WTO អាច​នឹង​​បន្ទាប​ការ​វាយ​តម្លៃ​យថាទស្សន៍​​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ​នេះ

(VOVWORLD) - អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala កាលពីថ្ងៃទី ១៨ ខែមករា បានឲ្យដឹងថា WTO ទំនងជានឹងបន្ទាបការព្យាករណ៍យថាទស្សន៍កំណើនពាណិជ្ជកម្មពិភពលោកនៅឆ្នាំនេះ ដោយសារតែភាពតានតឹងកើនឡើងនៅសមុទ្រក្រហម និងតំបន់មួយចំនួនផ្សេងទៀត។
WTO អាច​នឹង​​បន្ទាប​ការ​វាយ​តម្លៃ​យថាទស្សន៍​​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ​នេះ - ảnh 1អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala ។ រូបថត៖ AFP

ថ្លែងក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (ស្វីស) អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បានឲ្យដឹងថា WTO កំពុងកត់សម្គាល់ការរំខាននាពេលថ្មីៗនេះនៅសមុទ្រក្រហម លើព្រែកជីកស៊ុយអេ ក៏ដូចជាព្រែកជីកប៉ាណាម៉ា។ ដូច្នេះហើយ ប្រមុខ WTO បានឲ្យដឹងថា យថាទស្សន៍សេដ្ឋកិច្ចពិភពលោកឆ្នាំនេះ កាន់តែមានសុទិដ្ឋិនិយមតិចតួចណាស់ ហើយបានព្រមានថា WTO អាចនឹងបន្ទាបការព្យាករណ៍កំណើនពាណិជ្ជកម្មសកលនៅឆ្នាំនេះ មកត្រឹមឫទាបជាងកម្រិត ៣,៣% ដែលអង្គការនេះបានដាក់ចេញកាលពីចុងឆ្នាំមុន។

 ចែករំលែកក្តីកង្វល់របស់ WTO នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol ក៏បានឲ្យដឹងថា ប្រសិនបើស្ថានភាពនៅសមុទ្រក្រហមមិនមានភាពប្រសើរឡើងនោះទេ ទីផ្សារប្រេងរ៉ែពិភពលោកក៏នឹងរងផលប៉ះពាល់ផងដែរ ហើយផលប៉ះពាល់គឺកាន់តែធ្ងន់ធ្ងរ៖ “បច្ចុប្បន្ននេះ ពិតណាស់មានបញ្ហាមួយចំនួនទាក់ទងនឹងការដឹកជញ្ជូនប្រេង បើទោះបីជាមិនទាន់មានផលប៉ះពាល់ច្រើនលើតម្លៃប្រេងក៏ដោយ។ ផលិតកម្មមិនទាន់រងផលប៉ះពាល់ទេ ប៉ុន្តែប្រសិនបើប្រទេសផលិតប្រេងសំខាន់ៗមួយ ឬច្រើន បានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ សម្ពាធលើតម្លៃប្រេងនឹងកើនឡើងខ្ពស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ