បន្ទាប់ពីការផ្លាស់ប្តូរនយោបាយ-អ៊ុយក្រែនប្រឈមមុខនឹង ការលំបាកសាកល្បងយ៉ាងច្រើន។

Vovworld-នាពេលថ្មីៗនេះប្រធានាធិបតី​ស្តីទីរបស់ អ៊ុយក្រែនលោក Alexandre Turchinovបានសន្យាថា៖ភារកិច្ចដំបូងបង្អស់របស់រដ្ឋាភិបាលថ្មីគឺបញ្ឈប់ជំលោះ
ស្តារសណ្តាប់ធ្នាប់នៅក្នុងប្រទេសឡើងវិញធានាសន្តិភាពនិងសុខសាន្តត្រាណ
ជាដើម។តាមលោករូនេះថា៖ការកែលំអខឿនសេដ្ឋកិច្ចនិងស្តារដំណើរធ្វើសមា
ហរណកម្មទៅក្នុងEUជាភារកិច្ចសំខាន់ជាងគេ។

វិបត្តិសង្គម
បន្ទាប់ពីបំរែបំរូលនយោបាយនានា​ប្រជាជន អ៊ុយក្រែន​រាប់ពាន់នាក់បានដើរដង្ហែរ
ក្បួននៅទីក្រុងកំពង់ផែ Sevastopol។ពួកគេបានស្រែកទិសស្លោកដែលថា៖ពូក
ហ្វាសិស្តបានដណ្តើមអំណាចនៅKiev។ដោយព្រួយបារម្មណ៍Sevastopolអាចក្លាយ
ទៅជាទីក្តៅគគុករបស់ចលនអបគមន៍គាំទ្រមូស្គូនោះប្រទេសនានាដែលក្នុងនោះ
មានប្រទេសអាមេរិកអាល្លឺម៉ងបារាំងនិងប៉ូឡូញបានអំពាវនាវឲ្យ អ៊ុយក្រែន​រក្សា
ឯកភាពនៃប្រទេសជាតិ។
មជ្ឈដ្ឋានអ្នកវិភាគព្រួយបារម្មណ៍ថែមទៀតថា៖វិបត្តិនៅប្រទេស អ៊ុយក្រែន​អាចកើន
ឡើងពេលដែលសង្គមពុះចែកជាពីរ  ម្ខាង មាន​និន្នាការទៅរក​ រុស្ស៊ីនិងម្ខាងទៀត
មាន​និន្នាការទៅរក​  សហភាពអឺរ៉ុប។ហេតុនេះហើយបន្ទាប់ពីការបោះឆ្នោតប្រធានា
ធិបតីប្រព្រិត្តទៅក្តីក៍គ្មានអំណាចណានៅអ៊ុយក្រែននឹងទទួលបានការគាំទ្រជាអតិបរ
មាពីប្រជាជនបានឡើយ។


             

បន្ទាប់ពីការផ្លាស់ប្តូរនយោបាយ-អ៊ុយក្រែនប្រឈមមុខនឹង ការលំបាកសាកល្បងយ៉ាងច្រើន។ - ảnh 1
បាតុករនៅរដ្ឋធានីKiev(រូបថត VNA(

សេដ្ឋកិច្ចជួបប្រទះនឹងការលំបាកជាច្រើន។
អ៊ុយក្រែនជាប់បំណុលប្រមាណ១៣​ពាន់​លាន​ដុល្លារអាមេរិក​ ក្នុងឆ្នាំ២០១៣កើន១៣%
បើប្រៀបនឹងឆ្នាំ២០១២ហើយស្មើរនឹង៣០%នៃGDP។តាមផែនការដល់ចុងត្រីមាសទី២ អ៊ុយក្រែនត្រូវ សងប្រាក់បំណុលប្រមាណ៣ ពាន់​លាន​ដុល្លារ សំរាប់មូលនិធិរួបីយវត្ថុ
(IMF)។ក្នុងពេលនោះការផ្តួលរំលំប្រធានាធិបតីYanokovvych បានធ្វើឲ្យខ្ទង់ជំនួយ​១៥
ពាន់លានដុល្លារពិរុស្ស៊ីបានរលាយបាត់ទៅ។នាថ្ងៃទី២៤កុម្ភះមជ្ឈដ្ឋានមន្រ្តី អ៊ុយក្រែន
បានអោយដឹងថា៖ប្រទេសនេះត្រូវការប្រាក់ចំនួន៣៥ ពាន់​លាន​ដុល្លារពីប្រទេសក្រៅ
និងស្នើបណ្តាអ្នកផ្តល់ជំនួយលោកខាងលិចរៀបចំសន្និសីទអន្តរជាតិ១ក្នុងរយះពេល២
សប្តាហ៍ខាងមុខដើម្បីអនុម័តលើផែនការផ្តល់ជំនួយសំរាប់​អ៊ុយក្រែន។ក្នុងពេលជាមួយ
នោះនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev នាថ្ងៃទី២៤កុម្ភះគូសបញ្ជាក់ថា៖សកម្មភាព
ក្នុងកិច្ចព្រមព្រៀងឧស្ម័នដុតរវាងរុស្ស៊ីជាមួយ អ៊ុយក្រែននឹងបានពិភាក្សា។ជាច្បាស់
ណាស់ថាសេចក្តីប្រកាសពោលខាងលើរបស់អ្នកប្រមុខរដ្ឋាភិបាលរុស្ស៊ីជាប្រការអវិជ្ជ
មានសំរាប់ អ៊ុយក្រែន។រដ្ឋមន្រ្តីសេដ្ឋកិច្ចរុស្ស៊ីលោក Alexei Uyukayev ព្រមានថា៖ម៉ូស្គូ
នឹងដំឡើងពន្ឋនាំចូលទំនិញរបស់ប្រទេសនេះប្រសិនជា Kiev ចុះហត្ថលេខាលើកិច្ច
ព្រមព្រៀជាមួយEUនោះ។
ជាច្បាស់ណាស់ថា៖​អ៊ុយក្រែនកំពុងប្រឈមមុខនឹងការលំបាកលើគ្រប់វិស័យទាំងខាង
នយោបាយសេដ្ឋកិច្ចនិងសង្គម។ដើម្បីដោះស្រាយឲ្យបានការសាកល្បងទាំងនេះនោះគឺ
ជាប្រការមិនងាយអនុវត្តសំរាប់រដ្ឋអំណាចណាដែលឡើងកាន់អំណាច​នៅ​អ៊ុយក្រែនទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ