សញ្ញាវិជ្ជមានក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងទួរគី

(VOVworld)-ជាងកន្លះឆ្នាំ បន្ទាប់ពីការដែលកងទ័ពទួរគីបាញ់ទម្លាក់យន្ត
 ហោះ Su ២៤ របស់រុស្ស៊ី​នៅជាប់ព្រំដែនរវាងទួរគីនិងស៊ីរីមក នាថ្ងៃទី២៧
មិថុនា ប្រធា នាធិបតីទួរគី លោក Recep Tayyip Erdogan បានផ្ញើរសារលិខិត
សូមអភ័យទោស ពីមជ្ឈដ្ឋានមន្ត្រីរុស្ស៊ីជាផ្លូវការ។ នេះត្រូវបានចាត់ទុកជា
កាយវិការដោយមិននឹកស្មានដល់ ដោយសារ មុននេះថ្នាក់ដឹកនាំទួរគីតែង
តែបដិសេធការសុំទោសតាមសំណូមពររបស់ក្រុងម៉ូស្គូ។ សម្ពាធពីបទដាក់
ទណ្ឌកម្មសេដ្ឋកិច្ច ការផ្លាស់ប្តូរគោលនយោបាយការទូត ក៏ដូចជា គ្រោះអា
សន្នពីភេរវកម្ម ត្រូវបានចាត់ទុកជាមូលហេតុនាំមកសេចក្តីសម្រេចចិត្តរបស់
 ទួរគី។

សញ្ញាវិជ្ជមានក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងទួរគី - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin


        នៅក្នុងលិខិតផ្ញើរជូនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មុននេះ ប្រធា
នាធិបតី Erdogan បានពោលថា លោក “សូមធ្វើការចែករំលែកការឈឺចាប់ជាមួយ
គ្រួសាររបស់អ្នកពីឡុតដែលត្រូវបានបាញ់សម្លាប់និងផ្ញើសេចក្តីរំលែកទុកទៅកាន់
ពួកគេ” ព្រមទាំង “សូមការអភ័យទោសពីពួកគេ”។ ភាគីទួរគីក៏បានជូនដំណឹងថា
នឹងផ្តន្ទាទោស Alparslan Celik ជាជនសង្ស័យសម្លាប់ពីឡុតរុស្ស៊ី Oleg Peshkov
បន្ទាប់ ពីយន្តហោះ Su-24 ត្រូវបានបាញ់ធ្លាក់។

        ​គួរ​បញ្ជាក់ថាមុននោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុក
សកម្មភាពបាញ់ទម្លាក់យន្តហោះ Su-24 របស់ទួរគីជាការ “ចាក់ពីក្រោយខ្នងដោយ
 ពួកសមគំនិតជាមួយភេរវករ”។ ម៉ូស្គូក៏បានស្នើអង់ការ៉ាសូមទោស ជា ច្រើនលើក
ច្រើនសារ ប៉ុន្តែថ្នាក់ដឹកនាំទួរគីមិនទទទួលស្គាល់ថានេះជាកំហុសរបស់ខ្លួន។ ពោល
គឺ អង់ការរ៉ាចោទប្រកាន់ម៉ូស្គូរំលោភដែនអាកាសរបស់ខ្លួន ខណៈដែលរុស្ស៊ីអះអាង
ថា យន្តហោះរបស់គេកំពុងអនុវត្តសកម្មភាពនៅស៊ីរីនោះ។ រឿងរ៉ាវនេះបានបណ្តាល
ឲ្យ រុស្ស៊ីអនុវត្តវិធានការដាក់ទណ្ឌកម្មជាច្រើនទៅលើទួរគី ដូចជាហាមនាំចូលម្ហូបអា
ហារ ពីទួរគី ផ្អាកការលើកលែងទិដ្ឋាការធ្វើដំណើរទៅវិញទៅមកចំពោះពលរដ្ឋទួរគី
និង ហាមមិនឲ្យក្រុមហ៊ុនរុស្ស៊ីជួលពលករពីទួរគីជាដើម។

      ការបោះជំហានវិជ្ជមានសម្រាប់គោលដៅកិច្ចការផ្ទៃក្នុងនិងកិច្ចការបរ
ទេសរបស់ទួរគី

        មុនពេលដែលមានសកម្មភាពចុះសម្រុងជាមួយរុស្ស៊ីនោះ ប្រធានាធិបតី
Erdogan បានធ្លាក់ក្នុងស្ថានភាពឯកោការទូត។​ ហើយទំនាក់ទំនងរវាងអង់ការ៉ា
ជាមួយប្រទេសជិតខាងដូចជាអ៊ីរ៉ាក់ ស៊ីរីនិងអេហ្សីបក៏មិនសូវល្អប៉ុន្មានដែរ ពេល
ខ្លះ ធ្លាក់ក្នុងភាពប្រឈមមុខដាក់គ្នាទៀតផង។

សញ្ញាវិជ្ជមានក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងទួរគី - ảnh 2
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan


        រីឯសម្ព័ន្ធមិត្តវិញ ទួរគីក៏ពុំទទួលបានការគាំទ្ររបស់អាមេរិកនិងអង្គការសន្ធិ
សញ្ញាអាល្លង់ទិចខាងជើង (NATO) ពេលប្រឈមមុខនឹងរុស្ស៊ីនោះ។ តាំងពីដំបូង
 វ៉ាស៊ីនតោនបានប្រកាសថា នឹងមិនអន្តរាគមក្នុងរាល់ជម្លោះរវាងរុស្ស៊ីនិងទួរគីទេ។
​ ហើយ NATO ក៏ជៀសវាងការធ្លាក់ក្នុងភាពច្របូកច្របល់ថ្មីក្នុងទំនាក់ទំនងជាមួយ
ម៉ូស្គូ ដោយ សារទំនាក់ទំនងរវាងរុស្ស៊ីនិង NATO ក៏មិនសូវល្អទេ។

        ក្នុងពេលជាមួយគ្នានោះ បទដាក់ទណ្ឌកម្មពីរុស្ស៊ីរួមទាំងផលវិបាកដោយការ
វាយប្រហារភេរវកម្មតម្រង់ទៅលើផ្នែកទេសចរណ៍ក៏ធ្វើឲ្យសេដ្ឋកិច្ចរបស់ទួរគីកាន់តែ
ធ្លាក់ក្នុងភាពដុនដាបដែរ។

        ចំពោះបញ្ហាកិច្ចការបរទេសវិញ  តាំងពីដើមឆ្នាំមក ទួរគីទទួលរងផលប៉ះពាល់
ដោយសារការវាយប្រហារភេរវកម្មយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានការវាយប្រហារបង្ហូរ
ឈាមនៅព្រលានយន្តហោះ Ataturk នាថ្ងៃទី២៨មិថុនាមុននេះ។​ទន្ទឹមជាមួយគ្នា
នោះ​ជម្លោះអូសបន្លាយជាងពីទសវត្សរវាងរដ្ឋអំណាចអង់ការ៉ាជាមួយជនឃឺតមាន
សញ្ញា ឡើងជណ្តើរយ៉ាងធ្ងន់ធ្ងរ។ ជម្លោះនយោបាយផ្ទៃក្នុងអូសបន្លាយនិងការ
ដណ្តើមសិទ្ធិ​អំណាចក្នុងប្រទេសនាំឲ្យរដ្ឋាភិបាលទួរគីមានការបែកបាក់យ៉ាងខ្លាំង។

        ច្បាស់ណាស់ថា អង់ការ៉ាកំពុងប្រឈមមុខនឹងការលំបាកជាច្រើនទាំងក្នុងនិង
 ក្រៅប្រទេស។​ក្នុងកាលៈទេសៈនោះ ការដែលអង់ការ៉ាស្តារឡើងវិញទំនាក់ទំនង
ជាមួយរុស្ស៊ីជាប្រការចាំបាច់សំដៅទទួលបានគោលដៅទាំងកិច្ចការផ្ទៃក្នុងទាំងទំ
នាក់ ទំនងកិច្ចការបរទេសផង។

       សុឆន្ទៈពីភាគីរុស្ស៊ី

        ការដែលទំនាក់ទំនងរវាងរុស្ស៊ីនិងទួរគីមិនល្អគឺមិនមែនជាអ្វីដែលភាគីទាំង
ពីរចង់ បានទេ។ ដោយហេតុនេះ បន្ទាប់ពីប្រធានាធិបតីទួរគីផ្ញើរលិខិតសូមការអ
ភ័យទោស មក  នាថ្ងៃទី២៩មិថុនា ប្រធានាធិបតីរុស្ស៊ីលោក Putin បានបញ្ជាឲ្យរដ្ឋា
ភិបាលប្រទេសនេះ​លប់ចោលវិធានការដាក់ទណ្ឌកម្មចំពោះទួរគី។​មុននោះ ប្រធា
នាធិបតីរុស្ស៊ីនិងសមភាគីទួរគី ក៏បានឯកភាពចាប់ផ្តើមឡើងវិញទំនាក់ទំនងសហ
ប្រតិបត្តិការ និងត្រៀមជាស្រេច រៀបចំជំនួបចរចារផ្ទាល់មួយដែរ។

        ការដែលប្រធានាធិបតីទួរគី លោក Erdogan ម្ចាស់ការបន្ធូស្រាលភាពតានតឹង
 ក្នុងទំនាក់ទំនងជាមួយរុស្ស៊ីនោះ ជាការបោះជំហានដំបូងដើម្បីជំនះពុះពារស្ថាន
ភាព​ប្រឈមមុខដាក់គ្នា។​ទោះបីជានេះជាជំហានដំបូងក៏ដោយ ប៉ុន្តែជាបុព្វបទ
សំខាន់ សម្រាប់រុស្ស៊ីនិងទួរគីចាប់ដៃគ្នាដើម្បីផលប្រយោជន៍សេដ្ឋកិច្ចនយោបាយ
របស់ ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ