មហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥: មូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិឈានចូលយុគសម័យថ្មី

(VOVWORLD) - ប៉ុន្មានថ្ងៃនេះ ប្រជាជនវៀត ណាមរីករាយអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។ មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ គឺជាសមិទ្ធិផលដ៏មហិមា នៃកម្លាំងមហាសាមគ្គីជន ជាតិទាំងមូល នៃឆន្ទៈបង្រួបបង្រួមមាតុភូមិនិងសេចក្តីប្រាថ្នាចង់បានសន្តិភាព។ កន្លះសតវត្សក្រោយមក ស្មារតីរហ័សបំផុតនិងភាពក្លាហាននៃការក្រោកឈរឡើងពីអតីតកាល បន្តត្រូវបានបញ្ជូនទៅក្នុងចំណោមប្រជាជនវៀតណាម ក្នុងការយកឈ្នះគោលដៅថ្មី នៃយុគសម័យស្ទុះឈានទៅមុខ។

មហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥: មូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិឈានចូលយុគសម័យថ្មី - ảnh 1រូបថតរថក្រោះលេខ ៨៤៦ ចូលវិមានឯករាជ្យ ថតដោយអ្នកកាសែត Tran Mai Huong កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ (បណ្ណសាររូបថត)

កំណាត់ផ្លូវ ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ គឺជាដំណើរសម្រាប់វៀតណាមចងចាំនូវ ប្រវត្តិសាស្ត្រវីរភាពរបស់ប្រទេសជាតិ និងសញ្ជឹងគិតអំពីមេរៀនបទពិសៅធន៍ដែលបានរៀនក្នុងដំណើរការខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

បញ្ជាក់ភាពវៃឆ្លាត និងភាពក្លាហានរបស់វៀតណាម

មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ បានបញ្ជាក់ពីភាពក្លាហាន និងភាពវៃឆ្លាតរបស់វៀតណាមក្នុងសម័យហូជីមិញ; បញ្ជាក់អំពីគោលមាគ៌ាបដិវត្តន៍ វិធីសាស្ត្រដឹកនាំរបស់ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាបក្សមជ្ឈិម; ការបញ្ជាណែនាំដ៏មុតស្រួច និងអាចបត់បែនបានរបស់អគ្គមេបញ្ជាការ បញ្ជាការជួរមុខ និងយុទ្ធនាការ។ ជ័យជម្នះថ្ងៃទី៣០ មេសា ក៏បានបង្ហាញពីស្មារតីនៃការខិតខំប្រឹងប្រែងរបស់កងទ័ព និងប្រជាជនទាំងមូល ការសម្របសម្រួលយ៉ាងរលូនរវាងកងកម្លាំងប្រយុទ្ធ កងទ័ពស្នូល កងទ័ពមូលដ្ឋាន និងមហាជននៅក្នុងការវាយលុក និងក្រោកឈរឡើង។

មហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥: មូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិឈានចូលយុគសម័យថ្មី - ảnh 2នាយឧត្តមសេនីយ៍ លោក Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាបក្សមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញថ្លែងមតិក្នុងសន្និសីទវិទ្យាសាស្ត្រជាតិ “មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ ជាមួយនឹងយុគសម័យអភិវឌ្ឍន៍ថ្មីនៃប្រជាជាតិវៀតណាម” (រូបថត៖ VOV)

មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ ក៏ជាចំណុចកំពូលនៃសិល្បៈតស៊ូរបស់ប្រជាជនវៀតណាមដែលត្រូវបានអភិវឌ្ឍន៍ ច្នៃប្រឌិត និងប្រមូលផ្តុំជាបន្តបន្ទាប់តាមដំណាក់កាលនៃការតស៊ូដើម្បីសង្គ្រោះប្រទេសជាតិ; រួមបញ្ចូលគ្នានូវថាមពលនៃសមាសធាតុ និងកម្លាំងដើម្បីបង្កើតកម្លាំងធំធេងដើម្បីបំពេញបេសកកម្ម។ នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអះអាងថា៖  “មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ គឺជាសក្ខីភាពដែលបញ្ជាក់អំពីគោលមាគ៌ាបដិវត្តន៍ដ៏សកម្ម និងប្រកបដោយការច្នៃប្រឌិតរបស់បក្ស និងវិធីសាស្ត្រដឹកនាំត្រឹមត្រូវ; គឺជាជ័យជំនះនៃកម្លាំងតស៊ូប្រយុទ្ធរបស់ប្រជាជន ដែលជាការបង្ហាញយ៉ាងរស់រវើកនៃសេចក្តីស្នេហាជាតិ រួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងឆន្ទៈបង្រួបបង្រួមជាតិមាតុភូមិ និងសេចក្តីប្រាថ្នាចង់បានសន្តិភាព កម្លាំងមហាសាមគ្គីជនជាតិ រួមផ្សំជាមួយនឹងកម្លាំងនៃសម័យកាល”។

ក្រឡេកមើលទៅក្រោយដើម្បីឆ្ពោះទៅមុខ

មហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥: មូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិឈានចូលយុគសម័យថ្មី - ảnh 3នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងបើកសម្ពោធគម្រោងធំៗចំនួន ៨០ (រូបថត៖ VGP/Nhat Bac)

អញ្ជើញថ្លែងមតិក្នុងពិធីបើកការដ្ឋានសាងសង់ និងបើកសម្ពោធគម្រោង និងសំណង់សំខាន់ៗ ចំនួន ៨០ នៅទូទាំងប្រទេស នាថ្ងៃទី ១៩ មេសា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអះអាងថា៖ “ដំណើរ ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ មិនត្រឹមតែជាដំណើរចងចាំអំពីប្រវត្តិសាស្ត្រវីរភាពរបស់ប្រទេសជាតិនិងសញ្ជឹងគិតអំពីមេរៀនប៉ុណ្ណោះទេ ថែមទាំងកត់ត្រាដំណើរការនៃការខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មើលទៅក្រោយដើម្បីឆ្ពោះទៅមុខយ៉ាងវែងឆ្ងាយជាង មើលទៅក្រោយ ដើម្បីកាន់តែរឹងមាំជាង និងមានមោទនភាព រួមគ្នាឆ្ពោះទៅអនាគតដ៏មហិមា ប្រកបដោយស្មារតីជឿរជាក់ ដើម្បីបំពេញបេសកកម្មក្នុងយុគសម័យថ្មី យុគ្គសម័យស្ទុះឈានទៅមុខ ប្រកបដោយភាពសម្បូរធូធារ  អរិយធម៌ និងភាពរុងរឿងរបស់ប្រទេសជាតិ”។

ក្នុងសម័យបដិវត្តន៍ថ្មី ដោយមានស្មារតី និងជំហរដ៏មហិមានៃជ័យជំនះ ៣០ មេសា ១៩៧៥ វៀតណាមបន្តរក្សាស្ថិរភាពនយោបាយ បរិយាកាសសន្តិភាព កសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ។

ដើម្បីឆ្លើយតបនឹងតម្រូវការកសាងប្រព័ន្ធនយោបាយទំនើប តម្លាភាពសម្រាប់ការអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងយុគសម័យថ្មី វៀតណាមកំពុងដំណើការបង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១២ បង្កើតរបកគំហើញក្នុងការត្រិះរិះទ្រឹស្តី និងការរៀបចំជាក់ស្តែងអំពីរបៀបរបប; អំពីការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយទាំងមូល; រៀបចំសម្រាប់ "ចក្ខុវិស័យរយឆ្នាំ" នៃការអភិវឌ្ឍន៍ប្រទេសជាតិ។

វៀតណាមក៏បានជំរុញឥតឈប់ឈរនូវកម្លាំងពលំនៃប្រជាជាតិទាំងមូល អនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវស្មារតី “ល្បឿនរហ័ស” នៃជ័យជំនះថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ ចូលក្នុងការអនុវត្តបានជោគជ័យនូវគោលដៅសេដ្ឋកិច្ច-សង្គម ដោយផ្តោតលើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ វៀតណាមផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ផ្សារភ្ជាប់ជាមួយនឹងការកសាងវប្បធម៌វៀតណាមជឿនលឿន បង្កប់នូវអត្តសញ្ញាណជាតិ។ វៀតណាមក៏បានរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស រៀបចំរចនាសម្ព័ន្ធ និងបង្កើតជាបណ្តើរៗនូវការយល់ដឹង ទស្សនៈ គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្សអំពីទំនាក់ទំនងរវាងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសទៅជាច្បាប់ យុទ្ធសាស្ត្រ រួមចំណែកការពារមាតុភូមិឲ្យបានមុន និងពីចម្ងាយ។

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ (ឆ្នាំ២០២១) បានបញ្ជាក់យ៉ាងច្បាស់អំពីគោលដៅ៖ ដល់ឆ្នាំ២០៣០ ខួប ១០០ឆ្នាំនៃការបង្កើតបក្ស៖ ជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមខ្ពស់ ដល់ឆ្នាំ ២០៤៥ ដែលជាខួបលើកទី ១០០ នៃការបង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម៖ ក្លាយជាប្រទេសអភិវឌ្ឍន៍ និងប្រាក់ចំណូលខ្ពស់។ ស្មារតីនៃជ័យជំនះ ៣០ មេសា ១៩៧៥ នឹងជាកម្លាំងចលករសម្រាប់ប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្ស សម្រេចបានជោគជ័យរាល់គោលដៅដែលបានពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ