង្រឹងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ តាមរយៈការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍តំបន់អាស៊ាន-នូវែលសេឡង់ប្រកបដោយគុណភាពខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ