អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន-សំណូមពរចាំបាច់របស់ខឿនសេដ្ឋកិច្ច

(VOVWORLD) -ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ ក្នុងសន្និបាតលើកទី៥ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានប្រារព្វឡើងនាថ្ងៃទី៥ឧសភា នៅទីក្រុងហាណូយ គឺពិភាក្សាអំពីដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលក្នុងនោះយកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។ 

          (VOV)_ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ ក្នុងសន្និបាតលើកទី៥ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានប្រារព្វឡើងនាថ្ងៃទី៥ឧសភានៅទីក្រុងហាណូយគឺពិភាក្សាអំពីដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចដែលក្នុងនោះយកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍន៍ សេដ្ឋ កិច្ចឯកជន។ 

អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន-សំណូមពរចាំបាច់របស់ខឿនសេដ្ឋកិច្ច - ảnh 1

អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន-សំណូមពរចាំបាច់របស់ខឿនសេដ្ឋកិច្ច

វៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃជាមួយខឿនសេដ្ឋកិច្ច សកលប៉ុន្តែខឿនសេដ្ឋកិច្ចនៅមានឧបសគ្គជាច្រើន។លើកទឹកចិត្តវិនិយោគពីមណ្ឌលឯកជនអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនជាឧបសគ្គស្លាប់រស់ ជាសំណូមពរចាំបាច់ចំពោះវៀតណាម នាពេលខាងមុខនេះ។

          សេដ្ឋកិច្ចឯកជននិងបណ្ដាការរួមវិភាគទានសំរាប់ខឿនសេដ្ឋកិច្ចវៀតណាម

        ក្រោយរយៈពេលជាង៣០ឆ្នាំផ្លាស់ប្តូរថ្មី មណ្ឌលសេដ្ឋកិច្ចឯកជនបានកើនឡើងយ៉ាងខ្លាំងទាំងបរិមាណនិងគុណភាព។ នាឆ្នាំ២០០២ មានសហគ្រាសឯកជនចំនួន៥៥ ២០០ សហគ្រាសតែប៉ុណ្ណោះ ប៉ុន្តែ ដល់ឆ្នាំ ២០១៥វៀតណាមបានមានសហគ្រាសឯកជនជាង ៤៩៥ ០០០សហគ្រាស បង្កើតការងារធ្វើជូនពលករចំនួន៨៥% សំរាប់ខឿនសេដ្ឋកិច្ច។ ការអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុនឯកជនធំៗ ក្នុងវិស័យសំណង់ អាកាសចរណ៍ ផលិតកម្មកសិកម្មនិង ឧស្សាហកម្ម បានរួមចំណែកផ្លាស់ប្តូរមុខមាត់សំរាប់ខឿនសេដ្ឋកិច្ច នាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ប្រជាជន និងរួមចំណែកមិនតិចតូចចំពោះ GDP ។ រួមជាមួយគ្នានោះ ជួរអាជីវករវៀតណាមក៏បានរីកធំធាត់កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ វាយតំលៃអំពីការអភិវឌ្ឍន៍របស់សហគ្រាសឯកជន លោក Truong Dinh Tuyen អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម បានអោយដឹងថា៖

          “ សហគ្រាសឯកជនមានឧត្តមភាពជាច្រើន នោះគឺសម្បូរប្រភពធនធានមនុស្សសម្បូរ។ នេះជាបណ្ដាមនុស្សឧស្សាព្យាយាម ខំប្រឹងប្រែងសិក្សារៀនសូត្រ និងប្រតិកម្មរហ័ស។ សហគ្រាសឯកជនបានបង្កើតក្រោយគេក្តី ប៉ុន្តែមានឧត្តមភាពអំពីល្បឿន។ រដ្ឋាភិបាលចាត់ទុកសេដ្ឋកិច្ចឯកជន ជាកម្លាំងចលកររបស់ខឿនសេដ្ឋកិច្ច។”

          បង្កើតឱកាសសំរាប់មណ្ឌលសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍

        មិនអាចបដិសេធន៍បានជំហានលោតផ្លោះរបស់ប្លុកសេដ្ឋកិច្ចឯកជនក្តី ប៉ុន្តែក៏ត្រូវពិនិត្យមើលទៅលើស្ថានភាពជាក់ស្ដែងគឺមណ្ឌលនេះនៅមានកំហិតជាច្រើន ដោយសារសហគ្រាសឯកជនចំនួន ៩៧% មានទ្រង់ទ្រាយតូច កំរិតបច្ចេកវិទ្យាទាប សមត្ថភាពហិរញ្ញវត្ថុ ប្រសិទ្ធភាពពលកម្ម អាជីវកម្មនៅទាប។ អត្រាសហគ្រាសឯកជនធ្វើអាជីវកម្មខូចខាត និងក្ស័យធនក្នុងដំនាក់កាល ពីឆ្នាំ  ២០០៧ ដល់ឆ្នាំ ២០១៥ ឡើងដល់៤៥%។ លោក Nguyen Duc Tho ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន An Tin បានផ្តល់មតិថា៖

          “ ចំពោះប្រទេសផ្សេងៗលើពិភពលោក ប្រជាជនចំនួនមួយពាន់នាក់ នឹងមានអាជីវករចំនួន ១០០នាក់ រីឯ នៅវៀតណាម ប្រជាជនចំនួនមួយពាន់នាក់ទើបមានអាជីវករចំនួន៦នាក់។ក្នុងដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល លើកទឹកចិត្តស្មារតីចាប់អាជីព។ បណ្ដាបែបបទ គោល នយោបាយ ត្រូវជិតស្និទ្ធិ និងជួយអោយសហគ្រាសឯកជនអភិវឌ្ឍន៍។ ”

          អ្នកជំនាញការសេដ្ឋកិច្ចDao Xuan Sam នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ បានវាត់ទុកថា៖ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន បញ្ហាធំបំផុតគឺត្រូវបង្កើតឡើងការព្រមៗគ្នាអំពីបែបបទទីផ្សារ៖

          “ បក្ស និងរដ្ឋ ដាក់គោលដៅខ្ពស់អំពីការអភិវឌ្ឍន៍ប្រព័ន្ធសហគ្រាស។ ប្រការសំខាន់គឺផ្លាស់ប្តូរថ្មីគោលនយោបាយបែបបទ ដើម្បីប្រជាជនសកម្មចូលរួមដំណើការចាប់អាជីព។ ចង់អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនគឺត្រូវដោះស្រាយបញ្ហាភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ ផ្ទេស់ប្រជែងតែប៉ុណ្ណោះ។”

          គោលដៅដែលបានវៀតណាមដាក់ចេញគឺអភិវឌ្ឍន៍មួយលានសហគ្រាស នាឆ្នាំ២០២០។ ប្រការនេះមិនងាយស្រួលទេ ពីព្រោះក្រោយរយៈពេលជាង៣០ឆ្នាំផ្លាស់ប្តូរថ្មីសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍ហើយក្តី ប៉ុន្តែទើបមានជាង៥០ម៉ឺនសហគ្រាសតែប៉ុណ្ណោះ។ ៣ឆ្នាំទៀត បរិមាណនេះនឹងកើនឡើងជាង២ដង គោលដៅនេះកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ទាមទារអោយមានការវាយតំលៃត្រឹមត្រូវថែមទៀត អំពីតួនាទីរបស់ខឿនសេដ្ឋកិច្ចឯកជន និងមានដំណោះស្រាយជាក់ស្ដែង ដើម្បីសេដ្ឋកិច្ចឯកជន អភិវឌ្ឍន៍ ក្លាយទៅជាកម្លាំងចលករសំខាន់របស់ខឿនសេដ្ឋកិច្ច៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ