វៀតណាម ម៉ាឡេស៊ីឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត

វៀតណាម ម៉ាឡេស៊ីឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត - ảnh 1
ព្រះមហាក្សក្រម៉ាឡេស៊ី Abdul Halim Mu’adzam Shah (ក្រសួងការបរទេសវៀតណាម)



          (VOVworld)-វៀតណាម-ម៉ាឡេស៊ីបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៣០មិនា
ឆ្នាំ ១៩៧៣។​ ភាគីទាំងពីរបានផ្លាស់ប្តូរប្រតិភូជាន់ខ្ពស់ជាច្រើនលើក និងបានចុះ ហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីអំពីក្របខ័ណ្ឌសហប្រតិបត្តិការលើគ្រប់ វិស័យក្នុងសតវត្សទី២១ ក្នុងដំណើរទស្សនកិច្ចម៉ាឡេស៊ីរបស់នាយករដ្ឋមន្រ្តី វៀត
ណាម Phan Van Khai នាឆ្នាំ២០០៤។ នាខែកញ្ញាឆ្នាំ២០១១ ក្នុងដំណើរ បំពេញ
ទស្សនកិច្ចម៉ាឡេស៊ីរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang ភាគី ទាំងពីរ
បានពិភាគ្សាអំពីគោលការណ៌នាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៌ឡើង
កម្រឹតដៃគូយុទ្ធសាស្រ្ត។

          ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ម៉ាឡេស៊ីក្នុងរយៈពេលកន្លងទៅ មានការអភិវឌ្ឍន៌លើគ្រប់វិស័យ ពិសេសលើវិស័យពាណិជ្ជកម្មនិង វិនិយោគ។ តម្លៃប្រាក់ពាណិជ្ជកម្មកើនឡើងឆាប់រហ័សនិងមានស្ថិរភាព។ ម៉ាឡេស៊ី ជាដៃគូ
ពាណិជ្ជកម្មឈរលំដាប់ទី៣ក្នុងបណ្តាប្រទេសអាស៊ាន និងធំលំដាប់ទី៩ លើ
ពិភពលោករបស់វៀតណាម។ តម្លៃប្រាក់ពាណិជ្ជកម្មកើនពី ៤,២ ពាន់ លាន
ដុល្លារអាមេរិក ក្នុងឆ្នាំ២០០៩ ឡើង ៧,៩ពាន់លានដុល្លារក្នុងឆ្នាំ២០១២។

          លើវិស័យវិនិយោគ គិតដល់ដំណាច់ខែមិថុនាឆ្នាំ២០១៣​ម៉ាឡេស៊ីមានគំរោង​ការណ៌ចំនួន៤៤៣ដោយមានចំនួនទុនសរុបចុះបញ្ជីគឺ១០,២ពាន់លានដុល្លារ​អាមេរិក ឈរលំដាប់ថ្នាក់ទី៨ក្នុងចំណោមប្រទេសនិងតំបន់ដែនដីវិនិយោគចូល វៀតណាម។ ការវិនិយោគរបស់ម៉ាឡេស៊ីភាគច្រើនផ្តោតទៅលើ វិស័យរ៉ែអាជីវកម្ម ព័ត៌មានផ្សព្វ
ផ្សាយ និងបណ្តាវិស័យសេវ៉ាកម្មជាដើម។ វៀតណាមក៏មានគំរោងការវិនិយោគន៍
ចំនួន១០ នៅម៉ាឡេស៊ីដោយមានចំនួនទុនសរុបគឺចំនួន៧៤៥,៦លានដុល្លារ​អាមេរិក។

          វៀតណាមនិងម៉ាឡេស៊ីនៅមានសកម្មភាពសហប្រតិបត្តិការអំពីសន្តិសុខ
ការពារជាតិ។​ នាឆ្នាំ២០០៨​ប្រទេសទាំងពីរបានចុះហត្ថលេខាលើ “អនុស្សារណ
យោគយល់គ្នា អំពីកិច្ចសហប្រតិបត្តិការការពាជាតិទ្វេភាគី” ផ្លាស់ ប្តូរគណៈប្រតិភូ
ជាប្រចាំ និងកំពុងចរចារដើម្បីឈានដល់ការចុះហត្ថលេខាលើ “អនុស្សារណៈ
យោគយល់គ្នាស្តីអំពីកិច្ចសហប្រតិបត្តិការបង្ការប្រយុទ្ធប្រឆំាងបទល្មើសឆ្លងដែន”
ជាដើម។ ចាប់ពីឆ្នាំ២០០២ រដ្ឋាភិបាលម៉ាឡេស៊ីបានបើកទីផ្សារ ពលករសម្រាប់
វៀតណាមជាផ្លូវការ និងឯកភាពគ្នានាំយកបញ្ហាពលកម្មជា វិស័យសហប្រតិបត្តិ
ការថ្មីរវាងប្រទេសទាំងពីរ។ ម៉ាឡេស៊ីជាទីផ្សារពោពេញដោយសក្តានុភាពបាន ទាក់ទាញពលកររបស់វៀតណាមយ៉ាងច្រើនទៅធ្វើពលកម្មនៅបរទេស។ នាខែ
ធ្នូឆ្នាំ ២០០៣ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលស្ដី
អំពីសហប្រតិបត្តិការពលកម្ម។ សព្វថ្ងៃមានពលករវៀតណាមចំនួន៨០ពាន់នាក់
កំពុងរស់នៅ និងរកស៊ីនៅម៉ាឡេស៊ី។

          ក្នុងវិស័យផ្សេងៗទៀត កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងម៉ាឡេស៊ី បានគុសសញ្ញាគួរឲ្យគត់សម្គា់ដែរ។ អំពីវិស័យប្រែងឧស្ម័ន្ធ Petro Vietnam និង Petro ម៉ាឡេស៊ីមានទំនាក់ទំនងសហប្រតិបត្តិការតាំងពីឆ្នាំ១៩៩១។ ភាគីទាំង ពីរបាន
អនុវត្តន៌គំរោងការសហប្រតិបត្តិការធ្វើអាជីវកម្មនៅវៀតណាមចំនួន១០ គំរោងដែរ។ ចាប់តាំងពីពេលប្រទេសទាំងពិរលើកលេងទិដ្ឋាកាសម្រាប់ជនកាន់លិខិតឆ្លងដែន
ធម្មតា គឺចំនួនភ្ញៀវទេសចរណ៌មកវៀតណាមកើនជាលំដាប់ បានមានភ្ញៀវ
ទេសចរណ៍២១១ពាន់លើកក្នុងឆ្នាំ២០១១។ រដ្ឋាភិបាលម៉ាឡេស៊ីក៏ធ្លាប់ជួយឧបត្ថម្ភ ជនរង់គ្រោះដោយទឹកជំនន់នៅភាគកណ្តាលរបស់វៀតណាមនាខែមិនាឆ្នាំ ២០១០
ផងដែរ។​

        ដំណើរទស្សនកិច្ចវៀតណាមរបស់ព្រះមហាក្សក្រម៉ាឡេស៊ីបានសម្តែងចេញ
ការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិាករលើគ្រប់វិស័យ រវាងវៀតណាមនិងម៉ាឡេស៊ី គូសសញ្ញារយៈ៤០ឆ្នាំបង្កើតទំនាក់ទំនងការទូត និង
ផ្លាស់ប្តូរទិសដៅធំៗមួយចំនួនក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនាពេល ខាងមុខ។ដំណើរទស្សនកិច្ចនេះ ក៏សំដៅជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី​រវាងវៀតណាម
ជាមួយម៉ាឡេស៊ី ពិសេសលើបណ្តាវិស័យសំខាន់ដូចជា សេដ្ឋ​កិច្ច ពាណិជ្ជកម្ម រួមចំណែកឆ្ពោះទៅគោលដៅកសាងដៃគូរយុទ្ធសាស្រ្តវៀត​ណាម-ម៉ាឡេស៊ីក្នុង
ពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ