EU គាំទ្រការផ្តើមគំនិតរបស់រុស្ស៊ីនិងអាមេរិកអំពីការរៀបចំសន្និសីទអន្តរជាតិមួយស្តីពីស៊ីរី

(VOVworld) – នាថ្ងៃទី ៨ ឧសភា សហភាពអឺរ៉ុប (EU) បានសម្តែងនូវការគាំទ្រ ចំពោះការផ្តើមគំនិតរបស់រុស្ស៊ីនិងអាមេរិកអំពីការរៀបចំសន្និសីទអន្តរជាតិមួយ
ស្តីពីស៊ីរី សំដៅស្វែងរកដំណោះស្រាយបញ្ឈប់វិបត្តិនៅប្រទេសមជ្ឈឹមបូព៌ារនេះ
។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័រ៌មាននៅបែលហ្ស៊ីក អ្នកនាំពាក្យនៃ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសរបស់  EU លោក
Michael Mann បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់ EU ថា៖ ការរៀបចំ ខឿននយោបាយស្ថិរភាពគឺជាដំណោះស្រាយសន្តិភាពសំរាប់ស៊ីរីនាបច្ចុប្បន្ន។
EU ត្រៀមខ្លួនជាស្រេចគាំទ្រការរៀបចំសន្និសីទពោលខាងលើ។ ក្នុងនោះ បណ្ដា អ្នកដឹកនាំរបស់ភាគីនយោបាយនិងអង្គការប្រដាប់អាវុធនៅស៊ីរីបានឲ្យដឹងថា៖ គេមិនទាន់ត្រៀមខ្លួនជាស្រេចជួបចរចារជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី
ស៊ីរី លោក Bashar al-Assad ទេ។ បទថ្លែងមតិការពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីអាមេរិកនិងរុស្ស៊ីបានឯកភាពអំពីការរៀបចំសន្និសីទអន្តរជាតិស្តីពីបញ្ហា
នៅស៊ីរី ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ