ធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
(VOVworld)-នៅខាងក្រៅកិច្ចប្រជុំលើកទី៣២ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ដែល
ប្រព្រឹត្តទៅនៅក្រុង Geneva ប្រទេសស្វីសនាពេលថ្មីៗនេះ វៀតណាមបាន រួមជាមួយ
ប្រទេស៣ក្នុងក្រុមស្នូលដែលផ្តើមឲ្យមានការជម្រុញកិច្ចពិភាគ្សាស្តីពីផលប៉ះពាល់
របស់បម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្ស។ សកម្មភាពនេះបានបន្តអះ
អាងនូវគោលនយោបាយរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺ
ក្រុមងាយរងគ្រោះក្នុងសង្គម។
|
ឯកអគ្គរដ្ឋទូតលោក Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀតណាមអមអ.ស.បថ្លែងមតិក្នុងសិក្ខាសាលាមួយ |
ស្ថិតក្នុងចំណោម៥ប្រទេសងាយរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារ
បម្រែបម្រួលអាកាសធាតុ វៀតណាមបានយល់ច្បាស់ពីសារៈសំខាន់ក្នុងការទប់
ទល់ ជាពិសេសគឺផ្តោតសំខាន់ទៅលើការងារគួបផ្សំ វិធានការការពារសុខភាព
សហគមន៍ ក្រុមងាយរងគ្រោះក្នុងសង្គម ធានាសិទ្ធិ ស្បៀងអាហារ ទីជំរក និង
បញ្ហាអប់រំ ចូលក្នុងកម្មវិធីនិងគោលនយោបាយជាតិ ស្តីពី ការប្រែប្រួលអាកាស
ធាតុ។
មនសិការនិងធ្វើសកម្មភាព
តាមការព្យាករណ៍ថា ពីឥឡូវនេះរហូតដល់ចុងសតវត្សទី២១ កំណើន
សីតុណ្ហភាពជាមធ្យមនៅវៀតណាមគឺពី២ដល់៣ អង្សាC នាំឱ្យមានការកើនឡើង
កម្រិតទឹកសមុទ្រ ហើយប៉ះពាល់ផ្ទាល់ទៅលើចំនួនប្រជាជនវៀតណាមពី១០ដល់
១២% ហើយបណ្តាលឱ្យមានការខូចខាត ១០%នៃ GDP។
ជាច្បាស់ណាស់ថា បម្រែបម្រួលអាកាសធាតុបាននិងកំពុងអាក្រក់ទៅៗ ពី
មួយថ្ងៃទៅមួយថ្ងៃ ពោលគឺទឹកជំនន់និងគ្រោះរាំងស្ងួតអូសបន្លាយ ស៊ីតុណ្ហភាព
កើនឡើង តាមនោះជះឥទ្ធិពលអសកម្មផ្ទាល់ឬប្រយោលទៅលើសុខភាពរបស់
មនុស្ស ដោយការខ្វះទឹក ជំងឺរីករាលដាន និងជំងឺស្មារតីជាដើម។ ផលប៉ះពាល់
អវិជ្ជមាននេះគឺមើលឃើញច្បាស់នៅក្រុមងាយរងគ្រោះដូចជានារី ជនចាស់ជរា
កុមារនិងជនពិការ។ ចំពោះគ្រួសារក្រីក្រវិញ ផ្ទះបណ្តោះអាសន្ននៅយាមមាត់ស្ទឹង
ទន្លៃ នាំឲ្យងាយរងផលប៉ះពាល់ដោយ ការរអិលបាក់ដី ទឹកជំនន់ ប្រភពទឹកត្រូវ
ពុល មិនធានាបានជីវភាពរស់នៅប្រចាំថ្ងៃ។
|
ឯកអគ្គរដ្ឋទូត EU ជួបមុខជាមួួយអ្នកយកព័ត៌មាន |
ជាប្រទេសមួយកំពុងអភិវឌ្ឍន៍ ដូច្នេះ ផលប៉ះពាល់ទាំងនេះទៅលើ វៀត
ណាមគឺធំធេងណាស់ ហើយវៀតណាមបានអនុវត្តវិធានការជាច្រើនសំដៅ
ទប់ទល់នឹងផលវិបាកដោយបម្រែបម្រួលអាកាសធាតុបណ្តាលឡើង។
ខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ
ទន្ទឹមនឹងការប្រមូលផ្តុំប្រភពកម្លាំងពលំនិងមានសកម្មភាពជាក់ស្តែងតាម
រយៈប្រព័ន្ធគោលនយោបាយសាធារណ ផ្តល់អាទិភាពសម្រាប់ក្រុមងាយរងគ្រោះ
នោះ វៀតណាមបានសកម្មជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ នេះ
ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការសន្យាអន្តរជាតិទាក់ទិននានា។
នៅខាងក្រៅកិច្ចប្រជុំលើកទី៣២ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប វៀតណាម បាន
អះអាងសារជាថ្មី នូវការសន្យារួមជាមួយប្រទេសក្នុងក្រុមស្នូលជម្រុញការ ពិ
ភាគ្សាអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្សនៅ ក្រុម
ប្រឹក្សាសិទ្ធិមនុស្ស ដែលមុនបង្អស់គឺឧទ្ទេសនាមនូវសេចក្តីព្រាងស្តីពីផល ប៉ះ
ពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើការទទួលយកសិទ្ធិរបស់កុមារ មុននឹង
ដាក់ជូនកិច្ចប្រជុំលើកទី៣២ក្រុមប្រឹក្សាអ.ស.ប អនុម័ត។ វៀតណាមក៏ បានសង្កត់
ធ្ងន់នូវសារសំខាន់នៃការជម្រុញសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ចំពោះដំណើការ
កាត់បន្ថយភាពក្រីក្រ អំពាវនាវសហគមន៍អន្តរជាតិ ធ្វើសកម្ម ភាពជាក់ស្តែងថែម
ទៀត សំដៅធានាថា ជនក្រីក្រក៏បានទទួលអត្ថប្រយោជន៍ពីសមិទ្ធិ អភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គម។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានអះអាងថា នឹងបន្ត ខំប្រឹងប្រែង
សម្រេចនូវគោលដៅអភិវឌ្ឍន៍សហសវត្សនៅសេសសល់ និងឆ្ពោះ ទៅអនុវត្តគោល
ដៅអភិវឌ្ឍន៍និរន្តរភាព ព្រមទាំងត្រៀមជាស្រេចសហប្រតិបត្តិការនិងជួយឧបត្ថម្ភ
ប្រទេសនានាចំពោះបញ្ហាកាត់បន្ថយភាពក្រីក្រ។
រួមជាមួយការងារគួបផ្សំវិធានការការពារសុខភាពសហគមន៍ ធានាសិទ្ធិ
ស្បៀងអាហារ និងអប់រំចូលក្នុងបណ្តាកម្មវិធីនិងគោលនយោបាយជាតិអំពីការ
ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនោះ វៀតណាមបានយកចិត្តទុកដាក់ជា
ពិសេសលើការងារធានាផលប្រយោជន៍របស់ក្រុមងាយរងគ្រោះក្នុងសង្គម ដូចជា
នារី កុមារ ជនចាស់ជរា និងជនពិការផងដែរ៕