EU ប្រកាសផែនការស្ដីពីជំនួយសម្រាប់ដំណើរការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ឲ្យបានឆាប់ៗ

(VOVWORLD) -នាថ្ងៃទី ២៨ មិ នា សហភាពអឺរ៉ុប (EU) បានប្រកាសផែនការ ស្ដីពីជំនួយដាក់ពង្រាយទាហាន និងឧបករណ៍យោធានៅទូទាំងតំបន់អឺរ៉ុបឲ្យបានឆាប់ៗ។ 
EU ប្រកាសផែនការស្ដីពីជំនួយសម្រាប់ដំណើរការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ឲ្យបានឆាប់ៗ - ảnh 1 EU ប្រកាសផែនការស្ដីពីជំនួយសម្រាប់ដំណើរការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ឲ្យបានឆាប់ៗ

យោងតាមតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស EU លោកស្ដី Federica Mogherini បានឲ្យដឹងថា៖ ដោយមានការធ្វើដំណើរខាងយោធាយ៉ាងងាយស្រួលក្នុងប្លុកតាម “ផែនការធ្វើសកម្មភាព ដាក់ពង្រាយខាងយោធា” ពោលខាងលើនេះ EU អាចជួយទប់ស្កាត់រាល់វិបត្តិ ក៏ដូចជាអនុវត្តន៍បេសកកម្មរបស់ប្លុកប្រកបដោយប្រសិទ្ធភាពថែមទៀត និងទប់ទល់នឹងការសាកល្បងដែលកើតឡើងយ៉ាងឆាប់រហ័ស។ ផែនការពោលខាងលើនឹងត្រូវបានដាក់ជូនរដ្ឋាភិបាលជាសមាជិក EU និងសភា EU ដើម្បីពិភាក្សាផងដែរ។

តាមផែនការ គណកម្មាធិការអឺរ៉ុប (EC) ជាស្ថាប័នឃ្លាំមើលថវិការទូទៅរបស់ EU បានឲ្យដឹងថា៖ នាឆ្នាំ ២០១៩ EC នឹងបង្ហាញនូវខ្សែផ្លូវអន្តរអឺរ៉ុបល្អបំផុត ដើម្បីបម្រើការដឹកជញ្ជូនខាងយោធាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ