ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-សហព័ន្ធរុស្ស៊ី៖ រក្សាការសន្ទនា គ្រប់គ្រងការខ្វែងគំនិត
(VOVWORLD) - ដោយសារតែមានឥទ្ធិពលដ៏ធំធេងលើទូទាំងពិភពលោក ទំនាក់ទំនង រវាងប្រទេស មហាអំណាចទាំងពីរគឺសហរដ្ឋ អាមេរិកនិងសហព័ន្ធរុស្ស៊ី គឺជាប្រធានបទមួយដែល ទាក់ទាញការយកចិត្តទុកដាក់ច្រើនបំផុតរបស់សាធារណៈមតិអន្តរជាតិក្នុងអំឡុងច្រើនឆ្នាំកន្លងមក ហើយឆ្នាំ២០២១ក៏មិនមែនជាករណីលើកលែងដែរ។ ហេតុដូច្នេះ ការដែល ប្រទេសមហាអំណាចទាំងពីរនេះបានរក្សាជំនួបប្រាស្រ័យនិងកិច្ចសន្ទនាក្នុងឆ្នាំកន្លងទៅ បានធ្វើឲ្យសាធារណៈមតិនឹងនរចិត្តបន្តិចបន្តួចថា ការខ្វែងគំនិតនិងជម្លោះរវាងភា គីទាំងពីរទោះបីជាខ្លាំងសាហាវមែនក៏ដោយ ប៉ុន្តែនៅស្ថិតក្នុងការគ្រប់គ្រងដដែល។
ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN) |
ស្ថានការណ៍ពេញទៅដោយការឡើងចុះ
តាមពិតទៅ មានអ្នកវិភាគជាច្រើនបានចាត់ទុកថា ទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ី អាចមានការផ្លាស់ប្ដូរជាវិជ្ជមាន បន្ទាប់ពីលោក Joe Biden ចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។ សុទិដ្ឋិនិយមនោះកាន់តែ ត្រូវបានពង្រឹងថែមទៀត នៅពេលដែលប្រទេសទាំងពីរបានឯកភាពគ្នាលើការពន្យា ពេលសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ក្នុងរយៈពេល៥ឆ្នាំ បន្ថែមទៀត។
ទោះយ៉ាងណាក៏ដោយ ការវិវឌ្ឍន៍ជាច្រើនបន្ទាប់នោះ បានបង្ហាញឲ្យឃើញថា ភាពតានតឹងនៅតែជាស្ថានភាពស្នូលក្នុងទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះក្នុងឆ្នាំ២០២១។ ប្រទេសទាំងពីរបន្តមានទំនាស់គ្នា ហើយមានការខ្វែងគំនិតដ៏ជ្រាល ជ្រៅក្នុងបញ្ហាទ្វេភាគីជាច្រើន ដូចជារឿងចោទប្រកាន់ពីការជ្រៀតជ្រែកក្នុងការបោះ ឆ្នោត ចោទប្រកាន់ពីការវាយប្រហារតាមអ៊ីនធឺណែត ការបណ្ដេញចេញមន្ត្រីការទូត ក៏ដូចជាក្នុងបញ្ហាតំបន់និងអន្តរជាតិខ្លះៗផងដែរ ជាពិសេសគឺការពង្រីកអង្គការ ណាតូទៅខាងបូព៌ា និងវិបត្តិអ៊ុយក្រែន។ យោងតាមការវាយតម្លៃមួយចំនួនថា ទំនាក់ទំនង រវាងអាមេរិក-រុស្ស៊ីនិយាយដោយឡែកនិងលោកខាងលិច-រុស្ស៊ីនិយាយរួម កំពុងស្ថិត នៅកម្រិតទាបបំផុតក្រោយពីសង្គ្រាមត្រជាក់មក។
ទោះជាយ៉ាងនេះក្ដី ប៉ុន្តែ ទំនាក់ទំនងអាមេរិក-រុស្ស៊ីក្នុងឆ្នាំកន្លងទៅ មិនត្រឹមតែមាន ការប្រឈមមុខដាក់គ្នានិងភាពតានតឹងប៉ុណ្ណោះទេ។ ទោះបីជាមានជម្លោះនិងការ ខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅក៏ដោយ ប៉ុន្តែ ប្រទេសមហាអំណាចទាំងពីរសុទ្ធតែ បង្ហាញពីតម្រូវការចង់ធ្វើការសន្ទនាជាមួយគ្នា។ សក្ខីភាពដ៏ច្បាស់លាស់បំផុតនោះ គឺការដែលប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចូលរួមកិច្ចប្រជុំកំពូលដ៏សំខាន់ចំនួន២លើក មួយគឺកិច្ចប្រជុំដោយ ផ្ទាល់មុខនៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីខែមិថុនា និងមួយទៀតគឺកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ ក្រៅពីនោះមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង ពីរក៏រៀបចំជំនួបប្រាស្រ័យទ្វេភាគីដោយផ្ទាល់ទាំងនៅអាមេរិកនិងរុស្ស៊ីផងដែរ។ ចំណែកឯភាគីរុស្ស៊ីវិញ សំណើរសន្ទនាជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ សំដៅផ្សះផ្សាជម្លោះ ក្នុងនោះថ្មីបំផុតនិងគួរឲ្យកត់សម្គាល់បំផុតនោះគឺ សេចក្ដីព្រាង នៃកិច្ចព្រមព្រៀងសន្តិសុខ ៨ ចំណុច ជាមួយអាមេរិកនិងណាតូ ដែលទើបបានប្រកាស កាលពីដើមខែធ្នូកន្លងទៅ។
កិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។
(រូបថត៖ AFP/TTXVN) |
រក្សាការសន្ទនាដើម្បីគ្រប់គ្រងទំនាក់ទំនង
តថភាពពេញទៅដោយការ “ឡើងចុះ” ក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ីក្នុងឆ្នាំ ២០២១ បានបង្ហាញឲ្យឃើញថា លំហនិងឱកាសសម្រាប់ការសន្ទនាក៏ដូចជាកិច្ចសហ ប្រតិបត្តិការរវាងប្រទេសមហាអំណាចទាំងពីរនៅតែមានជានិច្ច ប៉ុន្តែការកែលម្អទំនាក់ ទំនងនេះជួបប្រទះនឹងការលំបាកជាច្រើន។ ក្នុងបរិបទដែលការប្រកួតប្រជែងខាងភូមិ សាស្ត្រនយោបាយលើទូទាំងសកលលោកកាន់តែខ្លាំងឡើងៗ ប្រទេសទាំងពីរស្ទើរតែ មិនអាចផ្សះផ្សាជម្លោះនិងការខ្វែងគំនិតគ្នាជាច្រើនដោយមានលក្ខណៈជាប្រព័ន្ធដូច បច្ចុប្បន្នបានឡើយ។ ភស្តុតាងជាក់ស្ដែង គឺជំនួបសន្ទនានិងប្រាស្រ័យជាន់ខ្ពស់ត្រូវ បានរៀបចំឡើងជាច្រើនលើកច្រើនសារនាពេលកន្លងមក ប៉ុន្តែមិនអាច “បំបែកដុំទឹក កក” ក្នុងទំនាក់ទំនងទ្វេភាគីទាល់តែសោះ។
ទោះយ៉ាងណាក៏ដោយ ដើម្បីផលប្រយោជន៍ឫសគល់នៃភាគីនីមួយៗ និងស្ថិរ ភាពនៃស្ថានការណ៍សកលនោះ មជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិជឿជាក់ថា ទាំងអាមេរិក និងរុស្ស៊ីនឹងបន្តរក្សាការសន្ទនា សំដៅគ្រប់គ្រងទំនាក់ទំនងទ្វេភាគី មិនទុកឲ្យភាព តានតឹងកើនឡើងហួសពី “ខ្សែបន្ទាត់ក្រហម” ឡើយ។ មូលដ្ឋានដ៏រឹងមាំមួយនៃទឡ្ហីករណ៍ នេះគឺការដែលប្រទេសទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំសំខាន់ៗពាក់ព័ន្ធដល់ ទំនាក់ទំនងទ្វេភាគីក៏ដូចជាទំនាក់ទំនងលោកខាងលិច-រុស្ស៊ី ចាប់ពីថ្ងៃទី១០ដល់ទី១៣ ខែមករាខាងមុខ។ ក្នុងនោះ លេចធ្លោបំផុតគឺជំនួបពិភាក្សាសន្តិសុខជាន់ខ្ពស់រុស្ស៊ី-អាមេរិកនៅថ្ងៃទី១០ ខែមករា ដែលជាចំណែកមួយក្នុងគំនិតផ្ដួចផ្ដើមកិច្ចសន្ទនាសន្តិ សុខយុទ្ធសាស្ត្រ ដែលបានលោកប្រធានាធិបតី Joe Biden និងលោកប្រធានាធិបតី Vladimir Putin ឯកភាពគ្នានៅកិច្ចប្រជុំកំពូលកាលពីខែមិថុនាឆ្នាំ២០២១៕