UN កោះហៅ​កិច្ច​ប្រជុំដើម្បីពិចារណាលើអនុសាសន៍ស្តីពីអាហ្វហ្គានីស្ថាន

(VOVWORLD) - នាថ្ងៃទី ១៨ ខែកុម្ភៈ បេសកជនពិសេសមកពីប្រទេសនិងតំបន់នានាបានចូលរួមកិច្ចប្រជុំដែលរៀបចំដោយអង្គការសហប្រជាជាតិនៅរដ្ឋធានី Doha ប្រទេសកាតា ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ 

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ។ នេះជាកិច្ចប្រជុំលើកទី២ហើយ របស់អង្គការសហប្រជាជាតិស្តីពីអាហ្វហ្គានីស្ថានក្នុងរយៈពេលតិចជាងមួយឆ្នាំ។

UN កោះហៅ​កិច្ច​ប្រជុំដើម្បីពិចារណាលើអនុសាសន៍ស្តីពីអាហ្វហ្គានីស្ថាន - ảnh 1ស្ត្រីអាហ្វហ្គានីស្ថានតវ៉ាទាមទារសិទ្ធិរបស់ពួកគេក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

កិច្ចប្រជុំនេះ ត្រូវបានរំពឹងថានឹងអូសបន្លាយរយៈពេល ២ ថ្ងៃ និងពិភាក្សាអំពីការបង្កើនការសម្របសម្រួលអន្តរជាតិជាមួយអាហ្វហ្គានីស្ថាន។ កិច្ចប្រជុំនេះក៏នឹងពិចារណាលើអនុសាសន៍ក្នុងរបាយការណ៍វាយតម្លៃឯករាជ្យរបស់អង្គការសហប្រជាជាតិស្តីពីអាហ្វហ្គានីស្ថាន រួមទាំងសំណើរដែលរដ្ឋអំណាច់តាលីបង់ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះស្ត្រី ដើម្បីមានឱកាសទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ តាលីបង់មិនបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំនៅទីក្រុងដូហាតាមការអញ្ជើញរបស់អង្គការសហប្រជាជាតិទេ ដោយហេតុផលថា អង្គការសហប្រជាជាតិមិនព្រមទទួលលក្ខខណ្ឌរបស់ពួកគេទាក់ទងនឹងបញ្ហាជំនួយ។

កិច្ចប្រជុំលើកមុនក៏ត្រូវបានធ្វើឡើងនៅទីក្រុងដូហារបស់កាតា ក្នុងខែឧសភា ឆ្នាំ២០២៣។ អង្គការសហប្រជាជាតិមិនបានអញ្ជើញរដ្ឋអំណាច់តាលីបង់ចូលរួមក្នុងកិច្ចប្រជុំនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ