រយៈពេល ១ ឆ្នាំអនុវត្តន៍សេចក្តីសម្រេចលេខ ៥៧៖ រីកសាយភាយស្មារតីនវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល
(VOVWORLD) - បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹម លេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ បានបង្ហាញពីភាពត្រឹមត្រូវ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស។ ពីមូលដ្ឋានគ្រឹះដំបូង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរ ឌីជីថល កំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងវិស័យ និងមូលដ្ឋានផ្សេងៗ បានក្លាយជាកម្លាំងចលករនាំវៀតណាមបោះជំហានទៅមុខក្នុងដំណើរការអភិវឌ្ឍន៍។
ប្រជាជននៅខេត្តវិញឡុងកំពុងប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត (រូបថត៖ ង៉ុកនូ/baovinhlong.com.vn) |
ស្មារតីរួមនៃសេចក្តីសម្រេចលេខ ៥៧ គឺដើម្បីបង្កើនធនធានក្នុងស្រុកឱ្យបានច្រើនបំផុត ខណៈពេលដែលស្រូបយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សកលដ៏ល្អៗ ដោយប្រែក្លាយបញ្ហាប្រឈមនៃដំណើរការផ្លាស់ប្តូរគំរូកំណើនទៅជាឱកាសសម្រាប់ភាពជោគជ័យ។
ពីគោលនយោបាយយុទ្ធសាស្ត្រដល់សកម្មភាពជាក់ស្តែង
យោងតាមទិន្នន័យពីគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីវិទ្យាសាស្ត្រ បច្ចេក វិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល (គណៈកម្មាធិការដឹកនាំ) បន្ទាប់ពីការអនុវត្តមួយឆ្នាំ សេចក្តីសម្រេចលេខ ៥៧ កំពុងក្លាយជាការពិតបន្តិចម្តងៗ ជាមួយនឹងលទ្ធផលជាក់ស្តែង ដែលឆ្លុះបញ្ចាំងនៅក្នុងអត្រាសម្រេចរួចរាល់ភារកិច្ចដែលបានកំណត់សម្រាប់ក្រសួង វិស័យនិងមូលដ្ឋាន ក៏ដូច ជានៅក្នុងក្របខ័ណ្ឌច្បាប់ និងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរឌីជីថល។
ថ្នាក់ដឹកនាំខេត្តដាក់ឡាក់ចុចប៊ូតុងដើម្បីបើកដំណើរការគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបំលែងឌីជីថលដាក់ឡាក់ ដំណាក់កាល ២០២១-២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ (រូបថត៖ VOV) |
នៅក្នុងផ្ទាំងរូបភាពរួមនេះ មូលដ្ឋានជាច្រើនបានបង្ហាញពីស្មារតីសកម្ម និងច្នៃប្រឌិត។ ចំណុចលេចធ្លោនៃសេចក្តីសម្រេចលេខ ៥៧ ពិតជាបានក្លាយជាការពិតតាមរយៈការផ្លាស់ប្តូរក្នុងភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងសកម្មភាពនៅគ្រប់កម្រិត និងគ្រប់វិស័យ។ ដោយផ្អែកលើស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន លោក ង្វៀន ហ៊ុយ ធៀ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត វិញឡុងបានថ្លែងថា៖ “រហូតមកដល់បច្ចុប្បន្ន ឃុំនិងសង្កាត់ទាំង ១០០% នៅក្នុងខេត្ត មានហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកប្រភេទ អ៊ីនធឺណិតល្បឿនលឿន ហើយភូមិទាំង ១០០% មានការគ្របដណ្តប់រលកទូរស័ព្ទចល័ត 3G និង 4G ដាក់ឱ្យដំណើរការស្ថានីយ៍ BTS 5G ចំនួន ៣៦៦ កន្លែង តភ្ជាប់ស្ថាប័នរដ្ឋបាលទាំង ១០០% ពីថ្នាក់ខេត្តទៅថ្នាក់ឃុំ មន្ទីរនិងស្ថាប័នខេត្តទាំង ១០០% បានបង្កើតបណ្តាញ LAN (អ៊ីនធឺណិតល្បឿន លឿន) និងដាក់ពង្រាយប្រព័ន្ធជញ្ជាំងភ្លើងដើម្បីធានាសុវត្ថិភាព។ ប្រព័ន្ធប្រជុំតាមអ៊ីនធឺណិត និងមជ្ឈមណ្ឌលសមាហរណកម្មទិន្នន័យរបស់ខេត្ត បានធានានូវប្រតិបត្តិការនៃប្រព័ន្ធចែករំលែករបស់ខេត្ត ដើម្បីបម្រើដល់ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកឯកទេស”។
ការអនុវត្តសេចក្តីសម្រេចលេខ ៥៧ ត្រូវបានអនុវត្តទៅក្នុងជីវភាពរស់នៅតាមរបៀបដែលអាចបត់បែនបាននិងច្នៃប្រឌិត សមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងនៃតំបន់ និងវិស័យនីមួយៗ។ នៅខេត្តដាក់ឡាក់ តាមរយៈយន្តការតភ្ជាប់ "ភាគីបី" (វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងអាជីវកម្ម បំលែងលទ្ធផលស្រាវជ្រាវទៅជាផលិតផល) លទ្ធផលស្រាវជ្រាវជាង ៨០% ត្រូវបានអនុវត្តក្នុងការអនុវត្តជាក់ស្តែង ដោយផ្តោតលើកសិកម្មបច្ចេក វិទ្យាខ្ពស់ ជីវបច្ចេកវិទ្យា ការអភិរក្ស និងកែច្នៃហ្វាម យ៉ា វៀត អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តដាក់ឡាក់ បានសង្កត់ធ្ងន់ថា៖ “យើងអនុវត្តប្រធានបទស្រាវជ្រាវឯកទេស និងស៊ីជម្រៅរបស់អ្នកវិទ្យា សាស្ត្រ ដោយផ្អែកលើសំណើទាក់ទងនឹងភារកិច្ចសំខាន់ៗ សម្រាប់គណៈ កម្មាធិការប្រជាជនខេត្ត និងអ្នកវិទ្យាសាស្ត្រ ដើម្បីផ្លាស់ប្តូរ ពិភាក្សា និងឈានដល់ការឯកភាពគ្នា។ លើសពីនេះ យើងទទួលបានការកម្មង់ពីភ្នាក់ងារគ្រប់គ្រងរដ្ឋ ផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវគំនិត ដោះស្រាយបញ្ហា និងដោះសោប្រភពធនធាន ដើម្បីឱ្យសេចក្តីសម្រេចលេខ ៥៧ អាចត្រូវបានអនុវត្តក្នុងជីភាពប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាព”។
លោកង្វៀនហ៊ុយយុង សមាជិកគណៈកម្មាធិការដឹកនាំ ប្រធានក្រុមការងារអនុវត្តសេចក្តីសម្រេចលេខ ៥៧ (រូបថត៖ VGP) |
ប្រមូលផ្តុំរាល់ប្រភពធនធានទាំងអស់លើការអនុវត្តសេចក្តីសម្រេចលេខ ៥៧
លទ្ធផលសម្រេចបានបន្ទាប់ពីមួយឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧ បានផ្សព្វផ្សាយយ៉ាងខ្លាំងនូវស្មារតីនៃការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ ប៉ុន្តែ នៅក្នុងពិភពលោកមួយដែលបច្ចេកវិទ្យាផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ការបំពេញភារកិច្ចទាន់ពេលវេលាមិនគ្រប់គ្រាន់ដើម្បីធានាបាននូវភាពជោគជ័យនោះទេ។ ប្រការសំខាន់ជាងនេះទៅទៀត ត្រូវបង្កើតសមត្ថភាពក្នុងការតាមទាន់ សម្របខ្លួនបានយ៉ាងឆាប់រហ័ស និងច្នៃប្រឌិតជាបន្តបន្ទាប់។ ដូច្នេះ ការអនុវត្តសេចក្តីសម្រេចលេខ ៥៧ តម្រូវឱ្យមានសកម្មភាពត្រិះ រិះម៉ឺងម៉ាត់ និងជាប់លាប់ជាងមុន។ សាស្ត្រាចារ្យរង បណ្ឌិត ហ្វាម ធី ទួស អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចនយោបាយ បានឲ្យដឹងថា៖ “សេចក្តីសម្រេចលេខ ៥៧ របស់មជ្ឈិម គឺជាសេចក្តីប្រកាសជាយុទ្ធសាស្ត្រសម្រាប់ប្រទេសវៀតណាម ដើម្បីចាប់ផ្តើមនៅក្នុងបរិបទនៃឧស្សាហ កម្ម ៤.០។ របកគំហើញសំខាន់ៗចំនួនបីដែលយើងត្រូវផ្តោតលើគឺ៖ ការកសាងប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិតជាតិ; ការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង; និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់”។
ទន្ទឹមនឹងការកំណត់អាទិភាពនៃរបកគំហើញ កត្តាមនុស្សក៏សំខាន់ផង ដែរ។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល អាចមានប្រសិទ្ធភាពលុះត្រាតែដាក់ក្នុងក្របខ័ណ្ឌស្ថាប័ន ដែលមានតម្លាភាព បើកចំហ និងដឹកនាំដោយក្រុមថ្នាក់ដឹកនាំដែលមានសមត្ថភាព។ ដូច្នេះ នៅក្នុងកិច្ចប្រជុំថ្មីៗនេះរបស់គណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល លោក ង្វៀន ហ៊ុយ យុង សមាជិកគណៈកម្មាធិការដឹកនាំ និងជាប្រធានក្រុមការងារអនុវត្តសេចក្តីសម្រេចលេខ ៥៧ បានសង្កត់ធ្ងន់លើតម្រូវការ។
“ថ្នាក់ដឹកនាំឈានមុខគេនៃតំបន់ លេខាធិការ និងប្រធាន ត្រួតពិនិត្យដោយផ្ទាល់នូវការប្រើប្រាស់ឧបករណ៍ “nq57.vn” ជារៀងរាល់ថ្ងៃ ដើម្បីតាមដាន រកឃើញចំណុចកកស្ទះ និងដោះស្រាយវាឱ្យបានទាន់ពេលវេលា។ អាទិភាពត្រូវតែផ្តល់ទៅឱ្យសេវាសាធារណៈតាមអ៊ីនធឺណិត ដើម្បីបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម។ ការសង្កត់ធ្ងន់គួរតែត្រូវបានដាក់លើការតភ្ជាប់តំបន់ និងការគិតប្រកបដោយភាពច្នៃប្រឌិតលើការវិនិយោគ ដោយផ្តល់អាទិភាពដល់ការបែងចែកធនធាន ដើម្បីអនុវត្តគម្រោង និងការងារសំខាន់ៗ”។
សេចក្តីសម្រេចលេខ ៥៧ បានបើកទិសដៅត្រឹមត្រូវ ទាន់ពេលវេលា និង សមស្របសម្រាប់ការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី។ កំណាត់ផ្លូវខាងមុខទាមទារឱ្យមានសកម្មភាពដ៏ម៉ឺងម៉ាត់ និងជាក់ស្តែងបន្ថែមទៀត ដើម្បីឱ្យវៀតណាមមិនត្រឹមតែ "បំពេញសេចក្តីសម្រេចលេខ ៥៧" ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមទាន់ និងធ្វើចលនាស្របនឹងពិភពលោក៕