យថាទស្សន៍វៀតណាម ២០១៨ តាមរយៈការវាយតំលៃរបស់មិត្តភ័ក្តអន្តរជាតិ

(VOVWORLD) - សេដ្ឋកិច្ចអភិវឌ្ឍន៍ស្ថិរភាព រដ្ឋាភិបាលប្តេជ្ញាធ្វើសកម្មភាពកែ ទម្រង់របៀបរបបយ៉ាងខ្លាំងក្លា តួនាទីនិងឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិកាន់តែត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្ដាកត្តាទាំងនេះធ្វើឲ្យមជ្ឈដ្ឋានអ្នកជំនាញករអ្នកការទូតនិងវិនិយោគិនបរទេសដៃគូអន្តរជាតិនានាសុទ្ធតែជឿទុកចិត្តទៅលើយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាមក្នុងឆ្នាំ ២០១៨ និងក្នុងប៉ុន្មានជាបន្ត។

ឆ្នាំ ២០១៧ ត្រូវបានចាត់ទុកជាឆ្នាំជោគជ័យរបស់វៀតណាមលើគ្រប់វិស័យ ពីការអភិឌ្ឍសេដ្ឋកិច្ចសង្គមក៏ដូចជាឋានៈលើឆាកអន្តរជាតិផងដែរ។ តាមការបញ្ជាក់របស់មជ្ឈដ្ឋានអ្នកការទូតវិនិយោគិនបរទេសថា៖ ឆ្នាំ ២០១៨ វៀតណាមពោរពេញទៅដោយឱកាសថ្មីភាពងាយស្រួលថ្មីបើម្បីបន្តជោគជ័យនេះថែមទៀត។

        ខឿនសេដ្ឋកិច្ចសកម្មក្នុងអាស៊ាន

        ទីភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ចហិរញ្ញវត្ថុជួរមុខលើពិភពលោក Bloomberg News នាចុងឆ្នាំ ២០១៧ បានមានអត្ថបទសរសេរដែលវាយតំលៃថា៖ វៀតណាម កំពុងក្លាយទៅជារូបសណ្ឋានគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ាន។ តាមនោះ Bloomberg អះអាងថា៖ វៀតណាមជារូបសណ្ឋានគំរូចំពោះប្រទេសនានាដែល ផ្ទេរប្តូរពីកសិកម្មដល់ឧស្សហកម្ម ជាពិសេសគឺផ្នែកសេវាកម្មនិងទេសចរណ៍។

យថាទស្សន៍វៀតណាម ២០១៨ តាមរយៈការវាយតំលៃរបស់មិត្តភ័ក្តអន្តរជាតិ - ảnh 1 សាស្ត្រាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ារ (ERIA) 

        ក្នុងឱកាសបំពេញទស្សនកិច្ចដំបូងនៅវៀតណាម សាស្ត្រាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ារ (ERIA) បានបណ្ជាក់ថា៖  

        «អាស៊ានកំពុងទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ក្នុងនោះ វៀតណាមជាតារាដែលកំពុងរះ។ សហគ្រាសអន្តរជាតិធំៗជា ច្រើនមានវត្តមាននៅវៀតណាម។ បណ្ដាសហគ្រាសវៀតណាមបានឆ្លៀតយកល្អ ឱកាសដែលអាស៊ានបាននាំមកជូនមិនត្រឹមតែលើវិស័យកែច្នៃប៉ុណ្ណោះទេ ថែមទាំងលើវិស័យសេវាកម្មនិងទេសចរណ៍ទៀតផង។ ប៉ុន្តែ វៀតណាមបន្តពង្រីកឧត្តមភាពក្រកួតប្រជែងយ៉ាងម៉េចដើម្បីក្តាប់ជាប់ឱកាសហើយយើងខ្ញុំជឿជាក់ថា វៀតណាមនឹងទទួលជោគជ័យលើវិស័យនេះ។»

យថាទស្សន៍វៀតណាម ២០១៨ តាមរយៈការវាយតំលៃរបស់មិត្តភ័ក្តអន្តរជាតិ - ảnh 2លោកស្រី Rahayu Saraswati សមាជិការសភាឥណ្ឌូនេស៊ីមួយរូបដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមនាឆ្នាំ ២០១៧ 

        ដោយមានទិសដៅអភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ដែលរដ្ឋាភិបាលបានដាក់ចេញវៀតណាមប្រមូលផ្តុំកត្តាច្រើនដើម្បីក្លាយទៅជាខឿនសេដ្ឋកិច្ចសកម្មនិងអភិវឌ្ឍន៍មួយក្នុងតំបន់។ លោកស្រី Rahayu Saraswati សមាជិការសភាឥណ្ឌូនេស៊ីមួយរូបដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមនាឆ្នាំ ២០១៧ បានសម្តែងការចាប់អាម្មណ៍អំពីការអភិវឌ្ឍរបស់វៀតណាម។ តាមលោកស្រី Rahayu Saraswati ថា៖ វៀតណាមកាន់តែបង្ហាញនូវសក្តានុពលអភិវឌ្ឍន៍របស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃហើយក្លាយទៅជាទីកន្លែងមកដល់គួរឲ្យទាក់ទាញចំពោះមជ្ឈដ្ឋានវិនិយោគិន អន្តរជាតិ។

        «ខ្ញុំគិតថា៖ វៀតណាមធ្វើឲ្យបានប្រការអស្ចារ្យណាស់។ មកដល់វៀតណាម លើកនេះ ខ្ញុំបានមើលឃើញផ្ទាល់ភ្នេកការអភិវឌ្ឍហួសកំរិតរបស់វៀតណាម ជាពិសេស វិស័យសេដ្ឋកិច្ចបានទាក់ទាញការវិនិយោគជាច្រើន។ ដោយមានបរិ យាកាសវិនិយោគងាយស្រួលគោលនយោបាយបើកទ្វារដូច្នេះ វៀតណាមពោរ ពេញទៅដោយឱកាសថ្មីច្រើន។ យើងខ្ញុំក៏កំពុងស្វែងរកឱកាសវិនិយោគចូលក្នុង វៀតណាមផងដែរ។»

        សក្តានុពលកំណើនជាច្រើន

       នាខែកញ្ញាឆ្នាំ ២០១៧ វេទិកាសេដ្ឋកិច្ចអន្តរជាតិ (WEF) បានប្រកាសរបាយ ការណ៍វាយតំលៃអំពីសមត្ថភាពប្រកួតប្រជែងពិភពលោកទាំងមូល ២០១៧-២០១៨ តាមនោះ សន្ទស្សន៍រៀបចំណាត់ថ្នាក់សមត្ថភាពប្រកួតប្រជែងរបស់ខឿន សេដ្ឋកិច្ចវៀតណាមនាឆ្នាំ ២០១៧ កើន ៥ ថ្នាក់បើប្រៀបនឹងឆ្នាំ ២០១៦ ហើយកើន ២០ ថ្នាក់បើប្រៀបនឹងរយៈពេល ៥ ឆ្នាំមុន។ ក៏តាមការវាយតំលៃរបស់ធនគារអភិវឌ្ឍន៍ទ្វីបអាស៊ី  (ADB) ដែរថា៖ ខឿនសេដ្ឋកិច្ចវៀតណាមបន្តទទួល បានលទ្ធផលវិជ្ជមានសំខាន់ក្នុងឆ្នាំ ២០១៨ នេះ។ អ្នកជំនាញការសេដ្ឋកិច្ចជាតិ របស់ ADB លោក Aaron Batten បានចាត់ទុកថា៖

        «ADB ចាត់ទុកថា៖ កំណើនសេដ្ឋកិច្ចរបស់វៀតណាមអាចបន្តទទួលបាន កំរិត ៦,៧% នាឆ្នាំ ២០១៨។ អាស្រ័យដោយការបង្កើនថែមទៀតប្រភពទុន វិនិយោគផ្ទាល់ពីបរទេស ការនាំចេញរំពឹងថានឹងកើនឡើង ១០% ហើយ វៀតណាមត្រូវបានព្យាករណ៍នឹងបន្តដើរតួនាទីជាកំលាំងចលករណើននៃតំបន់ អាស៊ាននាពេលខាងមុខ។»

        អ្នកជំនាញការបរទេសជាច្រើនបានវាយតំលៃថា៖ វៀតណាមជាប្រទេស ដែលមានកំណើនមធ្យមចំពោះមនុស្សម្នាក់លឿនបំផុតលើពិភពលោកគិតតាំងពីឆ្នាំ ១៩៩០ ឈរនៅខាងក្រោយប្រទេសចិនតែប៉ុណ្ណោះ។ ប្រសិនបើរក្សល្បឿនកំណើនស្ថិរភាពនាពេលខាងមុខវៀតណាមនឹងក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបជាពិតប្រាកដ។

        វៀតណាមក្លាយទៅជាដៃគូសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសជាច្រើន

       សេដ្ឋកិច្ចស្ថិរភាព ឋានៈលើឆាកអន្តរជាតិបន្តលើកកំពស់ វៀតណាមកាន់តែ ក្លាយទៅជាដៃគូដែលដើរតួនាទីសំខាន់។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hong Xiao Yong បានបញ្ជាក់ថា៖     «កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមទទួលបានស្នាដៃគួរឲ្យលើកទឹក ចិត្ត ល្បឿនកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៧ ទទួលបានកំរិត ៦,៨% បណ្ដាបទដ្ឋាន សេដ្ឋកិច្ចសុទ្ធតែហួសគោលដៅដែលបានដាក់ចេញនាដើមឆ្នាំទាំងអស់។ ជាពិ សេស វៀតណាមបានរៀបចំប្រកបដោយជោគជ័យសប្តាហ៍ជាន់ខ្ពស់ APEC ដែលធ្វើឲ្យឋានៈនិងតួនាទីរបស់វៀតណាមលើពិភពលោកកាន់តែលើកកំពស់ពី មួយថ្ងៃទៅមួយថ្ងៃ។ នេះជាស្នាដៃគួរឲ្យចាប់អារម្មណ៍យ៉ាងពិតប្រាកដ។ ចិនត្រៀម ខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ តភ្ជាប់ យុទ្ធសាស្ត្រអភិវឌ្ឍន៍។»

        សហគ្រាសសង្គមសុខសាន្តត្រាណ សន្តិសុខសុវត្ថិភាពថែមទៀត  ប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ គប្បីមានជីវភាពរស់នៅ ល្អជាងទាំងខាងសម្ភារៈនិងស្មារតី។ ខឿនសេដ្ឋកិច្ចមានសមត្ថភាពទប់ទល់នឹងបំរ៉ែបំរួលធំៗ។ នេះជាការអះអាងរបស់អ្នកប្រមុខរដ្ឋាភិបាលវៀតណាមក្នុងសារដើមឆ្នាំ ២០១៨។ ដោយមានប្រៀបខ្លាំងរបស់ប្រជាជនចំនួន ៩៥ លាននាក់ រួមជាមួយស្នាដៃដែលទទួលបានក្នុងអំឡុង ៣០ ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមនឹងបោះជំហានរឹងមាំថែមទៀតលើកំណាត់ផ្លូវកំណើនលឿននិងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ