UNDP អំពាវនាវឱ្យជួយឧបត្ថម្ភវៀតណាមក្នុងការព្រមានជាមុន ដើម្បី​កាត់ប​ន្ថ​យ​ការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិ

(VOVWORLD) - UNDP រំពឹងថាដៃគូកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទាំងអស់នឹងរួមដៃគ្នា និងគាំទ្រសកម្មភាពទាក់ទងនឹងការព្រមានជាមុននៅវៀតណាម ដើម្បីកាត់បន្ថយការខូចខាតដល់សហគមន៍ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។
UNDP អំពាវនាវឱ្យជួយឧបត្ថម្ភវៀតណាមក្នុងការព្រមានជាមុន ដើម្បី​កាត់ប​ន្ថ​យ​ការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិ - ảnh 1ស្ពាន Trang Ta Puong ឃុំ Huong Lap (Huong Hoa, Quang Tri) ត្រូវបានជន់លិចជាង ០,៥ ម៉ែត្រ។ រូបថត៖  VNA

នារសៀលថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិដឹកនាំ ស្ដីពីការប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិបានរៀបចំពិធីសំណេះសំណាលជាមួយដៃគូអន្តរជាតិក្នុងវិស័យទប់ស្កាត់ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។

ក្នុងជំនួបនេះ លោកស្រី Ramla Al Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងសំណង់ និង UNDP បានសាងសង់ផ្ទះជាង ៤០០០ ខ្នង ដាំ និងស្តារព្រៃកោងកាងចំនួន ៤ ០០០ ហិកតា បានបើកវគ្គបណ្តុះបណ្តាលចំនួន ៥៥០ ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយធម្មជាតិដោយផ្អែកលើសហគមន៍ (CBDRM) និងផ្តល់ព័ត៌មានអាកាសធាតុដល់ប្រជាពលរដ្ឋជាង ៦២ ០០០ គ្រួសារនៅក្នុងខេត្តជាប់មាត់សមុទ្រភូមិភាគកណ្តាល។ UNDP រំពឹងថាដៃគូកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទាំងអស់នឹងរួមដៃគ្នា និងគាំទ្រសកម្មភាពទាក់ទងនឹងការព្រមានជាមុននៅវៀតណាម ដើម្បីកាត់បន្ថយការខូចខាតដល់សហគមន៍ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ