ការព្រួយបារម្ភពីប្រទេសនានាបង្កើនការចំណាយលើវិស័យការពារជាតិ

(VOVWORLD) -នាថ្ងៃទី១៨កញ្ញា ព្រឹទ្ធសភាអាមេរិកបានអនុម័តទៅលើគំរោងច្បាប់ថវិការការពារជាតិឆ្នាំ២០១៨ ដោយមានតំលៃ៧០០ពាន់លានដុល្លារអាមេរិក។នេះជាកំរិតខ្ពស់ជាង បើប្រៀបនឹងប្រាក់ចំណាយក្នុងឆ្នាំ២០១៧ និងខ្ពស់ជាងជិត៥% បើប្រៀបនឹងសំណូមពររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ មុនអាមេរិក ប្រទេសជាច្រើនក៏បានប្រកាសបង្កើនចំណាយសំរាប់កិច្ចការពារប្រទេសនាពេលខាងមុខនេះ។ 
ការព្រួយបារម្ភពីប្រទេសនានាបង្កើនការចំណាយលើវិស័យការពារជាតិ - ảnh 1ការព្រួយបារម្ភពីប្រទេសនានាបង្កើនការចំណាយលើវិស័យការពារជាតិ 

តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ ខឿនសេដ្ឋកិច្ចបានស្ដាឡើងវិញជាបណ្ដើរៗ បណ្ដាប្រទេសលើពិភពលោកក៏បានចាយប្រាក់កាន់តែច្រើនសំរាប់យុទ្ធសាស្ត្រការពារជាតិ។

          បណ្ដាប្រទេសបង្កើនចំណាយសំរាប់កិច្ចការពារជាតិ

        ច្បាប់ការពារជាតិឆ្នាំ២០១៨ ត្រូវបានអនុម័ត ដោយមានការគាំទ្រដាច់ខាតពីព្រឹទ្ធសភាអាមេរិក។ ច្បាប់នេះបានអនុម័តអោយអាមេរិកបង្កើនចំណាយដើម្បីទិញបន្ថែមយន្តហោះចម្បាំង F35 នាវាចម្បាំង និងរថក្រោះ M1 Abrams បង្កើនប្រាក់ខែសំរាប់ទាហានបន្ថែម២% និងផ្តល់ទឹកប្រាក់ចំនួនជិត៥ពាន់លានដុល្លារអាមេរិកសំរាប់កងកម្លាំងបោះទ័ពនៅអាហ្វហ្គានីស្ថាន។ ក៏តាមគំរោងច្បាប់នេះ ទឹកប្រាក់ចំនួន៨,៥ពាន់លានដុល្លារអាមេរិកនឹងបានវិនិយោគសំរាប់ប្រព័ន្ធការពារកាំជ្រូចរបស់អាមេរិក ខ្ពស់ជាងកំរិតសំណើររបស់ប្រធានា ធិបតី លោក Donald Trump គឺ៦៣០លានដុល្លារអាមេរិក។ ប្រធានគណៈកម្មាធិការកងទ័ពនៃព្រឹទ្ធសភា លោក  John McCain បានអោយដឹងថា៖ការបង្កើនប្រាក់ចំណាយសំរាប់វិស័យការពារជាតិគឺចាំបាច់ដើម្បីធានាយុទ្ធនាការយោធារបស់អាមេរិក មានគ្រប់ថវិកាធ្វើសកម្មភាពប្រកបដោយល្អប្រសើរ។

          ការដែលព្រឹទ្ធសភាអាមេរិកបង្កើនប្រាក់ចំណាយសំរាប់វិស័យការពារជាតិក្នុងឆ្នាំ២០១៨ ហួសពីសំណូមពរជាលើកដំបូងរបស់ប្រធានាធិបតី លោក Donald Trump បានសរអោយឃើញនូវការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងកិច្ចការពង្រឹងនិងពង្រីកការជះឥទ្ធិពលរបស់ខ្លួន ក្នុងវិស័យការពារជាតិដែរ។ 

          មុនេះ នាដើមខែកញ្ញា នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានអោយដឹងថា៖ ប្រទេសនេះនឹងបង្កើនប្រាក់ចំណាយសំរាប់វិស័យការពារជាតិ ក្នុងឆ្នាំក្រោយ គឺ១,៦ពាន់លាន Euro ។នេះជាកំរិតកំណើនខ្ពស់បំផុត ក្នុងរយៈពេល៦ឆ្នាំកន្លងទៅ ហើយបារាំងអាចបង្កើនថែមទៀត។ លោក Edouard Philippe បានអះអាងថា៖ការបង្កើនចំណាយសំរាប់វិស័យការពារជាតិ នឹងបន្តបន្ថែមនាឆ្នាំ២០១៩និងឆ្នាំ២០២០។ មូលហេតុគឺពិភពលោកនាបច្ចុប្បន្នគ្រោះថ្នាក់ពិតប្រាកដ ។ ក្នុងពេលជាមួយគ្នានោះ នៅទ្វីបអាស៊ី នាចុងខែសីហាកន្លងទៅ  ក្រសួងការពារជាតិជប៉ុនបានដាក់សំណូមពរថវិកាសំរាប់កិច្ចការពារប្រទេសគឺ៤៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨-កំរិតថវិកាច្រើនបំផុតពីមុនមក។ 

ការព្រួយបារម្ភពីប្រទេសនានាបង្កើនការចំណាយលើវិស័យការពារជាតិ - ảnh 2ការព្រួយបារម្ភពីប្រទេសនានាបង្កើនការចំណាយលើវិស័យការពារជាតិ 

កសាងសន្តិភាពសំខាន់ជាងការបង្កើនចំណាយការពារជាតិ

        មូលហេតុនៃការបង្កើនថវិកាសំរាប់វិស័ការពារជាតិគឺងាយយល់ណាស់។ពីព្រោះភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់នៅគ្រប់តំបន់លើពិភពលោក ហើយភាគច្រើនគឺការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មអន្តរជាតិ  បង្កើនការប្រកួតប្រជែងអន្តរជាតិ និងជំលោះទំនាក់ទំនងអន្តរជាតិនានា។ ប៉ុន្តែ អ្នកជំនាញការជាច្រើនបានចាត់ទុកថា៖ការបង្កើនចំណាយថិវិកាការពារជាតិជាផ្នែកតែមួយក្នុងកិច្ចការពារសន្តិសុខជាតិ។ ស្ដីអំពីបញ្ហានេះ  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសនាថ្ងៃទី១៦មីនាថា៖ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីលទ្ធិភេរវកម្មគឺត្រូវដោះស្រាយមូលហេតុដែលបង្កើតឡើងលទ្ធិភេរវកម្មអន្តរជាតិជាចម្បង ហើយមិនមែនជាការបង្កើនថវិកាការពារជាតិទេ។ ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យនៃអង្គការសហប្រជាជាតិ លោក Stephane Dujarric បានសង្កត់ធ្ងន់ថា៖ ជំនួសអោយការទិញបន្ថែមកាំជ្រូចអាវុធ នុយ គ្លេអ៉ែរ យន្តហោះចម្បាំង និងនាវាផ្ទុកយន្តហោះនោះ បណ្ដាប្រទេសគប្បីវិនិយោគអោយការរាំងស្កាត់ជំលោះ  ស្វែងរកសន្តិវិធីសំរាប់ជំលោះ ចូលរួមការរក្សានិងកសាងសន្តិភាព ជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យនិរន្តរភាព  គោរព សិទ្ធមនុស្ស និងដោះស្រាយវិបត្តិមនុស្សធម៌នានា។

ពិភពលោកកំពុងឃើញការបង្កើនថិវិកាការពារជាតិ របស់ប្រទេសជាច្រើន។ ប្រទេសនីមួយៗសុទ្ធតែមានមូលហេតុដោយឡែករបស់ខ្លួន ប៉ុន្តែប្រការនេះនឹងបង្កើតឡើង ការមន្ទិលសង្ស័យ និងមើលគ្នាទៅវិញទៅមក  ជំរុញអោយប្រទេសទាំងឡាយចូលរួមការប្រកួតប្រជែងកម្លាំងយោធា។ ប្រការនេះនឹងជះឥទ្ធិពលដល់សន្តិភាពស្ថិរភាពនៅលើពិភពលោកដែរ៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ