វៀតណាម-គុយបាសាមគ្គីភាពនិងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍទៅវិញទៅមក

(VOVWORLD) - ទទួលការអញ្ជើញរបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា Miguel Díaz-Canel Bermúdez និងភរិយា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូឡឹមនិងភរិយា អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋគុយបា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះមានគោលបំណងបន្តពង្រឹងទំនុកចិត្ត ផ្នែកនយោ បាយ និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

គុយបាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលលោក អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅបំពេញទស្សនកិច្ចបន្ទាប់ពីឡើងកាន់តំណែង ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរៀបចំប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៦០-២០២៥)។

ទំនាក់ទំនងវៀតណាម-គុយបាគឺជានិមិត្តរូបនៃសម័យកាល

គុយបាជាប្រទេសដំបូងគេនៅអឌ្ឍគោលខាងលិចដែលបានបង្កើតទំនាក់ទំនងការទូតពេញលេញជាមួយវៀតណាម (ខែធ្នូ ឆ្នាំ ១៩៦០)។ អស់រយៈពេលជិត ៦៥ ឆ្នាំមកនេះ ទំនាក់ទំនងជាប្រពៃណីនៃសាមគ្គីភាព ការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងគុយបាត្រូវបានបន្តពង្រឹង លើកកម្ពស់ និងអភិវឌ្ឍន៍លើវិស័យជាច្រើន។

រីឯខ្លួនវិញ វៀតណាមជានិច្ចកាលសកម្មពង្រឹងសាមគ្គីភាព និងការផ្សាភ្ជាប់ ហើយខិតខំជំរុញ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជា "និមិត្តរូបនៃសម័យកាល"។

ប្រការនេះកាន់តែមានន័យនៅពេលដែលក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 វៀតណាម និងគុយបាតែងតែសហការ និងជួយគ្នាទៅវិញទៅមក។ លើវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលជាច្រើនឆ្នាំ វៀតណាមបានក្លាយជាដៃគូសំខាន់ក្នុងមាគ៌ាបើកទ្វារសេដ្ឋកិច្ចគុយបា។ វៀតណាមគឺជាអ្នកវិនិយោគបរទេសធំជាងគេនៅអាស៊ី និងជាដៃគូពាណិជ្ជកម្មអាស៊ីធំទីពីរនៅគុយបា។

វៀតណាម-គុយបាសាមគ្គីភាពនិងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍទៅវិញទៅមក - ảnh 1ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅវៀតណាម លោក Orlando Nicolas Hernandez Guillen  (រូបថត៖ Tuan Anh/dangcongsan.vn)

ជាមួយវៀតណាម គុយបាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែមួយគត់ស្តីពីពាណិជ្ជកម្មអនុគ្រោះនៅខាងក្រៅតំបន់អាមេរិកឡាទីន រួមចំណែកនាំយកផលិតផលវៀតណាមទៅកាន់ទីផ្សារគុយបា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វត្តមានផលិតផលវេជ្ជសាស្ត្រគុយបាក៏ដូចជាផលិត ផលប្រពៃណីផ្សេងទៀតនៅក្នុងទីផ្សារវៀតណាម។ ភាគីទាំងពីរបានចុះហត្ថលេខាលើរបៀបវារៈសេដ្ឋកិច្ចទ្វេភាគីរយៈពេលមធ្យម ក៏ដូចជាអនុវត្តសកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល ពង្រឹងការផ្លាស់ប្តូរក្នុងវិស័យនយោបាយនិងច្បាប់។ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម លោក Orlando Nicolas Hernández Guillen បានឲ្យដឹងថា៖ “ប្រៀបខ្លាំងដែលប្រទេសទាំងពីរបំពេញបន្ថែមសម្រាប់គ្នាទៅវិញទៅមកនឹងជួយយើងឆ្ពោះទៅមុខ។ បច្ចុប្បន្ននេះ វៀតណាមផ្តល់ចំណេះដឹងដល់យើងដើម្បីធានាសន្តិសុខស្បៀង ផ្តល់ឱ្យយើងនូវធាតុផ្សំដើម្បីសម្រេចបាននូវគោលដៅទាក់ទាញទុនបរទេសរបស់គុយបា។ នៅតំបន់អភិវឌ្ឍន៍ពិសេស Mariel ប្រទេសវៀតណាមគឺជាករណីតែមួយគត់ ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណធ្វើសម្បទានការធ្វើអាជីវកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ នេះនឹងជាកន្លែងជួយទាក់ទាញការវិនិយោគបរទេសចូលគុយបា។ វៀតណាមក៏មាន បទពិសោធន៍ក្នុងវិស័យថាមពលកកើតឡើងវិញ ហើយសង្ឃឹមថា នេះនឹងបន្តអនុវត្តនៅប្រទេសគុយបា។ ផ្ទុយទៅវិញ គុយបាអាចគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មឱសថ ផ្ទេរបច្ចេកវិទ្យាទំនើប និងផ្តល់ជំនួយបណ្តុះបណ្តាល។ យើងជឿជាក់ថា ប្រទេសរបស់យើងទាំងពីរអាចសម្រេចបានជោគជ័យបន្ថែមទៀតក្នុងតំបន់ និងអន្តរជាតិ”

បន្តមរតកនិងលើកកម្ពស់កេរដំណែលនៃទំនាក់ទំនងដ៏មានតម្លៃរវាងប្រទេសទាំងពីរ

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានគោលបំណងអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និ បាតបក្សលើកទី១៣ ដោយអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសជាមិត្តភក្តិប្រពៃណី។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីចំណងសាមគ្គីភាព ភក្តីភាព គំរូ និងសាមគ្គីភាពដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា ហើយទន្ទឹមនឹងនោះ បញ្ជាក់ពីបំណងរបស់វៀតណាមក្នុងការរួមដំណើរជាមួយគ្នា សហប្រតិបត្តិការនិងរួមការអភិវឌ្ឍជាមួយប្រទេសគុយបា។

វៀតណាម-គុយបាសាមគ្គីភាពនិងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍទៅវិញទៅមក - ảnh 2ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាម  លោក Le Hoai Trung (រូបថត៖ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម)

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាម លោក Le Hoai Trung បានឲ្យដឹងថា៖ “តាមរយៈដំណើរទស្សនកិច្ចនេះ បក្សនិងរដ្ឋវៀតណាម រួមជាមួយនឹងបក្ស និងរដ្ឋគុយបា មានបំណង់ចង់បន្តពង្រឹងការយល់ដឹង និងការសម្របសម្រួលគ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ ដើម្បីជាប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរក្នុងសម័យកាលបច្ចុប្បន្ន។ ជាពិសេស ភាគីទាំងពីរបានពិភាក្សា ស្នើចេញទិសដៅ និងវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ”

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបារបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម គឺជាសក្ខីភាពមួយចំពោះការមរតក និងលើកតម្កើងកេរដំពែលដ៏មានតម្លៃនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅលើមូលដ្ឋានរឹងមាំដែលលោកប្រធានហូជីមិញនិងអគ្គមេបញ្ជាការ Fidel Castro បង្កើតឡើង។ ជំនួបទ្វេភាគីរវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសគុយបាក្នុងឱកាសនេះ នឹងជួយលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ដោយហេតុនេះបន្តនូវប្រវត្តិសាស្ត្រនៃទំនាក់ទំនងដែលភាគីទាំងពីរចាត់ទុកថាជានិមិត្តរូបនៃសម័យកាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ