ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាម-ដាណឺម៉ាក

ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាម-ដាណឺម៉ាក - ảnh 1
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រដាណឺម៉ាក Helle Thorning Schimidt

        VOV-ជាមួយកាលបរិឆេតជាច្រើនក្នុងរយៈពេល២ថ្ងៃនៅវៀតណាមក្រៅពី​បណ្ដាការចរចារជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម នាយករដ្ឋមន្ត្រី
Helle Thorning Schimidtនៅមានវត្តមានក្នុងបណ្ដាសិក្ខាសាលាសហប្រតិបត្តិការ​វិនិយោគអាជីវកម្មនិងធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិកាពាណិជ្ជកម្មរវាងបណ្ដាក្រុមហ៊ុនរបស់វៀតណាមនិងដាណឺម៉ាក
ទៀតផង។​មុននឹងដំណើរទស្សនកិច្ចលើកនេះឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅ
វៀតណាម John Nielsen បានអះអាងថាវត្តមានរបស់នាយករដ្ឋមន្ត្រី Helle
Thorning Schimidt ក្នុងបណ្ដាសកម្មភាពនេះបានបង្ហាញនូវការគាំទ្ររបស់បុគ្គល
នាយករដ្ឋមន្ត្រី​និង​របស់រដ្ឋាភិបាលដាណឺម៉ាកក្នុងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច
ពាណីជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ជាពិសេសក្នុងដំណើរទស្សនកិច្ចលើកនេះ
នាយករដ្ឋមន្ត្រី Helle Thorning Schimidtក៏ឧទ្ទេសនាមជាផ្លូវការនិងបំផុស
យុទ្ធនាការកំណើននៅវៀត​ណាមសំដៅឈានទៅការបោះជំហានថ្មីដល់កិច្ច
ព្រមព្រៀងសហប្រតិតបត្តិការលើគ្រប់វិស័យមួយដែលនឹងបានចុះហត្ថលេខានៅ
ក្រុង Copenhagen នាឆ្នាំខាងមុខ។ ក្នុងរយៈពេល ៤០ឆ្នាំគិតតាំងពីពេលដែល ប្រទេសទាំង២បង្កើតទំនាក់ទំនងការ​ទូតមកវៀតណាមជានិជ្ចកាលគឺប្រទេស
អាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់ដាណឺម៉ាក។ នាបច្ចុប្បន្ន ដាណឺម៉ាក់គាំទ្រវៀតណាមយ៉ាងសកម្ម ក្នុងកិច្ចការ ផ្លាស់ប្តូរថ្មីនិងសមាហរណកម្ម
អន្តរជាតិ។ តាមឯកអគ្គរដ្ឋទូតដាណឺម៉ាក់ប្រចាំនៅ​ វៀតណាម លោក John Nielsen បានឲ្យដឹងថា៖វៀតណាមគឺជាទីផ្សារមួយក្នុង​ចំណោមទីផ្សារដែលទើបនឹងលេច
ចេញចំនួន ១០ ដែលថ្នាក់ដឹកនាំនិងអង្គភាព​អាជីវកម្មដាណឺម៉ាក់យកចិត្តទុកដាក់
ជាពិសេស។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេ​ភាគី រវាងប្រទេសទាំង ២ វៀតណាម-
ដាណឺម៉ាក់ កើនពី ៣ រយលាន ដុល្លាអាមេរិក នា​ឆ្នាំ ២០១០ ឡើង ៤ រយលាន ដុល្លា
អាមេរិក នាឆ្នាំ ២០១១។ ប៉ុន្តែ ដល់ឥឡូវនេះ បណ្ដាអង្គភាពអាជីវកម្មដាណឺម៉ាក់ទើប
តែវិនិយោគសំខាន់ទៅលើវិស័យមួយចំនួន​ដូច​ជា៖ ឧស្សាហកម្មកែថ្នៃ អចលនវត្ថុ និងនៅមានវិស័យជាច្រើនដែលមិនទាន់​ធ្វើ​អាជីវកម្មឲ្យអស់សក្តានុភាពឡើយ។ ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោក John Nielsen បានចាត់ទុកថា៖
       “ខ្ញុំចាត់ទុកថា៖សក្ដានុភាព សហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មវៀតណាម
និងដាណឺម៉ាក់ គឺធំធេងណាស់។ ពីព្រោះថា៖ វៀតណាមមានទីផ្សារ ពលកសម្បូរ បែប វ័យក្មេង …ជាដើម។ នោះគឺជាឧត្តមភាពខ្លាំង។ ក្នុងស្ថានភាពជាក់ស្ដែង ក្រុម
ហ៊ុនផ្សេងៗរបស់ដាណឺម់ាក់ អាចនាំមកទីផ្សារវៀតណាម នូវបច្ចេកវិទ្យាថ្មី បទ
ពិសោធន៍​ការជួយឧបត្ថម្ភសកម្មភាពនានា អំពីការ បណ្ដុះបណ្ដាលនិងផ្គត់ផ្គង
ម៉ាស៊ីន។”

ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាម-ដាណឺម៉ាក - ảnh 2
ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម John Nielsen

       ក្នុងដំណាក់កាលនាបច្ចុប្បន្ន ពិសេសគឺក្នុងសភាពការណ៍ ប្រទេសទាំងពីរ
ទើបនឹងបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ទិវាបង្កើតទំនាក់ទំនង ការទូត ប្រការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែអះអាងនិងយកចិត្តទុក ដាក់គឺធ្វើយ៉ាងម៉េចដើម្បីនាំទំនាក់ទំនងវៀតណាម ដាណឺម៉ាកឈានទៅ ដំណាក់ កាលថ្មី១។វៀតណាមនិងដាណឺម៉ាកខំប្រឹងប្រែងនាំតម្លៃក្រាប់ពាណិជ្ជកម្មទ្វេភាគី
កើនថែម ទៀត។ និយាយអំពីបញ្ហានេះ ឯកអគ្គរដ្ឋទូត John Nielsen ចែករំលែកថា៖
         “ខ្ញុំចាត់ទុកថា បណ្តាអង្គភាពអាជីវកម្មវៀតណាម គប្បីប្រមូលផ្តុំទៅលើ ការ
វិនិយោគបច្ចេកវិទ្យា​ពីព្រោះថា អង្គភាពអាជីវកម្មរបស់ដាណឺម៉ាកមានប្រៀប ខ្លាំង
អំពីវិស័យនេះ។ ដាណឺម៉ាកអាចជួយវៀតណាមជម្រុញពាណិជ្ជសញ្ញារបស់ ខ្លួន តាមរយៈការឧទ្ទេសនាមរាល់ពាណិជ្ជសញ្ញាថ្មី”។
         មិនត្រឹមតែលើវិស័យពាណិជ្ជកម្ម វិនិយោគ ក្នុងឆ្នាំ២០១២និងបណ្តាឆ្នាំ ជាបន្ត ភាគីទាំងពីរក៏បានឯកភាព សហការគ្នាយ៉ាងជិតស្និទដើម្បីអនុវត្តរាល់គំរោងការណ៌ ទាក់ទិនដល់ប្រភពទុន ODA ដែលដាណឺម៉ាកបានជួយឧបត្ថម្ភឲ្យ វៀតណាម។ តាមរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម Nguyen Minh Quang ថា៖
         “រដ្ឋាភិបាលនិងស្ថាប័នទាក់ទិននានារបស់វៀតណាមមានការយកចិត្តទុក ដាក់
ដល់កម្មវិធី និងការជួយឧបត្ថម្ភរបស់ដាណឺម៉ាក។​ចំពោះការជួយឧបត្ថម្ភនេះ យើង
ត្រូវនិយាយថា គឺយើងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពណាស់”។
         ឈរលើមូលដ្ឋាននៃទំនាក់ទំនងដ៏ល្អប្រសើក្នុងរយៈ៤០ឆ្នាំកន្លងទៅ​ ដំណើរ​ ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីដាណឺម៉ាក Helle Thorning-Schmidt មកវៀត​ណាម
លើកនេះនឹងបើកចេញឱកាសសហប្រតិបត្តិការថ្មី បង្កកម្លំាងចលករជម្រុញទំនាក់
ទំនងរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៌ខ្លាំងក្លាថែមទៀតនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ