EU ​ណាតូ និងអ៊ុយក្រែនបាន​យល់​ព្រម​​ចាប់ផ្តើមយន្តការ​សម្របសម្រួល និងផលិតអាវុធ

(VOVWORLD) - អ៊ុយក្រែនរួមជាមួយសហភាពអឺរ៉ុប (EU) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងចាប់ផ្តើមយន្តការសម្របសម្រួលផ្គត់ផ្គង់អាវុធសម្រាប់ប្រទេសនេះ។ 
EU ​ណាតូ និងអ៊ុយក្រែនបាន​យល់​ព្រម​​ចាប់ផ្តើមយន្តការ​សម្របសម្រួល និងផលិតអាវុធ - ảnh 1អគ្គលេខាធិការណាតូ លោក Jens Stoltenberg។ (រូបថត៖  AFP/TTXVN)

ព័ត៌មានខាងលើត្រូវបានប្រកាសបន្ទាប់ពីជំនួបដំបូងរវាងតំណាងជាន់ខ្ពស់ត្រីភាគី ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២១ ខែកុម្ភៈនៅទីក្រុងព្រុចសែល(បែលហ្ស៊ិក)។ អគ្គលេខាធិការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា ភាគីទាំងបីនឹងបង្កើតយន្តការសម្របសម្រួលនិងតភ្ជាប់ឧស្សាហកម្មការពារជាតិ អ្នកម៉ៅការ និងរដ្ឋាភិបាល។ យន្តការនេះមិនត្រឹមតែឆ្លើយតបនឹងតម្រូវការរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងបំពេញបន្ថែមសម្រាប់ឃ្លាំងស្តុកគ្រាប់រំសេវរបស់ប្រទេសជាសមាជិកណាតូនិងEU ទៀតផង។ លោក Stoltenberg បានឲ្យដឹងថា ណាតូនឹងជួយអ៊ុយក្រែនអភិវឌ្ឍន៍ប្រព័ន្ធទិញទំនិញប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានទំនួលខុសត្រូវ ទន្ទឹមនឹងនោះបានបង្កើនគោលដៅសម្រាប់ឃ្លាំងស្តុកបម្រុងគ្រាប់រំសេវតាមរយៈដំណើរការរៀបចំផែនការការពារជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ