IMF ៖ ក្រិកត្រូវការចំនួនប្រាក់ ៥០ ពាន់លានអឺរ៉ុបដើម្បីស្ថិរភាពហិរញ្ញវត្ថុ
|
IMF ៖ ក្រិកត្រូវការចំនួនប្រាក់ ៥០ ពាន់លានអឺរ៉ុបដើម្បីស្ថិរភាពហិរញ្ញវត្ថុ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២ កក្កដា មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា៖ ក្រិកត្រូវការចំនួនប្រាក់យ៉ាងហេចណាស់ ៥០ ពាន់លានអឺរ៉ុប (ស្មើនឹង ៥៥,៤
ពាន់លានដុល្លាអាមេរិក) បន្ថែមទៀត ក្នុងនោះ មានចំនួនប្រាក់ ៣៦ ពាន់លាន
អឺរ៉ុបពីបណ្ដាដៃគូឲ្យខ្ចីចំណុះសហភាពអឺរ៉ុប (EU) ដើម្បីស្ថិរភាពស្ថានភាព
ហិរញ្ញវត្ថុនៅប្រទេសនេះ។ ក្នុងរបាយការណ៍ថ្មីបំផុតអំពីតម្រូវការហិរញ្ញវត្ថុ
របស់ក្រិក IMF ក៏បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេស
នេះក្នុងឆ្នាំ ២០១៥ ពី ២,៥% ដល់ ០%។ ក្នុងរបាយការណ៍នៃអង្គការនេះ មិនរួមបញ្ចូលនៃការជះឥទ្ធិពលពីការបិទបញ្ចប់សកម្មភាពរបស់ធនាការណ៍
នៅក្រិកក្នុងសប្តាហ៍នេះនិងបណ្ដាវិធានការណ៍ត្រួតពិនិត្យប្រភពទុនទេ។
IMF បានព្រមានថា៖ Athens ត្រូវពន្យាពេលបណ្ដាកញ្ចប់ខ្ចីពី EU និងលុបចោលបំណុលធំក្នុងករណីខឿនសេដ្ឋកិច្ចរបស់ក្រិកមានកំណើន
យឹតយ៉ាវបើប្រៀបនឹងគំរោងហើយកម្មវិធីកែទម្រង់សេដ្ឋកិច្ចមិនត្រូវបាន
អនុវត្តបានឡើយ៕