|
វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន (VOV) |
Vovworld-បរិមាណគ្រាប់បែកម៉ីនដែលទាហានអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាមគឺជាង១៥លានតោន ច្រើនជាង៤ដងនៃបរិមាណគ្រាប់បែករំសេវ
បណ្ដាប្រទេសប្រើប្រាស់ក្នុងសង្គ្រាមលោកលើកទី២។ បញ្ចប់សង្គ្រាម វៀតណាម
ត្រូវបានរៀបចូលជាប្រទេសមួយក្នុងចំណោមប្រទេសមានស្ថានភាពបំពុលគ្រាប់
បែកម៉ីនដ៏ធ្ងន់ធ្ងរបំផុតលើពិភពលោក។ ផ្ទៃដីសរុបដែលត្រូវបំពុលគ្រាប់បែកម៉ីន
នៅវៀតណាមគឺប្រមាណ៦,៦លានហិតតា ស្រូបយកជាង២០%នៃទំហ៊ំដីធ្លីទូទាំង
ប្រទេស។បរិមាណគ្រាប់បែកម៉ីនមិនទាន់ផ្ទុះស្ថិតនៅខេត្តក្រុងស្ទើរតែទាំងអស់ក្នុង
ទូទាំងប្រទេស ក្នុងនោះច្រើនបំផុតគឺនៅភាគកណ្ដាល។ ជាពិសេសមានដំបន់ផ្ទៃដី
៨០%ត្រូវបំពុល។
គ្រាប់បែកម៉ីនវត្ថុផ្ទុះបណ្ដាលនូវផលវិបាកដ៏ធ្ងន់ធ្ងរ
តាមការគិតគូរបស់ស្ថាប័នមានសមត្ថកិច្ច បើចង់រាវរកបំផ្លាញគ្រាប់បែកម៉ីនវត្ថុផ្ទុះ
ទាំងអស់ដែលនៅសេសសល់ពីសង្គ្រាមនៅវៀតណាមនឹងអស់រយៈពេលរាប់រយ
ឆ្នាំ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung ប្រធានគណៈកម្មាធិការ
បញ្ជារដ្ឋអំពីកម្មវិធីសកម្មភាពជាតិជំនះពុះពារលើផលវិបាកនៃគ្រាប់បែកម៉ីនក្រោយ
សង្គ្រាម (គណៈកម្មាធិការបញ្ជាលេខ៥០៤)បានឲ្យដឹងថា៖
“ស្ថានភាពគ្រាប់បែកម៉ីនវត្ថុផ្ទុះនៅសេសសល់ក្រោយសង្គ្រាមនៅមានវត្តមាននៅ
ដំបន់ស្ទើរតែទាំងអស់លើទូទាំងប្រទេសវៀតណាម ជះឥទ្ធិពលអសកម្មដល់
បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។ ជារៀងរាល់ឆ្នាំជាមធ្យមនៅវៀត
ណាមមានមនុស្សចំនួន១៥០០នាក់ស្លាប់និងជិត២៣០០នាក់រងរបួសដោយគ្រាប់
បែកម៉ីននៅសេសសល់ក្រោយសង្គ្រាមបណ្ដាលឡើង ក្នុងនោះមានកុមារជាច្រើន។”
តាមការប៉ាន់ស្មានថាដើម្បីបោសសម្អាតអស់គ្រាប់បែកម៉ីនក្រោយសង្គ្រាម វៀត
ណាមត្រូវការថវិការជាង១ម៉ឺនលានដុល្លារអាមេរិក ដោយមិនទាន់រាប់ចំនួនប្រាក់
រាប់ពាន់លានដុល្លារអាមេរិកទៀតសំរាប់ការរៀបចំឡើងវិញការស្នាក់នៅនិងធានា
សុខុមាលភាពសង្គមនៅដំបន់ត្រូវបំពុលគ្រាប់បែកម៉ីន។
វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនវត្ថុផ្ទុះ
បន្ទាប់ពីបញ្ចប់សង្គ្រាមមក រដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់ជំនះពុះពារលើផលវិបាកនៃគ្រាប់បែកម៉ីនវត្ថុផ្ទុះសំដៅរំដោះដីធ្លី បញ្ជូនប្រជាជនមករស់នៅ។ ឆ្ពោះទៅគោលដៅជំនះពុះពារដោយចីរភាពស្ថានភាពបំពុលគ្រាប់បែកម៉ីន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុម័តនិងលាតត្រដាងអនុវត្តកម្មវិធីសកម្មភាពជាតិ
ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាមដំណាក់កាល២០១០
-២០១៥ (ដែលហៅកាត់ថា កម្មវិធី៥០៤) ជាមួយគោលដៅ ចលនាប្រភពកំលាំង
ក្នុងប្រទេសនិងអន្តរជាតិសំដៅកាត់បន្ថយក៏ដូចជាឈានទៅជំនះពុះពារទាំងស្រុង
ឥទ្ធិពលដោយគ្រាប់បែកម៉ីនត្តិសាស្ត្រវៀតណាម ភាគខាងត្បូងត្រូវបានរំដោះទាំង
ស្រុង បំរើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសុវត្ថិភាពសំរាប់ប្រជាជន ជួយឧបត្ថម្ភ
ជនរងគ្រោះដោយគ្រាប់បែកម៉ីនសម្របខ្លួនក្នុងជីវភាពសង្គម។ មជ្ឈមណ្ឌលសកម្ម
ភាពគ្រាប់បែកម៉ីនជាតិវៀតណាម(មជ្ឈមណ្ឌល VNMAC) ក៏បានបង្កើតជាមួយភារកិច្ច
រៀបចំគ្រប់គ្រងសហការលាតត្រដាងភារកិច្ចរបស់កម្មវិធី៥០៤និងជាកន្លែងអនុវត្ត
សកម្មភាពសហប្រតិបត្តិការអន្តរជាតិ ចលនាជួយឧបត្ថម្ភថ្នាក់ជាតិក្នុងវិស័យជំនះ
ពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
ចាត់ទុកថា៖
“ការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនក្នុងរយៈពេលកន្លងមករបស់
វៀតណាមទទួលបានលទ្ធផលដ៏សំខាន់។ ផ្ទៃដីរាប់ម៉ឺនហិតតាត្រូវបានរំដោះផុតពី
គ្រាប់បែកម៉ីនវត្ថុផ្ទុះ។ វៀតណាមក៏បានសំរេចការសង្កេតបង្កើតផែនទីគ្រាប់បែកម៉ីន។ ប៉ុន្តែដោយសារផលវិបាកដោយគ្រាប់បែកម៉ីននៃសង្គ្រាមគឺធំធេងពេក ដោយហេតុ
នេះភារកិច្ចជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនធានាសុវត្ថិភាពសំរាប់
ប្រជាជនជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកម៉ីនសម្របខ្លួនក្នុងជីវភាពសង្គម
នៅមានការលំបាកធ្ងន់ធ្ងរ។”
បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបំពុលគ្រាប់បែកម៉ីន
ក្នុងប៉ុន្មានឆ្នាំកន្លងមក សហគមន៍អ្នកធ្វើហិរញ្ញប្បទានអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាលបរទេសបានជួយឧបត្ថម្ភសម្ភារៈថវិការមានតំលៃរាប់សិបលានដុល្លារអាមេរិកដើម្បីវៀតណាមជំនះពុះពារដោះស្រាយផលវិបាកដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាមប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់ អូស្ត្រាលី អៀកឡង់ ជាដើមនិងអង្គការក្រៅរដ្ឋាភិបាលបរទេសជិត៤០បានចូលរួមជួយឧបត្ថម្ភវៀត
ណាមក្នុងវិស័យនេះ។ តាំងពីឆ្នាំ២០០៤មក មូលនិធិកុមារអង្គការសហប្រជាជាតិ
(UNICEF) បានលៃទុកឲ្យវៀតណាមខ្ទង់ជំនួយ៥លានដុល្លារអាមេរិកក្នុងរយៈពេល
៥ឆ្នាំដើម្បីអប់រំការយល់ដឹងអំពីគ្រាប់បែកម៉ីនសំរាប់កុមារនៅខេត្តចំនួន៦គឺ Nghe An,
Ha Tinh, Quang Binh, Quang Tri, Thua Thien Hue, Da Nang។ ជាពិសេសតាំងពីឆ្នាំ
១៩៩៣មក វៀតណាមទទួលបានការជួយឧបត្ថម្ភមានតំលៃជាង៦៥លានដុល្លារ
អាមេរិកពីរដ្ឋាភិបាលអាមេរិកអំពីកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាក
ដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាមនៅវៀតណាម។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ
នៅវៀតណាមលោក David Shear បានឲ្យដឹងថា៖
“ឯកសារជាលាយលក្ខអក្សរដែលបានចុះហត្ថលេខានឹងបង្កើតក្របខ័ណ្ឌទ្វេ
ភាគីយូរអង្វែងសំរាប់កិច្ចសហប្រតិបត្តិការមនុស្សធម៍អំពីសកម្មភាពគ្រាប់បែកម៉ីន
រវាងអាមេរិកនិងវៀតណាម។ យើងនៅមានបរិមាណការងារដ៏ធំធេងនៅចំពោះមុខ ប៉ុន្តែដោយកិច្ចសហប្រតិបត្តិការយើងបាននិងកំពុងទទួលបានលទ្ធផលសំខាន់
ដើម្បីមានបរិយាកាសរស់នៅសុវត្ថិភាពជាងសំរាប់ប្រជាជនវៀតណាម។”
កម្មវិធីជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនរបស់វៀតណាមត្រូវបានអន្តរជាតិវាយតំលៃជាកម្មវិធីធំបំផុតលើពិភពលោកនិងវៀតណាមជាគំរូសំរាប់ប្រទេសនានារៀនសូត្រ។ រួមជាមួយការជួយឧបត្ថម្ភរបស់ដៃគូរអន្តរជាតិរដ្ឋាភិបាលវៀតណាមកំពុងខំប្រឹងប្រែងដើម្បីថ្ងៃណាមួយជិតៗនេះ លើដែនដីវៀតណាមនឹងគ្មានគ្រាប់បែកម៉ីនវត្ថុផ្ទុះនិងប្រជាជនបានរស់នៅប្រកបដោយសុវត្ថិភាព
សុភមង្គល់ ប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕