នាំប្រទេសជាតិឆ្លងផុតពីអន្ទាក់ចំណូលមធ្យម

(VOVWORLD) -  មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានដាក់ចេញគោលដៅ នាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៤៥។ បច្ចុប្បន្ន នេះ វៀតណាមជាក្រុមប្រទេសមានកម្រិតចំណូលមធ្យម។ គោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ គឺជាកំណាត់ផ្លូវដ៍រដិបរដុប ប៉ុន្តែក៏ជាកម្លាំងចលករសម្រាប់ប្រជាជនវៀតណាមស្រុះចិត្តគំនិតអនុវត្តន៍ឲ្យបាននូវបំណងប្រាថ្នាជាប្រទេសប្រកបដោយវិបុលភាព។
នាំប្រទេសជាតិឆ្លងផុតពីអន្ទាក់ចំណូលមធ្យម - ảnh 1មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VOV)

នៅប្រទេសវៀតណាមបច្ចុប្បន្ននេះ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់គឺទទួលបានជាង ៤.៥០០ ដុល្លារអាមេរិក។ ហើយវៀតណាមត្រូវប្រឹងប្រែងនិងបង្កើតកម្លាំងពលំគ្រប់គ្រាន់ដើម្បីជំរុញឲ្យខឿនសេដ្ឋកិច្ចសម្រេចបានកំណើនប្រកបដោយស្ថិរភាព និរន្តរភាព និងសមស្របតាមគំរូកំណើនថ្មី។

ផ្លាស់ប្តូរថ្មីវិធីសាស្រ្តភាពជាអ្នកដឹកនាំ

យោងតាមលោកបណ្ឌិត Nguyen Van Dang នៅដេប៉ាដឺមង់រដ្ឋបាល សាធារណៈនិងគោលនយោបាយនៃបណ្ឌិត្យសភានយោបាយជាតិហូជីមិញ មហាសន្និបាតបក្សលើកទី ១៣ បានដាក់ចេញនូវចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។

“ប្រសាសន៍របស់ថ្នាក់ដឹកនាំនាពេលថ្មីៗនេះ តែងតែបានសង្កត់ធ្ងន់លើយុគសម័យថ្មី។ ពេលវេលាខាងមុខ គឺជាដំណាក់កាលដែលវៀតណាមត្រូវស្ទុះឈានទៅមុខ និងនាំប្រទេសជាតិឆ្ពោះទៅមុខ ពោលគឺ ត្រូវទម្លាយអន្ទាក់ចំណូលមធ្យម ដើម្បីនាំវៀតណាមចូលទៅក្នុងក្រុមប្រទេសអភិវឌ្ឍន៍លើពិភពលោក។ ដើម្បីត្រូវបានទទួលស្គាល់ថាជាប្រទេសអភិវឌ្ឍន៍ GDP ជាមធ្យមសម្រាប់មនុស្សម្នាក់ត្រូវតែលើសពី ១២.០០០ ដុល្លារ/ឆ្នាំ។ ជាមួយគ្នានោះវប្បធម៌សង្គមយ៉ាងហោចណាស់ត្រូវតែកែលម្អសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (លើសពី ០,៨) ខណៈដែលបច្ចុប្បន្នរបស់យើងគឺលើសពី ០,៧ ប៉ុណ្ណោះ។ ប្រការនោះទាមទារឱ្យមានការខិតខំប្រឹងប្រែងរបស់ប្រទេសជាតិទាំងមូល ដើម្បីកែលម្អទាំងស្រុងនូវឋានៈរបស់ប្រទេសជាតិឡើងទៅកម្រិតថ្មីមួយ ពោលគឺប្រទេសអភិវឌ្ឍន៍”។

ដើម្បីរក្សាបាននូវអត្រាកំណើនខ្ពស់ និងស្ថិរភាពក្នុងរយៈពេល ២០ ឆ្នាំខាងមុខ វិធីសាស្ត្រត្រូវធ្វើនិងទិសដៅដែលត្រូវឆ្ពោះទៅក្នុងបរិបទបច្ចុប្បន្ន នឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបានជោគជ័យនៃគោលដៅនាពេលអនាគត។ យោងតាមលោកបណ្ឌិត Nguyen Van Dang ពីអតីតកាលក៏មានវិធីសាស្ត្រ និងវិធានការដែលវៀតណាមទទួលបានជោគជ័យរួចហើយ។ ប៉ុន្តែនោះមិនមានន័យថា យើងនឹងទទួលបានជោគជ័យក្នុងបរិបទបច្ចុប្បន្ននេះ។ ដូច្នេះ ក្នុងនាមជាម្ចាស់កម្មវត្ថុនៃតួនាទីជាអ្នកដឹកនាំ និងអភិបាលកិច្ច ជាពិសេសតួនាទីដឹកនាំ ទាមទារឲ្យបក្សត្រូវមានការផ្លាស់ប្តូរថ្មីអំពីវិធីសាស្រ្តដឹកនាំ  ប្រែក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។

“អគ្គលេខាបក្ស លោក តូ ឡឹមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តការច្នៃប្រឌិតយ៉ាងខ្លាំងក្លា ពោលគឺយើងត្រូវដំណើរការ ផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ មិនត្រឹមតែក្នុងវិធីសាស្រ្តដឹកនាំរបស់បក្សប៉ុណ្ណោះទេ ថែមទាំងក្នុងរចនាសម្ព័ន្ធ គំរូនៃប្រព័ន្ធនយោបាយ ប្រព័ន្ធស្ថាប័នរដ្ឋ ក៏ដូចជាមានការផ្លាស់ប្តូរក្នុងការត្រិះរិះ ការរៀបចំផែនការមេ និងការអនុវត្តគោលនយោបាយ។     សេចក្តីបញ្ជាណែនាំរបស់លោកអគ្គលេខាបក្ស គឺជាមូលដ្ឋានគ្រឹះ និងជាមូលដ្ឋានសម្រាប់មនុស្សម្នាក់ៗ ស្ថាប័ននីមួយៗ និងអង្គភាពដើម្បីគិត និងពិចារណាលើបញ្ហាដែលត្រូវបន្តផ្លាស់ប្តូរថ្មីនៅក្នុងស្ថាប័ន អង្គភាព ឬវិស័យរបស់ខ្លួន តាមនោះ រួមចំណែកទៅក្នុងដំណើរការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ”។

គោលនយោបាយសេដ្ឋកិច្ចត្រូវតែមានលក្ខណៈប្រកួតប្រជែង

យោងតាមការស្រាវជ្រាវមួយចំនួន ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ អត្រាកំណើន GDP របស់វៀតណាមត្រូវតែសម្រេចបានជាមធ្យម ៧% ក្នុងមួយឆ្នាំ ហើយរក្សាបានក្នុងកំឡុងពេលច្រើនឆ្នាំ។ វៀតណាមត្រូវផ្តោតលើគោលនយោបាយជំរុញឧស្សាហូបនីយកម្ម ឧបត្ថម្ភសហគ្រាសធុនតូច និងមធ្យម (SMEs) កែលម្អទីផ្សារមានកត្តាផលិតកម្ម និងវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។ យ៉ាងណាមិញ សេដ្ឋកិច្ចវៀតណាមត្រូវផ្លាស់ប្តូរពីកំណើនពឹងផ្អែកលើ "ធាតុចូល" ទៅជាកំណើនពឹងផ្អែកលើការច្នៃប្រឌិត ដោយសង្កត់ធ្ងន់ទៅលើធនធានមនុស្ស កម្លាំងពលកម្ម និងប្រសិទ្ធភាពទីផ្សារទុន ការប្រកួតប្រជែងនិងការអនុវត្តបច្ចេកវិទ្យា។ វៀតណាមក៏ត្រូវកែលម្អក្របខ័ណ្ឌច្បាប់ លើកកំពស់ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។

យោងតាមលោកសាស្ត្រាចារ្យ  Tran Van Tho សាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យ Waseda (ប្រទេសជប៉ុន) ប្រហែលមួយទសវត្សរ៍ខាងមុខ ការបើកទូលាយឧស្សាហូបនីយកម្ម ការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម កែទម្រង់ស្ថាប័ន ដើម្បីបែងចែកធនធានប្រកបដោយប្រសិទ្ធភាពនឹងជួយបង្កើនផលិតភាព។ ទន្ទឹមនឹងនោះ វៀតណាមត្រូវត្រៀមលក្ខណៈសម្រាប់យុគសម័យបង្កើនកំណើនដោយផ្អែកលើការច្នៃប្រឌិតសម្រាប់ទសវត្សរ៍នៃឆ្នាំ ២០៣០ និងឆ្ងាយជាងនេះទៅទៀត។

វៀតណាមបានដាក់ចេញគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។ នៅក្នុងកំណាត់ផ្លូវខាងមុខ នឹងមានការលំបាកមិនតិចតួចឡើយ ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងការគាំទ្ររបស់ប្រជាជន វៀតណាមនឹងផ្លាស់ប្តូរឋានៈរបស់ប្រទេសជាតិក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ