(VOVworld)- “កិច្ចព្រមព្រៀងស្តីអំពីការបញ្ឈប់សង្គ្រាម បង្កើតសន្តិភាពឡើងវិញ
នៅវៀតណាម”ត្រូវបានចុះហត្ថលេខានាថ្ងៃទី ២៧មករាឆ្នាំ១៩៧៣នៅទីក្រុងParis
(ហៅកាត់ថាកិច្ចព្រមព្រៀងទីក្រុងParis)បន្ទាប់ពីរយៈ ពេល១ខែតាំងពីថ្ងៃអាមេរិក
បញ្ចប់ការទម្លាក់គ្រាប់បែកមកលើទីក្រុងហាណូយនិងបណ្តា ខេត្តនៅភាគខាង
ជើងវៀតណាម ដោយមានខ្លឹមសារសំខាន់គឺអាមេរិកត្រូវបញ្ឈប់សង្គ្រាមដកចេញ
ពីភាគខាងត្បូងវៀតណាម។
ក្នុងប្រវត្តិសាស្រ្តតស៊ូប្រឆាំងពួកឈ្លានពានបរទេសរបស់ប្រជាជនវៀត
ណាមពុំមានការចរចារណាដែលអូសបន្លាយរយៈពេលវែងដូចជាសន្និសីទក្រុង
Paris ទេ។រយៈពេលជិត៥ឆ្នាំដោយមានការប្រជុំចំហរចំនួន ២០២លើកនិងការ
ជួបសន្ទនាដោយឡែកចំនួន២៤លើក ការចរចារក្រុងParisជា ការប្រគួតបញ្ញា
រវាងខឿនការទូតនៃប្រទេសទាំងពីរវៀតណាមនិងអាមេរិក។ក្រឡេកមើលឡើង
វិញ តួនាទីរបស់វៀតណាម តាំងពីពេលឈានចូល តុចរចារ ដល់ពេលដែល
អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងParis ទទួល ស្គាល់ឯករាជ អធិប
តេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាមជាផ្លូវការបានមានការខុសប្លែក
ជាច្រើន។ រាល់ជ័យជំនះដ៏ល្បីរប្ទឺខ្ទរខ្ទារលើសមរភូមិវៀត ណាម ពិសេសការ
ប្រយុទ្ធ ប្រវត្តិសាស្រ្ត១២យប់ថ្ងៃរបស់យុទ្ធសាស្រ្ត “Dien Bien Phu លើលំហរ
អាកាស”ជាព្រនុងក្នុងការសម្រេច ដែលបង្ខំឲ្យអាមេរិកត្រូវចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងបញ្ឈប់សង្គ្រាមនៅវៀតណាម។លោក Nguyễn Khắc Huỳnh ជាសមា
ជិក១រូបនៃក្រុមចរចារកិច្ចព្រមព្រៀងក្រុងParisចាត់ទុកថា៖
|
លោក Nguyen Khac Huynh ជាសមាជិក១រូប
នៃក្រុមចរចារកិច្ចព្រមព្រៀងក្រុង Paris
(រូបថតៈ Internet) |
“ការចរចារស្តីអំពីកិច្ចព្រមព្រៀងក្រុងParisបានអូសបន្លាយពេលដ៏
យូរអង្វែងដោយសារវាអាស្រ័យទៅលើស្ថានភាពសមរភូមិ និងកងទ័ពវៀត
ណាមនៅភាគខាងត្បូងអាចយកឈ្នះអាមេរិកទើបកិច្ចចរចារមានភាព
ស្ងប់ស្ងៀម។ អត្តចរឹតនៃកិច្ចចរចារនេះគឺការប្រគួតបញ្ញា។ យើងតស៊ូ
យ៉ាងស្វិតស្វាញតក្នុងកិច្ចចរចារដើម្បីទទួលឲ្យបានគោលដៅធំបំផុតគឺ
អាមេរិកយល់ព្រមដកចេញ និងបញ្ឈប់សង្គ្រាមនៅភាគខាងត្បូងវៀត
ណាម”។
ក្នុងប្រវត្តិសាស្ត្រការពារប្រទេសរបស់ប្រជាជាតិវៀតណាម នេះមិនមែនជា
លើកដំបូង ដែលការចរចារការទូតវៀតណាមដណ្ដើមបានជ័យជំនះទេ។ ប៉ុន្តែបើ
ប្រៀងនឹងសន្ធិសញ្ញាថ្ងៃទី ៦ មិនា ឆ្នាំ ១៩៤៦ ឬកិច្ចព្រមព្រៀង ទីក្រុង Geneva គឺ
កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះបានឆ្លុះបញ្ជាំងពីជ័យជំនះនេះនិងនិន្នាការនៃការ
តស៊ូរបស់ប្រជាជនវៀតណាមក្នុងសភាពការណ៍ពិភពលោកនាគ្រានោះ។ការចរ
ចារ តស៊ូដើម្បីឈានទៅដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស
បានឆ្លុះបញ្ជាំងយ៉ាងច្បាស់លាស់នូវការដឹកនាំដ៏ឆ្លោសវៃ ប៉ិនប្រសបរបស់បក្ស
កុម្មុយនីស្តវៀតណាម លោកប្រធានហូជីមិញ និងបញ្ញារបស់ខឿនការទូតវៀត
ណាម។ លោក Vo Van Sung អតីតសហការី រដ្ឋមន្ត្រីការបរទេស និងជាអតីត
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបារាំង បានចាត់ទុកថា÷
“ ជ័យជំនេះរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានសារះសំខាន់ចំនួន
២។ទីមួយគឺ អំពីវិស័យការទូត យើងបានពិភាក្សាដើម្បីបារាំង-ប្រទេសម្ចាស់
ផ្ទះគាំទ្រយើង។ ទីពីរគឺ ធ្វើយ៉ាងម៉េច ដើម្បីប្រជាជនលើពិភពលោកគាំទ្រ
យើងទៀតផង។”
ជាសមាជិក១រូបក្នុងគណប្រតិភូចរចារពេលនោះ លោក Nguyen Khac
Huynh ក្នុងជំនួនសន្ទនាជាមួយអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានអះអាងថា÷កិច្ចព្រមព្រៀងទីក្រុងប៉ារីសជាជ័យជំនះទាំងស្រុងរបស់ការទូតប្រជាជន ក្រោមការដឹកនាំរបស់បក្សកុម្មុយណីស្តវៀតណាម និង
ការគាំទ្ររបស់មិត្តភ័ក្តអន្តរជាតិ។
“កិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងការចរចារប៉ារិស បានលើកកំពស់
សមត្ថភាពការទូតវៀតណាម ស្មើនឹងកំរិតអន្តរជាតិ រួមចំណែកអភិវឌ្ឍន៍
ការទូតវៀតណាម ស្មើនឹងកំរិតសម័យកាល។ បន្ទាប់ពីសន្និសីទប៉ារីស
ផ្នែកការទូតវៀតណាមរឹងមាំជាង ខ្លាំងក្លាជាង។”
រយះពេល៤០ឆ្នាំក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស
នាបច្ចុប្បន្ន វៀតណាម បានមានទមនាក់ទំនងការទូតជាមួយប្រទេសនិងតំបន់
ដែនដីចំនួន ១៨០ និងជាដៃគូសមភាពជាមួយប្រទេសធំៗជាច្រើន ជាសមាជិក
សកម្ម និងមានការទទួលខុសត្រូវ របស់អង្គការសហប្រតិបត្តិការពហុភាគី។វៀតណាមនិងអាមេរិកក៏បានប្រក្រតីទំនាក់ទំនង និងកំពុងបោះជំហានខ្លាំងក្លា
លើផ្លូវសហប្រតិបត្តិការ។ បណ្ដាមេរៀនអំពីឆ័ន្ទះ ការពារឯករាជ្យអធិបតេយ្យភាព
ប្រទេសជាតិ និងស្មារតីសាមគ្គីអន្តរជាតិ លើតុចរចារកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ឆ្នាំណានោះនៅមានតំលៃព្រឹត្តិការណ៍ដរដែល និងត្រូវបានបណ្ដាជំនាន់ក្រោយ
ៗបន្តពង្រឹងនិងពង្រីក ក្នុងលក្ខណះថ្មីនេះ៕