(VOV)_ចិនមិនគ្រាន់តែដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ដោយខុស
ច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត
ណាមប៉ុណ្ណោះទេ ថែមទាំងបានទាមទាអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang
Sa របស់វៀតណាមទាំងគគ្លើនទៀតផង។ ក្នុងឯកសារថ្មីៗនេះ ដែលបាន ស្នើអង្គការសហប្រជាជាតិចេញផ្សាយជាផ្លូវការនាពេលថ្មីៗនេះ វៀតណាម
បានអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនយ៉ាងខ្លាំងក្លាចំពោះប្រជុំកោះ Hoang
Sa និងប្រកាសថា៖ រាល់ការទាមទារបស់ចិនចំពោះប្រជុំកោះនេះគឺគ្មានគ្រឹះ ដ្ឋានគតិយុត្តិ និងប្រវត្តិសាស្ត្រ។
|
អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa គឺគ្មានអ្វីផ្លាស់ប្តូរបានឡើយ(TTXVN) |
ក្រសួងការបរទេសវៀតណាមបានអះអាងថា៖ សាធារណរដ្ឋសង្គមនិយម វៀតណាមបដិសេធទាំងស្រុង ទាំងខាងស្ថានភាពជាក់ស្ដែង ក៏ដូចជាខាងគតិ
យុត្តិ នូវការទាមទាររបស់ចិនអំពីអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa (ដែលចិនបានហៅថា៖ Xisha )ដែលបានលើកឡើងក្នុងបណ្ដាឯកសារភ្ជាប់ជាមួយសារលិខិត ចុះថ្ងៃទី២២ ឧសភាឆ្នាំ ២០១៤ និងថ្ងៃទី៩ មិថុនា ឆ្នាំ២០១៤របស់ដំណាងគណៈប្រតិភូអចិន្ត្រៃយ៍សាធារណះរដ្ឋ ប្រជាមានិតចិន ផ្ញើជូន អង្គការសហប្រជាជាតិ។ ដោយមូលហេតុនានា ដូចជា៖
សេចក្ដីប្រកាសអធិបតេយ្យភាពរបស់ចិនមិនសមស្របទៅនឹងឯកសារ
ប្រវត្តិសាស្ត្រនានា
បណ្ដាឯកសារ នាំចេញដោយចិនមិនបញ្ជាក់បានថា៖ ចិនបានបង្កើតអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa ពេលដែលប្រជុំកោះនេះនៅជាតំ
បន់ដែនដីគ្មានម្ចាស់។ ផ្ទុយទៅវិញ ក្នុងបណ្ដាឯកសារកំណត់ត្រាប្រវត្តិសាស្ត្រ បានសរអោយឃើញថា៖ ចិនមិនអះអាងបានអធិបតេយ្យភាពចំពោះ
ប្រជុំកោះ Hoang Sa ទេ។ ដូចជា នៅក្នុងដំណាក់កាលចុងសតវត្សរ៍ទី១៩ ពេល
ដែលនាវា Bellona និង Umeji Maru ត្រូវលិចទឹកនៅក្នុងតំបន់ប្រជុំកោះ Hoang Sa និងត្រូវអ្នកនេសាទចិនប្លន់យកទ្រព្យសម្បត្តិ។ ចិនបានចាត់ទុកថាប្រជុំកោះ
Hoang Sa ជាតំបន់ដែនដីគ្មានម្ចាស់ មិនចំណុះចិនទេ ដូច្នេះ ចិនមិនទទួល ខុស ត្រូវចំពោះបញ្ហានេះឡើយ។
ក្នុងពេលនោះ វៀតណាមបានបង្កើតអធិបតេយ្យភាពចំពោះប្រជុំកោះ
Hoang Sa ចាប់តាំងពីពេលដែលតំបន់នេះគ្មានអ្នកម្ចាស់។ នាសតវត្សរ៍ទី១៧ ក្នុងរាជកាលបណ្ដាស្តេច Nguyen របស់វៀតណាមបានរៀបចំសកម្មភាពនេ
សាទ ប្រមូលផលសមុទ្រនៅលើកោះនានានៃប្រជុំកោះ Hoang Sa រៀបចំបណ្ដាការធ្វើដំណើរលើសមុទ្រ និងធានាសុវត្ថិភាពសំរាប់នាវានានារបស់ បណ្ដាប្រទេសលើពិភពលោកឆ្លងកាត់តំបន់ប្រជុំកោះ Hoang Sa។ សកម្មភាព
ទាំង នេះសុទ្ធតែបានកត់ត្រានៅក្នុងឯកសារនានាដែរ។
ក្រោយពីពេលដែលបារាំងនិងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ការពារ នាថ្ងៃទី១៥ មិនាឆ្នាំ១៨៧៤ និងថ្ងៃទី៦ មិថុនាឆ្នាំ១៨៨៤ បារាំងបានតាង
នាមអោយវៀតណាមបន្តអនុវត្តអធិបតេយ្យភាពចំពោះប្រជុំកោះHoang Sa និងប្រកាស់ប្រឆាំងជំទាស់រាល់សកម្មភាពរំលោភរបស់ចិន។
អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ត្រូវបានពិភពលោកទទួលស្គាល់
មុននិងក្រោយពីសង្គ្រាមលោក លើកទី២ បញ្ចប់ បញ្ហាអធិបតេយ្យភាព
ចំពោះប្រជុំកោះ Hoang Sa និង Truong Sa ត្រូវបានយកមកពិភាក្សានៅសន្និ
សីទអន្តរជាតិនានា។ នៅសន្និសីទទីក្រុងគេ ឆ្នាំ១៩៤៣ សន្និសីទ Potsdam
ឆ្នាំ ១៩៤៥ ដំណាងរបស់ចិន នាគ្រានោះគឺលោក Jiang Jie Shi ដែលមានវត្ត មាននៅទីនេះ បានមិនស្ដីពីបញ្ហាអធិបតេយ្យភាពរបស់ចិនចំពោះប្រជុំកោះ
Hoang Sa និង Truong Sa ទេ។ នៅសន្និសីទសន្តិភាព San Francisco ឆ្នាំ ១៩៥១ ប្រទេសចំនួន៥១ បានចូលរួមសន្និសីទសុទ្ធតែទទួលស្គាល់អធិប តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ និងដល់សន្និសីទ Geneva ឆ្នាំ ១៩៥៤ បណ្ដាភាគីសុទ្ធតែអះអាងអំពីការគោរព ឯករាជ្យ និងបូរណភាពដែនដីរបស់វៀតណាម រួមទាំង ប្រជុំកោះទាំងពីរ
Hoang Sa និង Truong Sa ហើយក្នុងនោះចិនក៏ជាប្រទេសមួយចូលរួមសន្និ
សីទនេះដែរ។
ប្រើអំពើហិង្សដើម្បីទន្ទ្រានកាន់កាប់ ចិនមិនអាចមានអធិបតេយ្យភាព
នៅប្រជុំកោះ Hoang Sa
ចិនបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ប្រជុំកោះ Hoang Sa នាឆ្នាំ
១៩៥៦និង ឆ្នាំ១៩៧៤ដោយអំពើហឹង្សារ ពីជ្រុងជ្រោយនៃច្បាប់ អន្តរជាតិ ការឈ្លានបានកាន់កាប់ដោយអំពើហិង្សានេះរបស់ចិន គឺអំពើខុសច្បាប់ មិន
អាចយកជាគ្រឹះដ្ឋានដើម្បីទាមទារអំពីអធិបតេយ្យភាពរបស់ខ្លួនបានឡើយ។ដោយហេតុនេះ អធិបតេយ្យរបស់វៀតណាមចំពោះ ប្រជុំកោះ Hoang Sa
នៅបានរក្សារដដែល។
វៀតណាមគ្មានបេលណាទទួលស្គាល់អធិបតេយ្យភាពរបស់ចិនចំពោះ
ប្រជុំកោះ Hoang Sa ទេ
ក្រសួងការបរទេសវៀតណាម បានអះអាងថាចិនមានអចេតនាបំប្លែងប្រវត្តិ
សាស្ត្រ និងបកស្រាយប្រវត្តិសាស្ត្រដោយខុសឆ្គង អំពីលិខិតរបស់នាយករដ្ឋ
មន្ត្រីវៀតណាម លោក Pham Van Dong នាឆ្នាំ១៩៥៨ និងឯកសារមួយចំនួន ដែលបានបោះពុម្ភ នាឆ្នាំ ១៩៧៥ អំពីការទាមទាអធិបតេយ្យភាព ប្រជុំកោះ
Hoang Sa។ លិខិតរបស់អតីត នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Van Dong មិននិយាយស្ដីអ្វីអំពីអធិបតេយ្យភាពចំពោះ ប្រជុំកោះ Hoang Sa ឬ Truong
Sa ទេ។ ដូច្នេះ ចិនត្រូវគោរពការពិតជាក់ស្ដែងក្នុងប្រវត្តិសាស្ត្រ និងចរចារយ៉ាង ម៉តចត់ជាមួយវៀតណាមដើម្បីដោះស្រាយបញ្ហាប្រជុំកោះ Hoang Sa ៕