មហាសន្និបាតលើកទី ១៣ របស់បក្ស៖ ជ្រើសរើសកម្មាភិបាល ដែលមាន​គុណធម៌និងទេពកោសល្យ

(VOVWORLD) - សន្និបាតលើកទី ១៥ នៃគណកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ បានបិទបញ្ចាប់នៅទីក្រុងហាណូយកាលពីថ្ងៃទី ១៧ ខែមករា ក្រោយរយៈពេល ១ ថ្ងៃកន្លះធ្វើការ។ អង្គសន្និបាតបានឯកភាពគ្នាខ្ពស់ចំពោះបណ្ដាខ្លឹមសារជាមូលដ្ឋាន និងសំខាន់ៗ ពោលគឺអនុម័តលើការឧទ្ទេសនាម បំពេញបន្ថែម និងតែងតាំងកម្មាភិបាល "ពិសេស" ចូលរួមនីតិកាលទី ១៣ និងបញ្ជីឈ្មោះកម្មាភិបាលឈរឈ្មោះចំពោះមុខតំណែងថ្នាក់ដឹកនាំស្នូលៗរបស់បក្ស និងរដ្ឋសម្រាប់នីតិកាលទី ១៣។ ជាមួយនឹងលទ្ធផលនេះ ការងារត្រៀមរៀបចំឲ្យមហាសន្និបាតលើកទី ១៣ របស់បក្ស  (បើកនៅថ្ងៃទី ២៥ ខែមករា) ត្រូវបានបញ្ចប់ជាមូលដ្ឋាន ស្របតាមគោលដៅ តម្រូវការ និងផែនការដែលបានដាក់ចេញ។ 
មហាសន្និបាតលើកទី ១៣ របស់បក្ស៖ ជ្រើសរើសកម្មាភិបាល ដែលមាន​គុណធម៌និងទេពកោសល្យ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ TTXVN)

ដំណើរការដ៏តឹងរឹង

ការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី ១៣ ត្រូវបានគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១២ ធ្វើការពិភាក្សាយ៉ាងល្អិតល្អន់និងប្រុងប្រយ័ត្ននៅក្នុងសន្និបាតជាច្រើន ដូចជា៖ សន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២  (ខែតុលាឆ្នាំ ២០១៨) សន្និបាតលើកទី ៩ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២  (ខែធ្នូឆ្នាំ ២០១៨) សន្និបាតមជ្ឈឹមលើកទី ១២  (ខែឧសភា ២០២០)។ ដោយឈរលើមូលដ្ឋាននៃការពិភាក្សនេះ នៅក្នុងសន្និបាតមជ្ឈឺមលើកទី ១៣ (ខែតុលា ឆ្នាំ ២០២០) គណៈកម្មាធិការមជ្ឈឹមបានបោះឆ្នោតជ្រើសតាំងសមាជិកផ្លូវការ សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈឹម និងសមាជិក គណកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី ១៣។ នាខែធ្នូឆ្នាំ ២០២០ សន្និបាតមជ្ឈឹមលើកទី ១៤ បានធ្វើការពិភាក្សាយ៉ាងហ្មត់ចត់ការបោះឆ្នោតឧទ្ទេសនាមកម្មាភិបាលចូលរួមការិយាល័យនយោបាយ និងគណៈលេខានីតិកាលពី ១៣  ព្រមទាំងប្រគល់ឲ្យការិយាល័យនយោបាយ និងអនុគណកម្មការកម្មាភិបាល បន្តពិចារណា បំពេញបន្ថែម និងសុក្រឹតផែនការកម្មាភិបាលតាមទិសដៅការងារនៃគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣ ដើម្បីរាយការណ៍ជូនគណកម្មាធិការមជ្ឈឹមពិចារណា និងសម្រេចចិត្តនៅមហាសន្និបាតមជ្ឈឹមលើកទី ១៥ ដែលទើបបិទបញ្ចប់កាលពីថ្ងៃទី ១៧ ខែមករា។ អញ្ជើញថ្លែងបិទបញ្ចប់ សន្និបាតលើកទី ១៥ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ នៅថ្ងៃទី ១៧ ខែមករាអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖ “គណៈកម្មាធិការមជ្ឈឹមបានធ្វើការពិភាក្សាប្រកបដោយប្រជាធិបតេយ្យ ស្មោះត្រង់ មានការទទួលខុសត្រូវ ហើយបោះឆ្នោតអនុម័តលើបញ្ជីឈ្មោះបេក្ខជនដែលត្រូវបានតែងតាំងបំពេញបន្ថែមជាលើកដំបូង នៃគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣ ព្រមទាំងបំពេញបន្ថែមសមាជិកមជ្ឈឹមនីតិកាលទី ១២ ក្នុងករណី "ពិសេស" ដើម្បីបោះឆ្នោតសម្រាប់នីតិកាលពី ១៣  និងសមមិត្តមួយចំនួនទៀតក្នុងករណីពិសេស ជាសមាជិកមជ្ឈឹមផ្លូវការផងដែរ”។

មហាសន្និបាតលើកទី ១៣ របស់បក្ស៖ ជ្រើសរើសកម្មាភិបាល ដែលមាន​គុណធម៌និងទេពកោសល្យ - ảnh 2សន្និបាតលើកទី ១៥ នៃគណកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ (រូបថត៖ TTXVN)

យកចិត្តទុកដាក់ជាពិសេសអំពីគុណភាព

ការងារត្រៀមរៀបចំកម្មាភិបាលឲ្យមហាសន្និបាតលើទី ១៣ របស់បក្សត្រូវបានផ្ដោតការយកចិត្តទុកដាក់ពិសេសអំពីគុណភាព ដោយផ្អែកលើការធានាចំនួន និងរចនាសម្ព័ន្ធសមស្រប។  គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣ ត្រូវជាសមូហភាពសាមគ្គីគ្នា ឯកភាពគ្នា មានការយល់ដឹងផ្លាស់ប្ដូរថ្មី និងចក្ខុវិស័យជាយុទ្ធសាស្ត្រ; តំណាងឱ្យបក្សអំពីបញ្ញា លក្ខណៈប្រយុទ្ធ វិន័យ ហើយមានទំនាក់ទំនងស្អិតរមួតជាមួយប្រជាជន ក៏ដូចជាធានាលក្ខណៈបន្តមរតក អភិវឌ្ឍន៍រវាងជំនាន់កម្មាភិបាលជាន់ខ្ពស់របស់បក្សផងដែរ។

ការងារត្រៀមរៀបចំ ឧទ្ទេសនាម និងបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣ ត្រូវបានអនុវត្តន៍ប្រកបដោយប្រជាធិបតេយ្យ សត្យានុម័ត យុត្តិធម៌ ហើយដាក់ផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជាតិជាចម្បង។ លោក Nguyen Manh Thang បក្ខជនមួយរូប នៅខ័ណ្ឌ Hoang Mai ទីក្រុងហាណូយបានឲ្យដឹងថា៖ “បក្សបានត្រៀមរៀបចំតាមវិធីសាស្រ្តបច្ចេកវិទ្យាយ៉ាងម៉ត់ចត់ ដើម្បីសម្រិតសម្រាំង ជ្រើសតាំង កម្មភិបាលល្អបំផុត សម្រាប់មហាសន្និបាតលើកទី ១៣។ ជំហានត្រៀមរៀបចំកម្មាភិបាលបានសរឲ្យឃើញការប្តេជ្ញាចិត្តខ្ពស់របស់មជ្ឈឹម ការិយាល័យនយោបាយ គណៈលេខា ក្នុងការកសាងបក្ស។ កម្មាភិបាលគឺជាឬសគល់នៃការងារទាំងអស់។ កម្មាភិបាលល្អ ដើម្បីប្រជាជន ហានគិត ហានធ្វើ ទើបអាចនាំមកនូវភាពផ្លាស់ប្ដូរថ្មី ក៏ដូចជាជ័យជំនះដ៏ធំធេងសម្រាប់បុព្វហេតុកសាងប្រទេសជាតិ”។

បច្ចុប្បន្នេះ នៅសល់តែរយៈពេល ១ អាទិត្យទៀត មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣របស់បក្សនឹងបើកជាផ្លូវការ ប្រជាជនវៀតណាមទាំងអស់សុទ្ធតែមានក្ដីសង្ឃឹមថា ដោយមានដំណើរការតឹងរឹង និងវិទ្យាសាស្ត្រ ក្នុងការត្រៀមរៀបចំកម្មាភិបាលនោះ នឹងរួមចំណែកទៅក្នុងជោគជ័យរបស់មហាសន្និបាត ក៏ដូចជាបង្កើត ក្ដីជឿទុកចិត្តថ្មី កម្លាំងចលករថ្មី ដើម្បីនាំប្រទេសជាតិឈានចូលសម័យអភិវឌ្ឍន៍ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ