ពិភពលោកឆ្នាំ២០២២៖ កិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីជំនះពុះពារលើបញ្ហាប្រឈម

(VOVWORLD) - ស្ដែងចេញពីបញ្ហាដ៏ស្មុគស្មាញនិងរាំរ៉ៃជាច្រើន ពិភពលោកក្នុងឆ្នាំ២០២២នៅតែ ត្រូវប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរ។ ទន្ទឹមនឹងផលប៉ះពាល់ដោយជម្ងឺរាតត្បាត កូវីដ-១៩ គឺការប្រកួតប្រជែងភូមិសាស្ត្រយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាចនានាក៏ ដូចជាចំណុចក្ដៅគគុកជាច្រើននៅតាមទ្វីបទាំងអស់  បន្តជាឧបសគ្គដ៏ធំៗ ដែលត្រូវ បានឆ្លងកាត់ដើម្បីកសាងពិភពលោកមួយដ៏ល្អប្រសើរជាង។

ពិភពលោកឆ្នាំ២០២២៖ កិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីជំនះពុះពារលើបញ្ហាប្រឈម - ảnh 1អគ្គលេខាធិការអ.ស.បលោក Antonio Guterres។ (រូបថត៖ AP/ Robert Bumsted)
អញ្ជើញថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប)កាលពីថ្ងៃទី២១ ខែមករា អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានសម្ដែងការព្រួយបារម្ភ ថា ស្ថានភាពសកលលោកនាបច្ចុប្បន្នកំពុងមានភាពវឹកវរហើយពិបាកទាយទុកជាងបើ ធៀបនឹងដំណាក់កាលសង្គ្រាមត្រជាក់។ ហើយតាមពិតទៅ មានសញ្ញាជាច្រើនដែល បង្ហាញថា ការប្រកួតប្រជែងភូមិសាស្ត្រយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាចនានា កំពុងកើនឡើងក្នុងឆ្នាំ២០២២។ ក្នុងពេលជាមួយគ្នានោះ ចំណុចក្ដៅគគុកថ្មីជាច្រើន បានកើតឡើងឬបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅតាមទ្វីបសឹងតែទាំងអស់ ដែលបង្កឡើង បញ្ហាប្រឈមថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាពនិងវិបុលភាពលើពិភពលោកផងដែរ។
ឆ្នាំមួយពេញទៅដោយបញ្ហាប្រឈមនិងចំណុចក្ដៅគគុក
មិនមែនជាការព្យាករណ៍ទៀតឡើយ ទំនាក់ទំនងរវាងប្រទេសមហាអំណាច សេដ្ឋកិច្ចធំបំផុតលើពិភពលោកគឺសហរដ្ឋ អាមេរិកនិងចិន បន្តមានការវិវឌ្ឍន៍ដែលមិន អំណោយផលដល់ការបញ្ចុះកំដៅភាពតានតឹងក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី២០២២។ ភាគីទាំងពីរបានដាក់បម្រាមលើការហោះហើរទៅវិញទៅមកជាមួយគ្នា ព្រមទាំង អនុវត្តន៍កាយវិកាជាច្រើនលើដីជាក់ស្ដែងពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត តៃប៉ិ-ចិន... ដែលជាការបំពេញបន្ថែមចូលក្នុង “សំណុំឯកសារក្ដៅគគុក” ដែលមានស្រាប់ រវាងភាគីទាំងពីរលើសមរភូមិសឹងតែទាំងអស់ ចាប់ពីជម្លោះពាណិជ្ជកម្ម ការជជែក វែកញែកលើបញ្ហាសិទ្ធិមនុស្ស រហូតដល់ការចោទប្រកាន់ពីការវាយប្រហារតាម អ៊ីនធឺណែតផងដែរ។
ជាប់នឹងប្រទេសចិន ស្ថានការណ៍នៅឧបទ្វីបកូរ៉េក៏មានការវិវឌ្ឍន៍ដ៏តានតឹង បន្ទាប់ពីករណីបាញ់សាកល្បងមីស៊ីលរបស់ស.ប.បកូរ៉េ ចាប់តាំងពីឆ្នាំមុនរហូតដល់ ដើមឆ្នាំនេះ។ នៅអឺរ៉ុបវិញ ការព្រួយបារម្ភសន្តិសុខទាក់ទងនឹងបណ្ដាអតីតប្រទេស សូវៀតមួយចំនួនដូចជា អ៊ុយក្រែន អាមេនី កាហ្សាក់ស្ថាន មិនត្រូវបាន បន្សាបទាល់តែសោះ។ រុស្ស៊ីនិងលោកខាងលិចធ្វើការព្រមានដ៏តឹងតែងជាបន្តបន្ទាប់ តម្រង់ទៅលើគ្នា។ ដោយឡែកនៅទ្វីបអាហ្វ្រិក ខណៈពេលដែលចំណុចក្ដៅជាច្រើន តាំងពីមុនមកដូចជា ម៉ាលី យេម៉ែន លីប៊ី ស៊ូដង់ ស៊ូដង់ខាងត្បូង មិនទាន់មានសញ្ញានៃ ការបញ្ចុះកំដៅនោះ ចំណុចក្ដៅផ្សេងមួយទៀតនៅប៊ូគីណា ហ្វាសូបន្តផ្ទុះឡើងថែម ទៀត។ កាលពីថ្ងៃទី២៤ មករា កងទ័ពប្រទេសនេះបានឃុំឃ្លួនប្រធានាធិបតីយ៉ាងភ្ញាក់ ផ្អើល ហើយប្រកាសពីការផ្អាករដ្ឋធម្មនុញ្ញ។
ក្នុងបរិបទនោះ ជម្ងឺរាតត្បាតកូវីដ-១៩បន្តឆ្លងរាលដាលយ៉ាងខ្លាំង ដែលបង្ក ឡើងបញ្ហាប្រឈមនិងសម្ពាធថែមទៀតទៅលើកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចនៃ ប្រទេសសឹងតែទាំងអស់លើពិភពលោក។ ឈានចូលឆ្នាំទី៣ហើយ ប៉ុន្តែជម្ងឺរាតត្បាត នេះមិនទាន់មានសញ្ញាដ៏ច្បាស់លាស់ណាមួយនៃការបញ្ចប់ក្នុងពេលឆាប់ៗនោះឡើយ។
កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីពិភពលោកមួយដ៏ល្អប្រសើរជាង
យោងតាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ជាមួយនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ទាំងនោះ ពិភពលោកចាំបាច់ត្រូវខិតខំប្រឹងប្រែងច្រើនថែមទៀតក្នុងឆ្នាំ២០២២ ដើម្បី ជំនះពុះពារ ហើយឆ្ពោះទៅរកសភាពការណ៍សន្តិភាព អំណោយផលដល់ការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។ ក្នុងនោះ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដ៏ ជាក់ស្ដែង នៅតែត្រូវបានវាយតម្លៃថា ជាកូនសោរដើម្បីដោះស្រាយវិបត្តិ។
នាថ្ងៃទី២១ ខែមករា អគ្គលេខាធិការអ.ស.បលោក Antonio Guterres បាន ដាស់តឿនឲ្យអាមេរិកនិងចិនធ្វើការសន្ទនាអំពីពាណិជ្ជកម្មនិងបច្ចេកវិទ្យាដើម្បីជៀស វាងការបែងចែកប៉ូលលើទីផ្សារនិងខឿនសេដ្ឋកិច្ចពិភពលោក។ តាមអ្នកដឹកនាំអ.ស.ប ថា ពិភពលោកគួរតែដោះស្រាយដល់ឫសគល់នូវបញ្ហាប្រឈមជាបន្ទាន់នាបច្ចុប្បន្ន ដោយការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងជម្ងឺកូវីដ-១៩ កែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ សាកល ដើម្បីធានាការស្ដារឡើងវិញដោយសមភាព ដោះស្រាយវិបត្តិអាកាសធាតុ ដាក់មនុស្សជាមជ្ឈភាពនៃពិភពលោកឌីជីថលនិងបច្ចេកវិទ្យាជឿនលឿននានា ព្រម ទាំងនាំមកនូវសន្តិភាពជានិរន្តរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ