EU ព្រមានពីផលវិបាកដោយសារការគាំពារពាណិជ្ជកម្មរបស់អាមេរិក

(VOVWORLD) - ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ចលោក Paolo Gentiloni  នៅថ្ងៃទី ១៥ ខែវិច្ឆិកា បានព្រមានថា សហរដ្ឋអាមេរិកបង្កើនគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់ខ្លួនអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះទាំងសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកនិងអឺរ៉ុបផងដែរ។ 
EU ព្រមានពីផលវិបាកដោយសារការគាំពារពាណិជ្ជកម្មរបស់អាមេរិក - ảnh 1ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ច លោក Paolo Gentiloni ថ្លែងមតិនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក (រូបថត៖ THX/TTXVN)

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានស្នើឱ្យវាយពន្ធយ៉ាងហោចណាស់ ១០% លើទំនិញទាំងអស់ដែលនាំចូលមកសហរដ្ឋអាមេរិក  ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហភាពអឺរ៉ុប (EU)។

ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា កម្រិតខ្ពស់នៃសមាហ រណកម្មរវាងសេដ្ឋកិច្ចនៃសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានជួយធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរក្លាយជាកត្តានៃស្ថិរភាពមិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាផ្នែកនយោបាយទៀតផង។ លោក Paolo Gentiloni បានឲ្យដឹងថា ទោះបីជាភាគីទាំងពីរអាចមានជម្លោះពាណិជ្ជកម្មនិងភាពខុសគ្នានៅក្នុងបទប្បញ្ញត្តិក៏ដោយ ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែរក្សាផលប្រយោជន៍រួមក្នុងការការពារស្តង់ដារខ្ពស់ និងធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌និងស្ថិរភាពទីផ្សារពិភព លោក។ មន្ត្រីសហភាពអឺរ៉ុបក៏បាននិយាយផងដែរថា គណៈកម្មការអឺរ៉ុបនឹងធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ "របៀបវារៈឆ្លងដែនដ៏រឹងមាំ" និងធានាថា បណ្តាញពាណិជ្ជកម្មអន្តរជាតិនៅតែត្រូវបានរក្សាដោយសុវត្ថិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ