វិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ព្រៃភ្នំរបស់ជនជាតិភាគតិច

(VOV)_វៀតណាមមានជនរួមជាតិជាជនជាតិភាគតិចចំនួន១២លាននាក់ ​រស់នៅ
ក្នុងតំបន់ព្រៃភ្នំ ស្មើនឹង១៣%នៃចំនួនប្រជាជនទាំងមូល។ឆ្នាំ២០១៤ រដ្ឋាភិបាល
វៀតណាម​បានចេញផ្សាយកម្មវិធី គោលនយោបាយជាច្រើន ស្ដីពីការអភិវឌ្ឍន៍
សេដ្ឋកិច្ច ​សង្គម កាត់បន្ថយភាពក្រីក្រ ក៏ដូចជារៀបចំប្រភពធនធានមនុស្សសំរាប់
តំបន់ទាំងនេះ។​។ ឆ្នាំ ២០១៥នេះ រដ្ឋាភិបាលបន្តជ្រើសរើសវិស័យ​មុខព្រួញដើម្បី
វិនិយោគ សំដៅបង្កការផ្លាស់ប្តូរថ្មីនៅក្នុងឃុំជួបការលំបាកជាពិសេសគឺ លើកស្ទួយ
ជីវភាពរស់នៅសំរាប់ប្រជាជន។

វិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ព្រៃភ្នំរបស់ជនជាតិភាគតិច - ảnh 1
ប្រមូលផ្តុំវិនិយោគដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ព្រៃភ្នំរបស់ជនជាតិភាគតិច

ឆ្នាំ ២០១៤ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ព្រៃភ្នំរបស់ជនជាតិភាគ
តិចបានស្ថិរភាពជាទូទៅ និងបានលើកស្ទួយពី១ថ្ងៃទៅ១ថ្ងៃ។ អត្រាគ្រួសារក្រីក្រ
បានថយចុះ២-៤% រីឯនៅស្រុកក្រីក្រគឺថយចុះជាង៤%។ ​ដើម្បីនាំមកនូវមុខមាត់
​ថ្មីសំរាប់បណ្ដាភូមិ ឃុំនៅទីនេះ គ្រប់ក្រសួង ស្ថាប័នបានប្រមូលផ្តុំបណ្ដុះបណ្ដាល
ប្រភពធនធានមនុស្ស កែលំអរហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍
ផលិតកម្ម។

វិនិយោគលើគ្រប់ជ្រុងជ្រោយ

        ស្ដីពីគោលនយោបាយ ឆ្នាំ ២០១៤ បណ្ដាគោលនយោបាយថ្មីត្រូវបាននាំ​
ចេញ និងលាតត្រដាងអនុវត្តប្រកបដោយប្រសិទ្ធិភាព ជះឥទ្ធិពលយ៉ាងសកម្ម
ធ្វើអោយជនរួមជាតិជាជនជាតិភាគតិចរួចផុតពីភាពក្រីក្រ រួមចំណែកយ៉ាងសកម្ម
ជំរុញខឿនសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងតំបន់អភិវឌ្ឍន៍។ មុខមាត់តំបន់​ជនបទនិង
ព្រៃភ្នំបានមានការផ្លាស់ប្តូរថ្មីយ៉ាងច្បាស់លាស់ ជាពិសេសគឺផ្នែកហេដ្ឋារចនា
សម្ព័ន្ធ។ ល្បឿនកំណើនគិតជាមធ្យមរបស់តំបន់ជនជាតិ និងព្រៃភ្នំពី៨ដល់១០%។ 
ចលនាកសាងជនបទថ្មីក៏កំពុងបានជំរុញខ្លាំងផងដែរ។ 

          ស្ដីពីទុនវិនិយោគ ឆ្នាំ ២០១៤ ទោះបីជានៅជួបការលំបាកជាច្រើនក្តី ប៉ុន្តែ​រដ្ឋាភិបាលវៀតណាមនៅបន្តអាទិភាពលៃទុកទឹកប្រាក់ចំនួន៧ ៨០០ ពាន់លាន
​ដុង សំរាប់តំបន់ព្រៃភ្នំជនរួមជាតិជាជនជាតិភាគតិច ដោយស្មើនឹង២០%នៃទុន
ជំនួយសរុប ​ពីថវិការដ្ឋ។ ឆ្នាំ ២០១៥ រដ្ឋសភាវៀតណាមបានអនុម័ត និងនាយក
រដ្ឋមន្ត្រី​រដ្ឋាភិបាលបានប្រគល់ជូនទុនចំនួន៨៩០០ ពាន់លានដុង សំរាប់តំបន់ព្រៃ
ភ្នំនិង​តំបន់ជនជាតិភាគតិច កើន១៤% បើប្រៀបនឹងឆ្នាំកន្លងទៅ។ នោះគឺមិនទា
ន់និយាយដល់​ប្រភពទុនរបស់បណ្ដាអង្គការអន្តរជាតិ សំរាប់តំបន់ទាំងនេះទៀតផង។វិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ព្រៃភ្នំរបស់ជនជាតិភាគតិច - ảnh 2
ប្រមូលផ្តុំវិនិយោគដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ព្រៃភ្នំរបស់ជនជាតិភាគតិច(http://baodientu.chinhphu.vn)

ជ្រើសរើសវិស័យស្នូលដើម្បីជួយឧបត្ថម្ភ

        ដើម្បីបំពេញតម្រូវការអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់តំបន់ព្រៃភ្នំ និងតំ
បន់ជនជាតិភាគតិច ការជ្រើសរើសភារកិច្ចស្នូលជាតម្រូវការចាំបាច់។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ថា៖

          “ ភារកិច្ចកាត់បន្ថយភាពក្រីក្រនៅជួបការលំបាកជាច្រើន ជាពិសេសគឺការ​កាត់
បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនរួមជាតិជនជាតិភាគតិច។ ការអនុវត្តកាត់បន្ថយ
ភាព​ក្រីក្រប្រកបដោយប្រសិទ្ធិភាពនៅលើវិស័យទាំងបីគឺ៖ជួយឧបត្ថម្ភជនក្រីក្រ
ទាក់​ទងបណ្ដាសេវាកម្មសង្គម​មូលដ្ឋាន អភិវឌ្ឍន៍ផលិតកម្ម កសាងហេដ្ឋារចនា​
សម្ព័ន្ធ ​សេដ្ឋកិច្ច ​សង្គម នៅក្នុងតំបន់លំបាក។ ក្រៅពីនោះក៏ត្រូវយកចិត្តទុកដាក់​
ដល់​បណ្ដាដំណោះស្រាយជួយឧបត្ថម្ភ បង្កលក្ខណះអោយជនក្រីក្រ​រួចផុត​ពី​ភាព
ក្រីក្រទៀតផង។”

          ក្នុងការងារកាត់បន្ថយភាពក្រីក្រ បណ្ដាក្រសួង ស្ថាប័ន ជាពិសេសគឺគណៈ
កម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននៅតំបន់​នា
នាបានយកចិត្តទុកដាក់ជាពិសេសដល់ការងារជនជាតិ ​គឺប្រភព​ធនធានមនុស្ស។ 
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham T
hi Hai Chuyen បានអោយដឹងថា៖

          “ យើងខ្ញុំនឹងបញ្ជាណែនាំអនុវត្តការបណ្ដុះបណ្ដាល និងរៀបចំ ដើម្បីបំពេញ
​អោយបានតម្រូវការបណ្ដុះបណ្ដាលរបស់ជនរួមជាតិជាជនជាតិភាគតិច។”

          ដើម្បីដោះស្រាយបញ្ហាដីផលិតកម្មសំរាប់ជនរួមជាតិជាជនជាតិភាគតិច
 ​កសាងហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានអះ​អាង​ថា​៖

          “ ត្រូវចេញផ្សាយគោលនយោបាយពិសេស​​ដោយឡែក​ដើម្បីកាត់បន្ថយ
ភាព​ក្រីក្រប្រកបអោយឆាប់រហ័ស​ ក្នុងតំបន់ជនរួមជាតិជាជនជាតិភាគតិច។ ជួយ
​ឧបត្ថម្ភជាក់ស្ដែងនិងប្រសិទ្ធិភាព ដើម្បីជនរួមជាតិបង្កើនប្រាក់ចំណូល រួចផុត​ពី
ភាពក្រីក្រ ពីកិច្ចការពារ ថែរក្សា អភិវឌ្ឍន៍ព្រៃ ផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍​ចិញ្ចឹម
សត្វ …លៗ”

          កាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិជាជនជាតិភាគតិចជានិច្ចកាល​ជា
ភារកិច្ចសំខាន់ក្នុងការងារកាត់បន្ថយភាពក្រីក្ររបស់វៀតណាម។ ការដែល​រដ្ឋាភិ
បាលបន្តប្រមូលផ្តុំប្រភពកម្លាំងច្រើនជាង យន្តការត្រូវបានកែសម្រួលអោយបាន
សមស្របជាង សកម្មជាង នឹងរួមចំណែកជួយឧបត្ថម្ភជនរួមជាតិជាជនជាតិភាគ
តិចរួចផុតពីភាពក្រីក្រីដោយចីរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ