EU រឹតបន្តឹងបទប្បញ្ញត្តិចំពោះជនចំណាកស្រុកខុសច្បាប់

(VOVWORLD) - ក្នុងឯកសារមួយដែលបានប្រកាសនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល EU រយៈពេល ១៦ ម៉ោង មេដឹកនាំ EU បានសង្កត់ធ្ងន់ថា ស្ថានការណ៍អន្តោប្រវេសន៍ខុសច្បាប់កើនឡើង គឺជាបញ្ហាប្រឈមសម្រាប់អឺរ៉ុប ដោយទាមទារឱ្យមានការឆ្លើយតបជាសកលនៃទ្វីបទាំងមូល។
EU រឹតបន្តឹងបទប្បញ្ញត្តិចំពោះជនចំណាកស្រុកខុសច្បាប់ - ảnh 1ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ។ រូបថត៖ THX/VNA

កាលពីថ្ងៃទី ១០ ខែកុម្ភៈ ក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) មេដឹកនាំ EU បានឯកភាពគ្នាអនុវត្តន៍រាល់បទបញ្ញត្តិដ៏តឹងរ៉ឹងជាង ដើម្បីគ្រប់គ្រងជនចំណាកស្រុកខុសច្បាប់នៅតាមព្រំដែន ដូច្នេះហើយ អាចបណ្ដេញករណីសុំជ្រកកោន ដែលត្រូវបដិសេធ។

ក្នុងឯកសារមួយដែលបានប្រកាសនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល EU រយៈពេល ១៦ ម៉ោង មេដឹកនាំ EU បានសង្កត់ធ្ងន់ថា ស្ថានការណ៍អន្តោប្រវេសន៍ខុសច្បាប់កើនឡើង គឺជាបញ្ហាប្រឈមសម្រាប់អឺរ៉ុប ដោយទាមទារឱ្យមានការឆ្លើយតបជាសកលនៃទ្វីបទាំងមូល។ ដូច្នេះ មេដឹកនាំទាំងអស់បានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប (EC) "កៀងគរមូលនិធិនានារបស់ EU ភ្លាមមួយរំពេច" ដើម្បីពង្រឹងព្រំដែនខាងក្រៅប្លុក ដោយបង្កើនសមត្ថភាពការពារ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយឃ្លាំមើលរួមមានឧបករណ៍ និងមធ្យោបាយឃ្លាំមើលពីលើអាកាស។

ក្នុងកិច្ចប្រជុំនេះ មេដឹកនាំ EU សម្រេចបានកិច្ចព្រមព្រៀងចំពោះ "គោលការណ៍" តែមួយ ដូច្នេះហើយប្រទេសមួយក្នុងប្លុកអាចប្រើប្រាស់សាលក្រមរបស់តុលាការនៅប្រទេសជាសមាជិកផ្សេង ដើម្បីបណ្ដេញជនចំណាកស្រុកខុសច្បាប់ឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ។

ប្រការនេះនឹងរួមចំណែកទប់ស្កាត់លទ្ធភាព ដែលជនចំណាកស្រុកទៅកាន់ប្រទេសផ្សេងទៀត ដើម្បីសុំជ្រកកោន ក្រោយពីត្រូវបានប្រទេសដើមដំបូងបដិសេធទទួល។  មេដឹកនាំ EU ក៏បានយល់ព្រម "បង្កើនការប្រើប្រាស់និយមន័យប្រទេសសុវត្ថិភាព" តាមនោះបង្កើតបញ្ជីរួមពាក់ព័ន្ធនឹងប្លុកទាំងមូល។

នាបច្ចុប្បន្ន EU បានទទួលជនភៀសខ្លួនរាប់លាននាក់ ដោយសារជម្លោះនៅអ៊ុយក្រែន ស៊ីរី និងអាហ្វហ្គានីស្ថាន ខណៈពេលដែលនៅតែធ្វើចំណាត់ការចំពោះពាក្យសុំជ្រកកោនពីពលរដ្ឋនៃប្រទេសដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ