El Salvador គោរពការបង្កើនអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម។
(VOV) /  
|
El Salvador គោរពការបង្កើនអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម។ |
VOV- El Salvador គោរពការបង្កើននិងអភិវឌ្ឍន៍បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម។ នេះជាការអះអាងរបស់
ប្រធានាធិបតី El Salvador លោក Mauricio Funes Cartagena នៅពិធីទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមលោក Le Thanh Tung មកជូនសារតាំងនាថ្ងៃទី១១
មករា។ តាមប្រធានាធិបតី Mauricio Funes Cartagena ថា El Salvador ចង់សហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិទ្យាសាស្ត្រ
បច្ចេកវិទ្យាជាដើម។ ប្រធានាធិបតី El Salvadorក៏សម្ដែងបំណងចង់មកបំពេញទស្សនកិច្ចនៅវៀតណាមយ៉ាងចាប់រហ័ស អះអាងរដ្ឋាភិបាលនិងប្រជាជន
El Salvador ជានិច្ចកាលលើកសរសើរប្រពៃណីប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន
និងសមិទ្ធិផ្លាស់ប្តូរថ្មីរបស់ប្រជាជនវៀតណាមដែលទទួលបានក្នុងរយៈពេល
ជិត៣០ឆ្នាំកន្លងមក៕
-VOV