IFAD នឹងពង្រីកទ្រង់ទ្រាយសកម្មភាពនៅវៀតណាម
|
ប្រធានមូលនិធិ អភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD ) លោក Kanayio F.Nwanze |
(VOV)_បណ្ដាសមិទ្ធិផលរបស់វៀតណាម ក្នុងការអភិវឌ្ឍន៍ជនបទ កាត់បន្ថយ
ភាពក្រីក្រ ជារូបសណ្ឋានគំរូ សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ពិសេសគឺនៅទ្វីប
អាហ្វ្រីក។ នេះគឺជាការវាយតំលៃរបស់ប្រធានមូលនិធិ អភិវឌ្ឍន៍កសិកម្មអន្តរជាតិ
(IFAD ) លោក Kanayio F.Nwanze ក្នុងជំនួបទទួលយកសារលិខិតផ្ទេរសិទ្ធិរបស់
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Cao Chinh Thien ដើម្បីទទួលដំ
ណែងជាដំណាងវៀតណាមប្រចាំនៅ IFAD ។ ប្រធាន IFAD លោក Kanayio
F.Nwanze បានសម្ដែង ការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីការអភិវឌ្ឍន៍របស់វៀត
ណាមក្នុងប៉ុន្មានទស្សវត្ស៍កន្លងទៅ។
រីឯ ឯកអគ្គរដ្ឋទូត Cao Chinh Thien បានជូនដំណឹងអំពីបណ្ដាសមិទ្ធិផលក្នុង
វិស័យអភិវឌ្ឍន៍ជនបទ កាត់បន្ថយភាពក្រីក្ររបស់វៀតណាម។ ដោយលោកក៏បាន
អះអាងថា៖នឹងខំប្រឹងប្រែងធ្វើអស់ពីចិត្ត អស់ពីថ្លើម ដើម្បីជំរុញទំនាក់ទំនងរវាង
វៀតណាមនិង IFAD អភិវឌ្ឍន៍តទៅទៀត៕